ស្វាគមន៍អូនជ្រុយ Huawei nova4 មកកាន់ទីផ្សារប្រទេសកម្ពុជាជាមួយតម្លៃគួរឲ្យភ្ញាក់ផ្អើល!​



 

ភ្នំពេញ ថ្ងៃទី​​ 29 មិថុនា ឆ្នាំ 2019 ស្មាតហ្វូន Huawei nova4 បានបង្ហាញខ្លួនជាផ្លូវការនៅប្រទេសកម្ពុជា ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ ជាមួយនិងការប្រកាសពីតម្លៃដ៏រំជើបរំជួល ត្រឹមតែ $399 តែប៉ុណ្ណោះ។ បើយើងនិយាយពី ស្មាតហ្វូនប្រភេទអេក្រង់ប្រជ្រុយដែលមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន តម្លៃគឺចាប់ពី $800 ទៅជាង $900 ប៉ុន្តែ Huawei nova4 វិញ មានតម្លៃត្រឹមតែជាង $300 និងមានចំណុចពិសេសៗជាច្រើន

1.   ការរចនា៖ អេក្រង់ប្រជ្រុយលាតកប់កែមជាមួយកំរិតបង្ហាញ Fullview Display ទំហំ 6.4 អ៊ីញ ដែលការចោះ      អេក្រង់សម្រាប់កាមេរ៉ាមុខមានទំហំតូចត្រឹមតែ4.5mm មិនធ្វើឲ្យអ្នកមានអារម្មណ៍រំខានដោយសារស្នាមចោះនេះឡើយ។

2.   ដំណើរការដោយអង្គចងចាំ ( RAM) 8 GB និងអង្គផ្ទុកទិន្ន័យ (ROM) 128GB បើប្រៀបធៀបទៅនិងស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែល Huawei nova4 មាន RAM និង ROM ធំជាង។

3.   បន្ទះឈីប Kirin 970 ដែលធ្វើឲ្យស្មាតហ្វូននេះដំណើរការបានលឿន មិនរំអាករអួល និងជួយសន្សំសំចៃថ្ម ថែមទាំងដំណើរការដោយGPU Turbo 2.0 ដែលផ្តល់បទពិសោធន៍ក្នុងការលេងហ្គេមបានយ៉ាងរលូន និងល្អឥត    ខ្ចោះ។

Huawei nova4 បំពាក់ដោយកាមេរ៉ាមុខបែប AI ទំហំ25MP និងកាមេរ៉ាក្រោយ3 គ្រាប់ ដែលកាមេរ៉ាទីមួយមានទំហំ16MP អាចថតរូបបែប Ultra Wide Angle កាមេរ៉ាទីពីរទំហំ 20MP ថតរូបបែប Wide Angle និងកាមេរ៉ាទីបីដែលថតរូប Bokeh Huawei nova4 មានលក់នៅលើទីផ្សារហើយ​​ ដែលមានការថែមជូន ​Bluetooth Speaker និងស៊ីម Smart លេខពិសេសជាមួយគម្រោង Smart ThomMong 12 សប្តាហ៍ឥតគិតថ្លៃ។ អ្នកអាចរកទិញបាននៅតាមបណ្តាហាងទូរសព្ទនានាទូទាំងប្រទេស។

ក្រៅពីការបង្ហាញខ្លួនជាផ្លូវការរបស់ Huawei nova4 ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ក៏បានប្រកាសពីស្មាតហ្វូន  P30 Pro ពណ៍ថ្មី Amber Sunrise ផងដែរ។ ពណ៍ថ្មីនេះ ពិតជាស្រស់ស្អាត កាលីប ទាន់សម័យ ដែលជាពណ៍ថ្មីដំបូងគេបង្អស់នៅក្នុងទីផ្សារស្មាតហ្វូន។ Huawei P30 Pro Amber Sunrise មានតម្លៃ $999 ដែលអ្នកអាចរកទិញបាននៅលើតែ​ Facebook pages និង Instagram រកអាយដូលរបស់អ្នក​ អ្នកនាងឱក សុគន្ធកញ្ញា និងលោក នីកូ ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់

Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (
https://bit.ly/2ePDMSq)

 

 

 

X
5s