ចង់ស្គាល់អាជីវកម្មថ្មីៗទេ? តោះចូលរួមក្នុងកម្មវិធីអាជីវកម្មខ្នាតតូចនិងមធ្យមជាលើកទី២ទាំងអស់គ្នា​



សព្វថ្ងៃនេះ សហគ្រាសធុនតូចនិងមធ្យមជាច្រើនកំពុងតែរីកដុះដាលយ៉ាងខ្លាំងក្នុងទីផ្សារប្រទេសកម្ពុជានិងមានការប្រកួតប្រជែងយ៉ាងខ្លាំងដើម្បីបង្កើតផលិតផល និងកញ្ចប់សេវាកម្មថ្មីសម្រាប់បំពេញតម្រូវការអតិថិជនរបស់ខ្លួន។ ក្នុងនោះសហគ្រាសមួយចំនួនជាក្រុមហ៊ុនក្នុងស្រុកនិងមួយចំនួនទៀតជាក្រុមហ៊ុនអន្តរជាតិដែលបានមកពង្រីកសាខារបស់ខ្លួនហើយក៏បាននាំយកមកនូវផលិតផលទំនើបផលិតស្របតាមស្ដង់ដារអន្ដរជាតិជាមួយនឹងបច្ចេកវិទ្យាខ្ពស់និងផលប្រយោជន៍ជាច្រើនដល់ជីវិតរស់នៅនិងសុខភាពរបស់អតិថិជន។

មិនត្រឹមតែផ្សព្វផ្សាយផលិតផលរបស់ខ្លួនអោយមានកេរ្ដិ៍ឈ្មោះនោះទេ ក្រុមហ៊ុនមួយចំនួនកំពុងពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈការលក់រាយការចែកចាយបន្ដ និងទិញសិទ្ធធ្វើអាជីវកម្មថែមទៀតផង។

ដើម្បីផ្ដល់ឱកាសដល់អាជីវកម្មក្នុងនិងក្រៅស្រុកទទួលបានការជំរុញយីហោ(Branding) ប្តោះប្តូរពាណិជ្ជកម្ម បង្កើនការលក់និងការផ្សព្វផ្សាយក៏ដូចជាបង្កើតឱកាសក្នុងការវិនិយោគនិងពង្រីកអាជីវកម្មពីវិនិយោគិន ក្រុមហ៊ុនអនុស្សាបានរៀបចំកម្មវិធីអាជីវកម្មខ្នាតតូចនិងមធ្យមជាលើកទី២

ដោយបានប្រមូលផ្ដុំនូវអាជីវកម្មថ្មីៗ ដៃគូផ្គត់ផ្គង់ ក្រុមហ៊ុនលក់សិទ្ធិអាជីវកម្ម និងសេវាកម្មហិរញ្ញវត្ថុដើម្បីបង្ហាញសមិទ្ធិផលនៃការបង្កើតផលិតផល និងកញ្ចប់សេវាកម្មថ្មីសម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជា នៅថ្ងៃទី២០-២១ កក្កដាខាងមុខនេះ ។

ថ្ងៃនេះកម្មវិធីអាជីវកម្មខ្នាតតូចនិងមធ្យមលើកទី២នឹងលើកយកអាជីវកម្ម៥ប្រភេទដែលកំពុងមានសក្ដានុពលនៅលើទីផ្សារក្នុងចំណោមអាជីវកម្មជាង ១០០ ស្ដង់ដែលចូលរួមមកបង្ហាញ ក្នុងនោះរួមមាន៖

ក្រុមហ៊ុន AWS

AWS គឺជាអ្នកចែកចាយឈានមុខគេសម្រាប់ការទំនាក់ទំនងទិន្នន័យបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងសំណង់និងដំណោះស្រាយ ICT នៅក្នុងអាស៊ីអាគ្នេយ៍។ AWS ផ្តល់ជូនអតិថិជនអាចនូវផលិតផលដែលមានគុណភាពល្អបំផុតនិងបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មពីម៉ាកល្បីៗដូចជា Epson, Fluke Networks, Brady, Socomec UPS, Honeywell (ដំណោះស្រាយសុវត្ថិភាពនិងភ្លើង) និងផលិតផលផ្សេងៗទៀត។

ផលិតផល Berocca

បេរ៉ូកា គឺជាផលិតផលដែលមានការទទួលស្គាល់ និងមានភាពល្បីល្បាញខាងជំនួយផ្នែកកម្លាំង និងស្មារតី។ បេរ៉ូកាជាវីតាមីននិងសារធាតុរ៉ែដែលមានលក្ខណៈពិសេសជួយទ្ររទ្រង់មុខងារខួរក្បាលនិងរាងកាយនៅពេលញុំាជាប្រចាំថ្ងៃ។ប៉េរូកាអាចជូយលោកអ្នកបានដូចជា៖ វៀងវៃនិងស្វាហាប់ បង្កើនថាមពលដល់រាងកាយនិង កាត់បន្ថយការនឿយហត់និងជំនួយកម្លាំងនិងស្មារតី។ បេរ៉ូកាជំនួយកម្លាំង និងស្មារតី ហើយមានន័យថាអ្នកតែងតែឈានមុខគេជានិច្ចរាល់កិច្ចការ។

ក្រុមហ៊ុន aT Korea Agro-Fisheries & Food Trade Corporation

aT Korea Agro-Fisheries & Food Trade Corporation ជាក្រុមហ៊ុនមួយដែលចែកចាយផលិតផលផ្នែកចំណីអាហារជាច្រើនប្រភេទដែលមានគុណភាពល្អ ផលិតឡើងក្នុងប្រទេសកូរ៉េ។ ក្នុងនោះ aTKorea Agro-Fisheries & Food Trade Corporation ក៏បាននាំចូលភុងគីយិនស៊ិនដែលជាឱសថប៉ូវសុខភាពពីប្រទេសកូរ៉េថែមទៀតផង។

ម៉ាស៊ីនឆុងកាហ្វេ Aldrisela

Aldrisela ជាម៉ាស៊ីនឆុងកាហ្វេដែលបង្កើតឡើងជាមួយនឹងបច្ចេកវិទ្យាទំនើប ផ្ដល់ភាពងាយស្រួលដោយគ្រាន់តែចុចប៊ូតុងតែ១(touch) ដំនើរការដោយស្វ័យប្រវត្តិ ជាមួយនឹងការរចនាម៉ូតពីប្រទេសអ៊ីតាលី ធ្វើអោយលោកអ្នកចំនាយពេលវេលាតិច និងសំន្សំសំចៃបានយ៉ាងច្រើន។

ក្នុងកម្មវិធីតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា ម៉ាស៊ីនឆុងកាហ្វេ Aldrisela នឹងផ្ដល់ការបញ្ចុះតម្លៃពិសេសនៅសល់ត្រឹមតែ ២៩៩ដុល្លារតែប៉ុណ្ណោះ(តម្លៃដើម ៤០០ដុល្លារ)។

ក្រុមហ៊ុន Japan Logistic

ក្រុមហ៊ុន Japan Logistic គឺជាក្រុមហ៊ុនដែលបាននាំចូលស្បែកជើងម៉ាក Edwin និង Cortiça Sandals ដែលបានប្រើប្រាស់បច្ចេកវិទ្យានិងបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពយ៉ាងម៉ត់ក្នុងការផលិតពីប្រទេសជប៉ុន។អ្នករចនាម៉ូដបានរចនាឡើងដោយប្រុងប្រយ័ត្ន និងជំនាញដើម្បីឱ្យសមនឹងតម្រូវការនិងសម្រស់របស់អ្នក។

ក្នុងកម្មវិធីតាំងបង្ហាញអាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា ស្បែកជើងម៉ាក Edwin និង Cortiça Sandalsនឹងត្រូវបានបញ្ចុះតម្លៃ៥ដុល្លារក្នុង១គូ។ ក្រៅពីអាជីវកម្មដែលមានសក្ដានុពលទាំង៥ខាងលើនេះ ក៏មានអាជីវកម្មប្រមាណជាង៤០ក្រុមហ៊ុនផ្សេងទៀតដែលនឹងចូលរួមកម្មវិធីអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាលើកទី២។ កម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាជាលើកទី២នឹងធ្វើឡើងនៅថ្ងៃទី២០-២១ កក្កដា នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ចាប់ពីម៉ោង១០ព្រឹកដល់៩យប់។

ចូលរួមដោយសេរីសម្រាប់អ្នកទស្សនា ជាមួយនឹងការចុះឈ្មោះទុកជាមុនដើម្បីមានឱកាសទទួលបានកាដូជាច្រើនតាមរយៈលីង៖ https://forms.gle/YmtrfCktX7ytbxsR7 ។ កម្មវិធីនេះរៀបចំដោយអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ ឧបត្ថម្ភដោយ CAFFA និង ABA Bank សហការឧបត្ថម្ភដោយ Vissar, S-Era Automation និង CAS-Biz Technology ។ ទំនាក់ទំនងទិញស្ដង់ និងសួរព័ត៌មានឥឡូវនេះតាមរយៈលេខទូរស័ព្ទ៖ 012 230 140 ឬ 010 911 776 ឬ ហ្វេសប៊ុកផេក Anussa Events