ឃ្លាដកស្រង់ចំនួន៨ឃ្លា អំពីសេចក្ដីអត់ធ្មត់ដែលមានប្រយោជន៍សម្រាប់ជីវិតរបស់អ្នក
សេចក្ដីអត់ធ្មត់គឺជាការពិសោធន៍ដ៏លំបាកបំផុតមួយនៅក្នុងជីវិត។ អ្វីៗកើតឡើងទៅតាមពេលវេលារបស់វា។ តាមរយៈឧបសគ្គទាំងឡាយនៅក្នុងជីវិត វានឹងជួយអ្នកឲ្យស្គាល់ពីខ្លួនឯងបានកាន់តែច្រើន។ ខាងក្រោមនេះគឺជាឃ្លាដកស្រង់អំពីសេចក្ដីអត់ធ្មត់ចំនួន៨ឃ្លា ដែលមានប្រយោជន៍សម្រាប់ជីវិតរបស់អ្នក៖
១) «សេចក្ដីអត់ធ្មត់គឺជាមិត្តសំឡាញ់របស់បញ្ញា។» Saint Augustine
២) «មនុស្សរីករាយគឺជាមនុស្សដែលអាចរក្សាបេះដូងដែលស្ងៀមស្ងាត់នៅក្នុងភាពចលាចលនិងភាពច្របូកច្របល់របស់ពិភពលោកសម័យទំនើបនេះ។»
៣) «យើងនឹងគ្មានថ្ងៃអាចរៀនក្លាហាននិងមានការអត់ធ្មត់បាននោះទេបើមានតែសេចក្ដីរីករាយតែម្យ៉ាងនៅក្នុងលោកនេះ។» Helen Keller
៤) «ដើមឈើដែលយឺតយ៉ាវក្នុងការលូតលាស់ចេញផ្លែដែលល្អបំផុត។» Moliere
៥) «ខណៈពេលមួយនៃសេចក្ដីអត់ធ្មត់នៅក្នុងខណៈពេលមួយនៃការខឹងការពារនូវខណៈពេលមួយពាន់នៃវិប្បដិសារី។» Ali ibn Abi Talib
៦) «សេចក្ដីអត់ធ្មត់គឺជាធាតុផ្សំដ៏សំខាន់នៃប្រាជ្ញាឈ្លាសវៃ។» Benjamin Disraeli
៧) «បើកាលណាយើងកាន់តែអត់ធ្មត់ ដរាបនោះយើងនឹងកាន់តែយល់។» William Arthur Ward
៨) «ការហ្វឹកហាត់សេចក្ដីអត់ធ្មត់ការពារយើងពីការបាត់បង់បច្ចុប្បន្នភាពនៃចិត្តរបស់អ្នក។ វាជួយយើងឲ្យមានចិត្តស្ងប់បើទោះជាស្ថានភាពមានការលំបាកក៏ដោយ។ វាផ្ដល់ឲ្យយើងនូវពេលវេលាដ៏គ្រប់គ្រាន់មួយសម្រាប់ភាពស្ងប់ខាងក្នុងដែលជួយឲ្យយើងមានការគ្រប់គ្រងលើខ្លួនឯង ហេតុនេះយើងនឹងអាចជ្រើសរើសឆ្លើយតបនឹងស្ថានភាពទាំងឡាយទៅតាមរបៀបដែលសមរម្យនិងប្រកបដោយក្ដីមេត្តា ជាជាងត្រូវបានដឹកនាំដោយអារម្មណ៍ដែលកំពុងតែត្រូវបានរំខានរបស់អ្នក។» សម្ដេចសង្ឃដាឡៃ ឡាម៉ា
ដោយ៖ ស្រីពៅ