ឃ្លាដកស្រង់ចំនួន៨ឃ្លា ដែលនិយាយអំពីភាពងងឹតរបស់មនុស្ស
Mark Twain មានសម្ដីមួយមានសេចក្ដីថា «គ្រប់គ្នាសុទ្ធតែជាព្រះចន្ទហើយមានផ្នែកងងឹតដែលគេមិនដែលបង្ហាញទៅកាន់នរណាម្នាក់។» នៅលើលោកនេះគ្មានអ្វីមួយដែលមានគុណសម្បត្តិទាំងអស់ ហើយក៏គ្មានអ្វីមួយដែលមានគុណវិបត្តិទាំងអស់ ឯមនុស្សក៏គ្មាននរណាម្នាក់មានចំណុចល្អទាំងអស់ ឬក៏ចំណុចអាក្រក់ទាំងអស់នោះដែរ។ នៅក្នុងខ្លួនម្នាក់ៗគឺផ្គុំឡើងដោយធាតុសនិងធាតុខ្មៅ ភាពល្អនិងភាពអាក្រក់លាយបញ្ចូលគ្នា។ ខាងក្រោមនេះគឺជាឃ្លាដកស្រង់ចំនួន៨ឃ្លាដែលនិយាយអំពីភាពងងឹតរបស់អ្នក៖
១) «ភាពងងឹតនៅខាងក្នុងងងឹតជាងភាពងងឹតនៅខាងក្រៅទៅទៀត។» Ben Okri
២) «គ្រប់យ៉ាងដែលទាស់ចិត្តអ្នកអំពីអ្នកដទៃនាំអ្នកទៅរកការស្គាល់ពីខ្លួនឯង។» Carl Jung
៣) «គ្រប់គ្នាសុទ្ធតែជាព្រះចន្ទហើយក៏មានផ្នែកងងឹតដែលមិនដែលបង្ហាញទៅកាន់នរណាម្នាក់។» Mark Twain
៤) «ជនម្នាក់មិនអាចភ្ញាក់សតិបានដោយស្រមើស្រមៃពីរូបភាពនៃពន្លឺនោះទេ តែដោយការធ្វើឲ្យភាពងងឹតមានសតិឡើងវិញ។» Carl Jung
៥) «ដោយការភ័យខ្លាចនូវពន្លឺនៅខាងក្នុងត្រូវរលាយបាត់ ឬភាពងងឹតត្រូវបានលាតត្រដាង ពួកយើងក៏លាក់ទុកនូវធាតុពិតរបស់យើងពីគ្នាទៅវិញទៅមក។ ក្នុងដំណើរការនោះ ពួកយើងក៏បានឃ្លាតចេញពីវិញ្ញាណរបស់ខ្លួនឯង។ ចុងក្រោយពួកយើងក៏រស់នៅក្នុងជីវិតមួយដែលបែកខ្ញែកគ្នា ហើយឆ្ងាយពីការពិតដែលយើងបានលាក់ទុកនៅខាងក្នុងខ្លាំងពេករហូតទាល់តែយើងមិនអាចយល់ដឹងពីឧត្ដមគតិដែលកើតឡើងមកនៅពេលយើងក្លាយជាខ្លួនឯងពិតប្រាកដ។» Parker J. Palmer
៦) «ភាពងងឹតនៅខាងក្នុងដែលយើងហៅថាអវិជ្ជានេះឯងគឺជាឫសគល់នៃសេចក្ដីទុក្ខ។ បើកាលណាពន្លឺនៅខាងក្នុងរះឡើងកាន់តែច្រើន នោះភាពងងឹតនឹងរលាយទៅបាត់កាន់តែច្រើន។ នេះគឺជាផ្លូវតែមួយគត់ដើម្បីសម្រេចបាននូវព្រះនិព្វាន។» សម្ដេចសង្ឃដាឡៃ ឡាម៉ា
៧) «ដោយរត់គេចពីអ្វីដែលអ្នកភ័យខ្លាច នោះអ្នកបានចិញ្ចឹមភាពងងឹតនៅខាងក្នុងរបស់អ្នកហើយ។» Tara Brach
៨) «បដិវត្តដ៏ពិតប្រាកដអាចកើតឡើងលុះត្រាតែអ្នកសម្លឹងមើលខ្លួនឯងឲ្យចំ ហើយប្រឈមមុខជាមួយនឹងចិត្តដែលជាប់ជំពាក់របស់អ្នកនិងបិសាចនៅខាងក្នុងរបស់អ្នក ផ្ដាច់ខ្លួនចេញពីការរំខានពីការពិតក្លែងក្លាយរបស់សង្គម។ អ្នកត្រូវដកខ្លួនចូលទៅក្នុងសំបុកដង្កូវនាងរបស់ខ្លួនឯង ហើយប្រឈមមុខឲ្យចំជាមួយនឹងខ្លួនឯង។ អ្នកត្រូវងាកទៅសម្លឹងមើលភាពងងឹតនៅខាងក្នុងរបស់ខ្លួនឯង។ ទាល់តែបោះចោលការជាប់ជំពាក់របស់វានិងប្រឈមមុខជាមួយភាពងងឹតទើបរាងកាយរបស់ដង្កូវនាងចាប់ផ្ដើមលូតលាស់ ហើយពន្លឺរបស់វានិងស្លាបដ៏ស្រស់ស្អាតរបស់វាចាប់ផ្ដើមចេញរូបរាង។» Julia Hill
ដោយ៖ ស្រីពៅ