រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារទី ១៤ និងទី ១៥ ពីស្រាបៀរអាន់ឆ័រ​



រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ 10,000 ដុល្លារចំនួនពីររូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1000 ដុល្លារចំនួន 27 នាក់ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ   ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។ 

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។ 

លោក សំ បញ្ញាពុទ្ធា  មកពីខេត្តឧត្តរមានជ័យ ដែលជាអ្នកឈ្នះទី ១៤ នៃរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖ “ខ្ញុំផឹកស្រាបៀរអាន់ឆ័រក្នុងអំឡុងពេលចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក ឬនៅពេលខ្ញុំជួបជុំជាមួយក្រុមការងាររបស់ខ្ញុំ និងជួបជុំជាមួយក្រុមគ្រួសាររបស់ខ្ញុំ។ ត្រូវរង្វាន់នៅពេលដែលខ្ញុំបានផឹកស្រាបៀរអាន់ឆ័រក្នុងពិធីភ្ជាប់ពាក្យរបស់ប្អូនស្រីខ្ញុំ។ ខ្ញុំពិតជារីករាយណាស់ពេលដែលខ្ញុំបានឈ្នះរង្វាន់។ មិនអាចប្រៀបផ្ទឹមបាន រីករាយខ្លាំងណាស់។ ខ្ញុំពិតជាបានឈ្នះរង្វាន់ពិត។ បន្ទាប់ពីខ្ញុំបានពិភាក្សាជាមួយសមាជិកគ្រួសារខ្ញុំនឹងប្រើប្រាក់រង្វាន់ 10,000 ដុល្លារទៅសង់ផ្ទះសម្រាប់ឪពុកម្តាយខ្ញុំពីព្រោះពួកគាត់ចាស់ហើយ។ ខ្ញុំនឹងប្រើប្រាក់នៅសល់ដើម្បីបង្កើតអាជីវកម្មតូចដើម្បីផ្គត់ផ្គង់គ្រួសារ។ ខ្ញុំគិតថា ស្រាបៀរអាន់ឆ័រល្អណាស់។ ដូច្នេះអ្នកសូមជួយគាំទ្រស្រាបៀរអាន់ឆ័រទាំងអស់គ្នា។ ជាពិសេសនៅពេលដែលយើងផឹក យើងត្រូវសហការគ្នា និងស្រឡាញ់គ្នា មិនត្រូវបង្កើតអំពើហិង្សា។ យើងផឹកប្រកបដោយទំនួលខុសត្រូវនិងគោរពគ្នាទៅវិញទៅមក។”

ចំណែកឯលោក ហួរ រតនា មកពីខេត្តកណ្តាល ដែលជាអ្នកឈ្នះទី ១៥ នៃរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖ “ខ្ញុំយល់ឃើញថា កម្មវិធីប្រម៉ូសិនរបស់ស្រាបៀរអាន់ឆ័រល្អណាស់។ ពិសាហើយត្រូវរង្វាន់ធំទៀត។ ជាចុងក្រោយខ្ញុំសូមផ្តែផ្តាំអតិថិជនផ្សេងទៀតគាំទ្រស្រាបៀរអាន់ឆ័រព្រោះស្រាបៀរអាន់ឆ័រពិតជាផ្តល់រង្វាន់ពិតប្រាកដមែន។”

អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនពីររូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន ២៧នាក់បានទទួលរង្វាន់ពីក្រុមការងារស្រាបៀរអាន់ឆ័រ។ 

កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង  ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។  ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។ 

សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!! 

ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។

 

រីករាយស្រស់ថ្លា

ពិសាដោយការទទួលខុសត្រូវ៕

 

X
5s