កម្មវិធីតាំងពិព័រណ៌ SME Expo Cambodia 2 មានអ្នកចូលរួមជាម្ចាស់សហគ្រិន និងអ្នកទស្សនាច្រើនកុះករ​



SME Expo Cambodia 2 គឺជាព្រឹត្តិការណ៍តាំងពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំដោយឆ្នាំនេះ ដែលរៀបចំឡើងដោយ Anussa Events នាសាលអ៊ីអន២ កាលពីថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ដែលមានម្ចាស់អាជីវកម្មជាច្រើនរូបបានធ្វើបទបង្ហាញអំពីសកម្មភាពអាជីវកម្មរបស់ខ្លូនដល់អ្នកអ្នកចូលរួមជាច្រើន រួមទាំងការតាំងបង្ហាញផលិតផលនិងសេវាកម្មជាង ១០០ស្តង់ថែមទៀតផង ដោយមានអ្នកចូលរួមច្រើនកុះករជាងឆ្នាំមុន។

ជាក់ស្តែងយើងមើលឃើញថាមានក្រុមហ៊ុនប្រមាណជាង ១០០ ស្ដង់បានធ្វើការដាក់បង្ហាញពីសក្តានុពលផលិតផល និងសេវាកម្មរបស់ខ្លួនទៅដល់អ្នកទស្សនា ក្នុងកម្មវិធីដ៏ធំមួយនេះ។ មួយវិញទៀតក៏មានភ្ញៀវជាតិនិងអន្តរច្រើនកុះករ មកចូលរួមទស្សនាការតាំងបង្ហាញនេះផងដែរ។ 

គោលបំណងនៃការបង្កើតកម្មវិធីពិព័រណ៌នេះឡើងគឺក្នុងគោលបំណងចង់ជំរុញដល់ម៉ាកយីហោអាជីវកម្មខ្នាតតូច និងធម្យមឲ្យកាន់តែប្រសើរ ថែមទាំងប្រភេទក្រុមហ៊ុនក្នុងស្រុក និងបណ្តាក្រៅស្រុកទៀតផង ជាពិសេសជំរុញទៅលើការលក់ ផ្សព្វផ្សាយម៉ាកយីហោ ការដោះដូរសេវាកម្ម ឬ ផលិតផលផ្សេងៗ ព្រមទាំងឱកាសវិនិយោគ និងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនឲ្យកាន់តែប្រសើរជាងនេះថែមទៀតផង។ 

គួរបញ្ជាក់ផងដែរថា ការតាំងពិរព័ណ៌ SME Expo Cambodia 2 នេះបានប្រព្រឹត្តឡើងជាលើកទី២រួចមកហើយ។ ហើយលើកនេះគឺមានការចាប់អារម្មណ៍ច្រើនជាងកម្មវិធីមុនៗ ពីសំណាក់អ្នកចូលរួមផ្ទាល់។ យោងតាមអះអាងរបស់ក្រុមហ៊ុន Anussa Events។

X
5s