អ្នក​អាជីព​ប្រាប់​តិចនិក ៣យ៉ាងដើម្បីថត​រូប​ Portrait បាន​ស្រស់​ស្អាត​និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​



ការ​ថតរូប​មាន​ច្រើន​ប្រភេទ ដូច​ជា​ការ​ថត​ទីក្រុង(City), ថត​រូប​ទេសភាព​(Landscap) និង​ការ​ថតរូប​របស់​មនុស្ស​ឬ​ហៅ​ថារូប​ Portrait ជា​ដើម។ ជា​មួយ​គ្នា​នេះ​ លោក  សយ ដ៉ារារ័ត្ន ស្ថាបនិក​នៃ​ក្រុម​ថត​រូប​ Feeling Media បាន​បង្ហើប​នូវ​តិចនិក​ចំនួន​៣​ចំណុច​ ក្នុង​ការ​ជំនួយ​ដល់​ការ​ថត​រូប​ភាព​Portrait​ឲ្យ​មើល​ទៅ​កាន់​តែ​ស្រស់​ស្អាត​ និង​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត។

អ្នក​អាជីព​ក្នុង​វិស័យ​ថតរូប​លោក ដារ៉ារ័ត្ន ប្រាប់​ថា តិចនិក​ទី​មួយ​ដើម្បី​ឲ្យ​យើង​ថត​រូប​បាន​ស្អាត​គឺ រូបភាព​ត្រូវ​បង្ហាញ​ពី​អារម្មណ៍​របស់​តួអង្គ​(Mood)៖ មាន​ន័យ​ថា គឺ​ជា​រូប​ថត​ដែល​អាច​ឲ្យ​អ្នក​មើល​បាន​យល់​ពី​អារម្មណ៍​របស់​តួអង្គ​នៅ​ទីតាំង​ណា​មួយ ដូច​ជា​បង្ហាញ​ពី​ភាព​រីករាយ, កើត​ទុក្ខ ឬ​ខឹង​សម្បារ​ជា​ដើម។

 

តិចនិក​ទី​២​គឺ ថត​ផ្ដោត​លើ​ភ្នែក​តួអង្គ​(Focus)៖ ការ​ថត​រូប​Portrait ចំណុច​សំខាន់​គឺ​ភ្នែក​របស់​តួអង្គ ដូច្នេះ​អ្នក​ថត​ត្រូវ​ផ្ដោត​លើ​ការ​ថត​ភ្នែក​របស់​តួអង្គ​ឲ្យ​មើល​ទៅ​ឃើញ​ច្បាស់ នោះ​នឹង​ធ្វើ​ឲ្យ​រូប​ថត​របស់​អ្នក​នឹង​មើល​ទៅ​កាន់​តែ​ស្រស់​ស្អាត និង​ទាក់ទាញ​ថែម​មួយ​កម្រិត។

 

តិចនិក​ទី​៣ ពណ៌​នៃ​រូបភាព៖ ពណ៌​សំខាន់​ណាស់​ក្នុង​ការ​ជំនួយ​ឲ្យ​រូបថត​មើល​ទៅ​កាន់​តែ​ស្រស់​ស្អាត​និង​លេច​ធ្លោ ពណ៌​ត្រង់​ចំណុច​នេះ​គឺ​សំដៅ​ដល់​ពណ៌​ដែល​បញ្ច្រាស​ រវាង​សំលៀកបំពាក់​ សម្ភារៈ​ផ្សេងៗ​ដែល​តួអង្គ​កាន់​  ជា​មួយ​នឹង​ពណ៌​នៃ​រូប​ភាព​ខាង​ក្រោយ​(background)។ ឧទាហរណ៍ តួអង្គ​ពាក់​អាវ​ក្រហម កាន់​ប៉េងប៉ោង​ក្រហម ជា​មួយ​នឹង​រូបភាព​ខាង​ក្រោយ​ពណ៌​ស ដូច្នេះមើល​ទៅ​​រូប​ភាព​នេះ​គឺ​​ឲ្យ​តួអង្គ​លេច​ឡើងតែ​ម្ដង៕

 

 

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s