អាជីវកម្ម៥ប្រភេទពីផ្នែកប្រឹក្សាហរិញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង ផ្សព្វផ្សាយ និងផ្គត់ផ្គង់សម្ភារៈសំណង់
អាជីវកម្ម៥ប្រភេទពីផ្នែកប្រឹក្សាហរិញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង ផ្សព្វផ្សាយ និងផ្គត់ផ្គង់សម្ភារៈសំណង់ នឹងចូលរួមក្នុងកម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាជាលើកទី២ខាងមុខនេះ
ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិឌ្ឍន៍ និងមានអត្រានៃកំណើនប្រជាជនច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយសារតែការកើនឡើងនៃចំនួនប្រជាជនស្របជាមួយនឹងតម្រូវការនេះហើយជាហេតុនាំអោយមានក្រុមហ៊ុន ឬសហគ្រាសធុនតូចធំទាំងក្នុងស្រុកបានបង្កើតឡើងឥតឈប់ឈរដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ទោះបីជាក្រុមហ៊ុនសហគ្រាសផ្គត់ផ្គង់ និងសេវាកម្មតូចធំមានវត្តមាននៅក្នុងប្រទេសកម្ពុជាច្រើនយ៉ាងណាក្ដី ក៏ប្រជាជនមួយចំនួនហាក់នៅតែមានភាពលំបាកក្នុងការស្វែងរកក្រុមហ៊ុនដែលអាចជួយផ្ដល់យោបល់ពីផ្នែកហិរញ្ញវត្ថុ ផ្ដល់ប្រាក់កម្ចីសម្រាប់ពង្រីកអាជីវកម្ម ការទិញធានារ៉ាប់រង សម្ភារៈផ្គត់ផ្គង់ការសាសង់ និងការផ្សព្វផ្សាយជាដើម។
ហេតុនេះហើយទើប ក្រុមហ៊ុនអនុស្សាបានបង្កើតកម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាជាលើកទី២ឡើង ដោយបានប្រមូលផ្ដុំសហគ្រាសប្រមាណជាង៤០ក្រុមហ៊ុនដែលមានសេវាកម្មនិងផលិតផលជាង១០០ប្រភេទ ដែលអាចផ្ដល់ភាពងាយស្រួលនិងប្រសើរជាមុនដល់អតិថិជន ដែលក្នុងនោះមានអាជីវកម្ម៥ប្រភេទដែលនឹងលើកមកបង្ហាញនៅថ្ងៃនេះមានដូចជា៖
ក្រុមហ៊ុន Cool House
Cool House ជាក្រុមហ៊ុននាំចូលផលិតផលផ្គត់ផ្គង់ជាច្រើនមុខ សម្រាប់សាសង់គេហដ្ឋាន ការិយាល័យ ឬអគារធំៗមានដូចជា ផលិតផលអ៊ីសូឡង់កាត់បន្ថយកម្ដៅ ផលិតផលកាត់បន្ថយសម្លេង សំលីកែវ ប្រភេទអំពូលសូឡា ការ៉ូជ័រ ការ៉ូឈើ ប៉ុងបិតជញ្ជាំង ថ្នាំបាញ់កាត់បន្ថយកម្ដៅ និងផលិតផលជាច្រើនមុខទៀត។ ក្នុងកម្មវិធីតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា ក្រុមហ៊ុន Cool House នឹងមានការបញ្ចុះតម្លៃរហូតដល់៥០%លើផលិតផលរបស់ខ្លួន។
ក្រុមហ៊ុន Red Bridge
ក្រុមហ៊ុន Redbridge ត្រូវបានបង្កើតឡើងដោយអ្នកជំនាញដែលមានបទពិសោធមកពីក្រុមហ៊ុនពិគ្រោះយោបល់អន្តរជាតិ។ Redbridge ជាទីប្រឹក្សាហិរញ្ញវត្ថុដែលជួយសម្រួលដល់អ្នកទិញផ្ទះ និងអ្នកវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យដែលរីកលូតលាស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Red Bridge នឹងផ្ដល់ជូនការប្រឹក្សាដោយឥតគិតថ្លៃក្នុងកម្មវិធីតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា។
ធនាគារឯកទេស ខេប៊ី ដេហាន
ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ហៅកាត់ថា "KDSB" គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន KB Financial Group ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុកម្រិតកំពូលមួយនៅប្រទេសកូរ៉េ។ បេសកម្មរបស់ KDSB គឺដើម្បីធ្វើអោយពលរដ្ឋមានអារម្មណ៍សប្បាយរីករាយតាមរយៈសេវាកម្មកម្ចីរហ័ស និងមានភាពបត់បែនដូចជាការបើកបររថយន្តនៅលើដងវិថី។
ក្រុមហ៊ុនធានារ៉ាប់រង Safety Net Cambodia
Safety Net Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងកណ្ដាលមួយដែលមានឯកទេសផ្នែកធានារ៉ាបរងសុខភាព និងគ្រោះថ្នាក់ចៃដន្យ។ គួរបញ្ជាក់ដែរថាសព្វថ្ងៃមានបណ្តាញមន្ទីរពេទ្យ និងគ្លីនីកដៃគូជាច្រើនទាំងក្រៅស្រុក និងក្នុងស្រុកដែលពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការទទួលស្វាគមន៍លោកអ្នក ដោយគ្រាន់តែបង្ហាញប័ណ្ណធានារ៉ាប់រងសុខភាព Safety Net ។
ក្រុមហ៊ុន Archara
ក្រុមហ៊ុន Archara ជាក្រុមហ៊ុនទទួលបោះពុម្ពអាវយឺត និងប៉ាក់ឡូហ្គោ(Logo)ក្រុមហ៊ុនរបស់អ្នកលើអាវ ដែលមានសាច់្រកណាត់ជាច្រើនប្រភេទសម្រាប់ជ្រើសរើសជាមួយនឹងគុណភាពខ្ពស់ និងតម្លៃសមរម្យ។ ជាមួយនឹងការបោះពុម្ពឡូហ្គោ(Logo) របស់អ្នកនៅលើផលិតផលផ្សព្វផ្សាយ ជាពិសេសអាវយឺតសម្រាប់អតិថិជនឬបុគ្គលិក ក៏ជាផ្នែកមួយដែលលោកអ្នកអាចផ្សព្វផ្សាយពីអាជីវកម្មទៅកាន់សាធារណៈជនបានថែមមួយកម្រិតផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ជាកម្មវិធីមួយដែលអ្នកចូលរួមមិនត្រឹមតែស្គាល់ពីក្រុមហ៊ុនមកពីវិស័យផ្សេងៗគ្នានោះទេ ប៉ុន្តែជាឱកាសមួយដែលអាចអោយអ្នកចូលរួមអាចស្វែងរកដៃគូផ្គត់ផ្គង់ អ្នកចែកចាយ អ្នកទិញសិទ្ធធ្វើអាជីវកម្ម ក៏ដូចជាអាចពង្រីកបណ្ដាញទំនាក់ទំនងជាមួយវិនិយោគិនជាច្រើនរូប។ កម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាជាលើកទី២ នឹងធ្វើឡើងនៅថ្ងៃទី២០-២១ កក្កដា នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ចាប់ពីម៉ោង១០ព្រឹកដល់៩យប់។
ចូលរួមដោយសេរីសម្រាប់អ្នកទស្សនា ជាមួយនឹងការចុះឈ្មោះទុកជាមុនដើម្បីមានឱកាសទទួលបានកាដូជាច្រើនតាមរយៈលីង៖ https://forms.gle/YmtrfCktX7ytbxsR7 ។
កម្មវិធីនេះរៀបចំដោយអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ ឧបត្ថម្ភដោយ CAFFA និង ABA Bank សហការឧបត្ថម្ភដោយ Vissar, S-Era Automation និង CAS-Biz Technology ។ ទំនាក់ទំនងទិញស្ដង់ និងសួរព័ត៌មានឥឡូវនេះតាមរយៈលេខទូរស័ព្ទ៖ 012 230 140 ឬ 010 911 776 ឬ ហ្វេសប៊ុកផេក Anussa Events។