កម្រងឃ្លាចំនួន ៥ ដែលត្រូវបានដកស្រង់ចេញពីសៀវភៅ Notes on a Nervous Planet​



Notes on a Nervous Planet បានជាប់នៅក្នុងតារាងនៃសៀវភៅដែលលក់ដាច់ជាងគេបំផុតមួយក្នុងឆ្នាំ២០១៨។ សៀវភៅនេះត្រូវបាននិពន្ធដោយលោក Matt Haig ដែលនិយាយអំពីជីវិតសម័យទំនើបដែលត្រូវបានតាក់តែងឲ្យយើងរស់នៅក្នុងក្ដីកង្វល់និងភាពភ័យខ្លាច។ ក្នុងវ័យជំទង់របស់គាត់ លោក Matt Haig បានប្រឈមមុខនឹងជំងឺផ្លូវចិត្ត ដែលហេតុការណ៍នេះបានធ្វើឲ្យគាត់ខិតខំសិក្សាស្រាវជ្រាវសង្កេតរកមើលមូលហេតុដែលនាំឲ្យលោកមានបញ្ហាបែបនេះ។

ក្នុងសៀវភៅនេះគាត់រៀបរាប់អំពីឥទ្ធិពលដែលនាំឲ្យមានបញ្ហាផ្លូវចិត្តដែលរាប់ចាប់តាំងពីភាពជឿនលឿននៃបច្ចេកវិទ្យា ភាពជឿនលឿននៃពាណិជ្ជកម្ម ព័ត៌មាន បណ្ដាញសង្គម និងការដែលយើងបែងចែកផ្លូវកាយនិងផ្លូវចិត្តឲ្យដាច់ពីគ្នា។ ខាងក្រោមនេះគឺជាកម្រងឃ្លាចំនួន៥ដែលត្រូវបានដកស្រង់ចេញពីសៀវភៅ១ក្បាលនេះ៖

១) «សេចក្ដីសុខមិនមានផលល្អសម្រាប់សេដ្ឋកិច្ចនោះឡើយ។ ពួកយើងត្រូវបានជំរុញឲ្យមិនសប្បាយចិត្តជាមួយនឹងខ្លួនឯង។»

២) «ប្រហែលជាពេលមួយដែលយើងចាប់ផ្ដើមចង់បានអ្វីៗគ្រប់យ៉ាង គឺដោយសារតែយើងជិតខិតទៅរកការដែលមិនចង់បានអ្វីទាំងអស់។»

៣) «ត្រូវចងចាំថាគ្មាននរណាម្នាក់ខ្វល់ថាតើអ្នកមានរូបរាងយ៉ាងដូចម្ដេចនោះទេ។ ពួកគេខ្វល់ថាតើពួកគេមានរូបរាងបែបណាប៉ុណ្ណោះ។ អ្នកគឺជាមនុស្សតែម្នាក់គត់នៅលើលោកនេះដែលខ្វល់ខ្វាយពីមុខរបស់ខ្លួនឯង។»

៤) «Theodore Roosevelt ធ្លាប់និយាយថា ការប្រៀបធៀបគឺជាចោរលួចនៃសេចក្ដីរីករាយ។ អ្នកគឺជាអ្នក។ អតីតកាលគឺជាអតីតកាល។ ផ្លូវតែមួយដែលអាចធ្វើឲ្យជីវិតប្រសើរឡើងគឺចេញមកពីបច្ចុប្បន្នកាល។ ទទួលស្គាល់ការពិតរបស់ខ្លួនឯង។ ធ្វើឲ្យសមជាមនុស្សគ្រប់គ្រាន់ក្នុងការសាងកំហុស។ ធ្វើឲ្យសមជាមនុស្សគ្រប់គ្រាន់នឹងមិនកង្វល់ហួសហេតុពីអនាគតកាល។»

៥) «ប្រហែលជាចំណុចសំខាន់នៃជីវិតគឺជាការលះបង់ភាពប្រាកដប្រជាហើយឲ្យតម្លៃទៅលើភាពស្រស់ស្អាតនៃភាពមិនប្រាកដប្រជារបស់ជីវិត។»

ដោយ៖ ស្រីពៅ

 

X
5s