សម្ដីដកស្រង់ចំនួន ៦ឃ្លា ដែលនិយាយអំពីបទពិសោធន៍នៅក្នុងជីវិត​



បទពិសោធន៍នីមួយៗនៅក្នុងជីវិតរបស់អ្នក មិនថាផ្អែមល្ហែមឬល្វីងជូរចត់ក៏ដោយ សុទ្ធតែដើម្បីបណ្ដុះបណ្ដាលអ្នកឲ្យក្លាយជាមនុស្សដែលរឹងមាំជាងមុននិងចាស់ទុំជាងមុន។ ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន៦ឃ្លាដែលនិយាយអំពីបទពិសោធន៍នៅក្នុងជីវិត៖

១) «អ្នកមិនគួរសម្លឹងមើលឧបសគ្គរបស់អ្នកជាគុណវិបត្តិនោះទេ។ ផ្ទុយទៅវិញ វាគឺជារឿងសំខាន់ដែលអ្នកត្រូវយល់ថាបទពិសោធន៍នៃឧបសគ្គដែលអ្នកប្រឈមមុខនិងយកឈ្នះតាមពិតទៅគឺជាគុណសម្បត្តិដ៏ធំបំផុតមួយរបស់អ្នកនោះទេ។» Michelle Obama

២) «ភាពពិសេសរៀងៗខ្លួនរបស់យើងម្នាក់ៗនិងជីវិតរបស់យើងម្នាក់ៗ បានឆ្លាក់យើងឲ្យក្លាយជាសភាវៈមានជីវិតដ៏គួរឲ្យចាប់អារម្មណ៍មួយ។ ខ្ញុំសង្ឃឹមថាពួកយើងទាំងអស់គ្នាអាចឲ្យតម្លៃទៅលើវា។ ខ្ញុំបួងសួងឲ្យពួកយើងប្រយុទ្ធជាមួយខ្លួនឯងក្នុងការមុជចូលទៅសម្បត្តិដ៏ជ្រៅបំផុតនៃបេះដូងរបស់យើងដើម្បីបណ្ដុះនូវបរិយាកាសនៃការយល់យោគគ្នា ការទទួលស្គាល់គ្នា ការអត់ទ្រាំ និងសេចក្ដីអាណិតអាសូរ។ ពួកយើងសុទ្ធតែនៅក្នុងជីវិតនេះទាំងអស់គ្នា។» Linda Thompson

៣) «ទាល់តែអ្នកទទួលស្គាល់វាពុំនោះទេអ្នកមិនអាចផ្លាស់ប្ដូរអ្វីបានឡើយ។» Carl Jung

៤) «អត្តចរិតមិនអាចបង្កបង្កើតបានតាមរយៈភាពសុខស្រួលនិងភាពស្ងប់ស្ងៀមនោះទេ។ មានតែឆ្លងកាត់បទពិសោធន៍នៃឧបសគ្គនិងទុក្ខសោកប៉ុណ្ណោះទើបវិញ្ញាណរបស់អ្នកបានពង្រឹងឲ្យរឹងមាំឡើង មហិច្ឆតាត្រូវបានជំរុញ ហើយភាពជោគជ័យត្រូវបានសម្រេច។» Helen Keller

៥) «របៀបដែលយើងទទួលបទពិសោធន៍ពីពិភពលោកដែលនៅជុំវិញខ្លួនយើង គឺជាការឆ្លុះបញ្ចាំងដោយផ្ទាល់ពីពិភពលោកដែលស្ថិតនៅក្នុងខ្លួនអ្នក។» Gabrielle Bernstein

៦) «ចុងក្រោយបង្អស់ អ្នកគឺជាអ្នកស្ថិតនៅក្នុងការគ្រប់គ្រងសេចក្ដីសុខរបស់ខ្លួនឯង។ ជីវិតនៅតែកើតឡើងបើទៅជាអ្នកគិតច្រើនពីវា គិតស្មុគស្មាញពីវាឬអត់។ អ្នកគ្រាន់តែឆ្លងកាត់បទពិសោធន៍ជីវិតហើយរីករាយតាមដំណើរវាទៅ។ អ្នកមិនអាចគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅក្នុងជីវិតអ្នក តែអ្នកអាចគ្រប់គ្រងសេចក្ដីសុខរបស់ខ្លួនឯងបាន។» Holly Holm

ដោយ៖ ស្រីពៅ

 

X
5s