តោះ! មកមើលអាជីវកម្មចំណីអាហារទាំង៥ ដែលនឹងចូលរួមក្នុងកម្មវិធី SME នៅកម្ពុជា២០១៩​



ក្រៅពីអាជីវកម្មថ្មីៗពីវិស័យបច្ចេកវិទ្យា ធនាគារ ធានារ៉ាប់រង លក់រាយ ដឹកជញ្ជូន នាំចេញនាំចូល ផ្សព្វផ្សាយ ស្ថាបត្យកម្ម សិប្បកម្មសម្លៀកបំពាក់អាជីវកម្មផ្នែកចំណីអាហារក៏មានវត្ដមានចូលរួមតាំងបង្ហាញនូវផលិតផលនិងសេវាកម្មរបស់ខ្លួននៅក្នុងកម្មវិធីអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាលើកទី២នាថ្ងៃទី២០-២១ កក្កដា ២០១៩ខាងមុខនេះ នៅផ្សារទំនើបអ៊ីអនសែនសុខស៊ីធី។

ចង់ដឹងទេថា តើអាជីវកម្មផ្នែកចំណីអាហារពី៥ក្រុមហ៊ុនដែលកំពុងមានសក្ដានុពលនៅលើទីផ្សារមានអ្វីខ្លះ?

មកស្គាល់ក្រុមហ៊ុនពួកគាត់ទាំងអស់គ្នា៖

ការ៉េម La Pops

La pops ជាហាងការ៉េមដែលត្រូវបានបង្កើតឡើងដោយសហគ្រិនវ័យក្មេងកម្ពុជាម្នាក់។ ការ៉េម La pops ត្រូវបានគេទទួលស្គាល់ថាជាការ៉េមដែលមានរសជាតិឈ្ងុយឆ្ងាញ់ មានច្រើនរសជាតិសម្រាប់ជ្រើសរើស ជាមួយនឹងអនាម័យខ្ពស់។ La pops ជាការ៉េមដែលផលិតឡើងដោយគ្មានសារធាតុពណ៌ចំណីអាហារ គ្មានសារធាតុរសជាតិសិប្បនិម្មិតគ្មានសារធាតុការពារដែលប៉ះពាល់ដល់សុខភាពនោះទេ។ ក្នុងកម្មវិធីតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា La pops នឹងចែកការ៉េម FREE ២០០ ដើមដោយឥតគិតថ្លៃ សម្រាប់អ្នកចូលរួមទស្សនាស្ដង់ La pops

ក្រុមហ៊ុន CAFFA

CAFFA ជាក្រុមហ៊ុនដែលមានចែកចាយសម្ភារៈផ្គត់ផ្គង់ហាងកាហ្វេពីប្រទេសថៃ ដូចជាម៉ាស៊ីនឆុងកាហ្វេ ម៉ាស៊ីនកិនកាហ្វេ គ្រាប់កាហ្វេ តែកាកាវជាដើម។ CAFFA ជាក្រុមហ៊ុនដែលជំនាញក្នុងការជួយប្រឹក្សាយោបល់អំពីការចាប់ផ្តើមអាជីវកម្មកាហ្វេផ្ដល់នូវវគ្គបណ្តុះបណ្តាពីពូជកាហ្វេ ការភ្លក់រសជាតិ និងការប្រើម៉ាស៊ីនដើម្បីដឹងពីការឆុងកាហ្វេជាពិសេសវិធីក្នុងការបង្កើតរសជាតិសំរាប់ហាងខ្លួនឯងផ្ទាល់។ ក្នុងកម្មវិធីតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា ក្រុមហ៊ុន CAFFA នឹងផ្ដល់ជូនកាបូបមួយដោយឥតគិតថ្លៃសម្រាប់អ្នកដែលបានចុះឈ្មោះ។

ទឹកសណ្ដែកបាត់ដំបង

ទឹកសណ្ដែកបាត់ដំបង ជាផលិតផលក្នុងស្រុកមួយដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ ទឹកសណ្ដែកបាត់ដំបងត្រូវបានផលិតឡើងដោយសណ្ដែកនិងគ្រឿងផ្សំធម្មជាតិ

ជាមួយនឹងការផលិតដោយប្រើប្រាស់វិធីបុរាណដើម្បីបង្កើតចេញជាទឹកសណ្ដែកដែលថ្មីស្រស់សម្រាប់ទទូលទាន។ទឹកសណ្ដែកបាត់ដំបងបង្កើតចេញជា៣រសជាតិមានដូចជា ស្លឹកតយ រសជាតិដើម និងគ្មានជាតិស្ករ។ ទឹកសណ្ដែកបាត់ដំបងនឹងផ្ដល់ជូនប្រូម៉ូសិនពិសេសទិញ២ថែម១ ក្នុងកម្មវិធីតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា។

ហាងខ្ទឹមស

ខ្ទឹមស ជាអាជីវកម្មម្ហូបអាហារដែលត្រូវបានបង្កើតឡើងដោយស្ដ្រីកម្ពុជា។ ខ្ទឹមសផ្ដល់ជូននូវសេវាកម្មម្ហូបអាហារដែលផ្តោតលើរសជាតិដ៏ឈ្ងុយឆ្ងាញ់ អនាម័យ និងសុខភាពរបស់អតិថិជន ជាមួយនឹងតម្លៃសមរម្យនិងផ្ដល់ការដឹកជញ្ជូនដល់ទីកន្លែងយ៉ាងឆាប់រហ័ស។

ហាងនស២រ

នស២រ​​​ ជាហាងតែ នំ​ និងកាហ្វេបង្កើតឡើងក្នុងឆ្នាំ២០១០​​ ដោយស្នាដៃរបស់កូនខ្មែរ។ ​ដោយផ្តោតសំខាន់ទៅលើរស់ជាតិ​ គុណភាព និងបរិយាកាសរបស់ហាង បានធ្វើអោយមានការគាំទ្រពីអតិថិជនជាច្រើនស្ថិតនៅក្នុងទីក្រុងភ្នំពេញ។

ដើម្បីបំពេញនូវតំរូវការដល់អតិថិជនដែលនិយមចូលចិត្តទទួលទានភេសជ្ជៈតែទឹកដោះគោ នំ និងកាហ្វេ​ បច្ចុប្បន្នហាង​ នស២រ ​Milk Tea & Bakery​ បានពង្រីកសាខារបស់ខ្លួនជាច្រើនក្នុងរាជធានីភ្នំពេញ។

ដើម្បីយល់ដឹងកាន់តែច្បាស់អំពីអាជីវកម្មផ្នែកចំណីអាហារទាំង៥ខាងលើ និងអាជីវកម្មថ្មីៗជាច្រើនប្រភេទទៀតលោកអ្នកអាចចូលរួមក្នុងកម្មវិធីអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាលើកទី២ ដែលនឹងធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉លសែនសុខចាប់ពីម៉ោង១០ព្រឹកដល់៩យប់។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីជំរុញយីហោ(branding) អាជីវកម្មក្នុងស្រុក បង្កើនការលក់

ជំរុញការប្តោះប្តូរពាណិជ្ជកម្ម បង្កើនបណ្តាញទំនាក់ទំនង និងបង្កើតឱកាសទទួលបានការវិនិយោគពង្រីកអាជីវកម្មពីវិនិយោគិន និងម្ចាស់ក្រុមហ៊ុនផ្សេងទៀត។

ចូលរួមដោយសេរីសម្រាប់អ្នកទស្សនា ជាមួយនឹងការចុះឈ្មោះទុកជាមុនដើម្បីមានឱកាសទទួលបានកាដូជាច្រើនតាមរយៈលីង៖ https://forms.gle/YmtrfCktX7ytbxsR7

កម្មវិធីនេះរៀបចំដោយអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ ឧបត្ថម្ភដោយ CAFFA និង ABA Bank សហការឧបត្ថម្ភដោយ Vissar, S-Era Automation និង CAS-Biz Technology ។ ទំនាក់ទំនងទិញស្ដង់ និងសួរព័ត៌មានឥឡូវនេះតាមរយៈលេខទូរស័ព្ទ៖ 012 230 140 ឬ 010 911 776 ឬ ហ្វេសប៊ុកផេក Anussa Events។