ស្ទើរមិនគួរឲ្យជឿ! ទិញស្មាតហ្វូន Huawei តម្លៃជាង $100 សោះ ឈ្នះរថយន្ត Mazda 2 ជាង 3 ម៉ឺនដុល្លារ!
ភ្នំពេញ ថ្ងៃទី 1 កក្កដា ឆ្នាំ 2019 ៖ សំណាងអីក៏សំណាងយ៉ាងនេះ! អ្នកមីង ពៅ ច្រិប ដែលជាអតិថិជនទិញស្មាតហ្វូន Huawei អេ7 មានតម្លៃតែជាង $100 សោះ បានក្លាយជាអតិថិជនមួយរូបដ៏មានសំណាងបំផុត ឈ្នះរថយន្ត Mazda 2 ដ៏ថ្មីស្រឡាង តម្លៃជាង 3 ម៉ឺនដុល្លារ ពីប្រូម៉ូសិនពិសេសរបស់ក្រុមហ៊ុន Huawei ដែលបានធ្វើការចាប់រង្វាន់ធំចុងក្រោយ កាលពីថ្ងៃអាទិត្យ ទី30 មិថុនា សប្តាហ៍មុនដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV និង Huawei Mobile Facebook page។
នៅពេលដែលក្រុមការងាររបស់ Huawei ធ្វើការទំនាក់ទំនងទៅអ្នកមីងភ្លាមៗពេលកំពុងផ្សាយផ្ទាល់ អ្នកមីងស្ទើរតែមិនជឿសោះឡើយថាខ្លួន បានឈ្នះរង្វាន់ធំបែបនេះ ពីព្រោះតែអ្នកមីងទិញទូរសព្ទនេះតាំងពីខែកុម្ភះមកម្ល៉េះ ហើយ គាត់ក៏មិនដែរបានតាមដានការចាប់រង្វាន់រាល់លើកដែរ ពីព្រោះតែរវល់និងការងារ។ កាលពីការចាប់រង្វាន់ធំនេះ មានអតិថិជនដ៏មានសំណាងពីររូបមុននិងអ្នកមីង ដែលមានសំណាងហើយក្រុមហ៊ុន ធ្វើការទំនាក់ទំនងមិនបានទាល់តែសោះ ដូច្នេះដូចសព្វមួយដង ក្រុមហ៊ុននឹងចាប់រង្វាន់ម្តងទៀតរហូតដល់ទំនាក់ទំនងទៅអ្នកឈ្នះបាន។ នេះជាសំណាងមួយលើរាប់ម៉ឺននាក់តែម្តង!
ក្រៅពីការចាប់រង្វាន់ធំ ក្រុមហ៊ុនក៏បានចាប់រង្វាន់ទូរទស្សន៍បួនរង្វាន់ទៀតផងដែរ សម្រាប់ការចាប់រង្វាន់ចុងក្រោយ។ អ្នកឈ្នះទីមួយគឺឈ្មោះ ម៉ី អៀកលី ទិញ Huawei អេ7 ទិញពីហាង ស៊ីអ្នកឈ្នះទីពីរគឺឈ្មោះ ណាវី ទិញ Huawei អេ 5s ពីហាង O.R.T អ្នកឈ្នះទីបីឈ្មោះរដ្ធា ទិញ Huawei nova3i និងអ្នកឈ្នះទីបួនចុងក្រោយឈ្មោះវីរះ ទិញ Huawei nova3i។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏បានអញ្ជើញអ្នកឈ្នះទាំងបីរូបដែលឈ្នះពីការចាប់រង្វាន់លើកទី7 និងលើកទី 8 មកទទួលរង្វាន់ផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រូម៉ូសិនទិញស្មាតហ្វូន Huawei ឈ្នះ Mazda 2 បានដំណើរការជាង 5 ខែកន្លងមកហើយ ដែលក្រុមហ៊ុនបានរកឃើញអតិថិជនដ៏មានសំណាង ក្លាយជាអ្នកឈ្នះចំនួន 29 នាក់នៅទូទាំងខេត្តក្រុង ដែលរង្វាន់សរុបមានទឹកប្រាក់ប្រមាណជាង 260,000,000 រៀល។ ក្រុមហ៊ុន នឹងរៀបចំសន្និសីទសារព័ត៌មានប្រគល់រង្វាន់ជូនអ្នកឈ្នះនៅពេលឆាប់ៗនេះ។