ក្រុមហ៊ុន Cellcard ជាប់ឈ្មោះជាក្រុមហ៊ុនដែលផ្តល់បណ្តាញទូរស័ព្ទចល័តល្អបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា​



រាជធានីភ្នំពេញ៖ ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៩ Cellcard today announces its latest award win - Best Mobile Network Provider Cambodia 2019 from International Business Magazine.

នៅថ្ងៃនេះ​ ក្រុម​ហ៊ុន​ Cellcard បាន​ប្រកាស​ពី​ការ​ឈ្នះ​ពាន​រង្វាន់មួយទៀតហើយគឺជាបណ្តាញ​ទូរស័ព្ទ​ចល័ត​ល្អបំផុត​​ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា ​​ក្នុង​ឆ្នាំ​​២០១៩ ពីទស្សនាវដ្តី International Business Magazine។​

ទស្សនាវដ្តី​នេះ​ ​មាន​ទីតាំងស្ថិត​​ក្នុង​ទីក្រុង​ឌូបៃ​ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ទស្សនាវដ្តីដែល​តែង​តែ​ធ្វើ​ការ​តាម​ដាន ​​​និង​ផ្សព្វ​ផ្សាយ​ពី​​ផលិត​ផល​និង​ម៉ាក​ល្បី​ៗ​ទូទាំង​ពិភព​លោក​​ដែល​មាន​ជំនាញ​និង​និន្នាការលើ​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេក​វិទ្យា​។​

សេច​ក្តី​ប្រកាសជា​ផ្លូវ​ការ​​នេះ ​​ត្រូវ​​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្រុម​ហ៊ុន Cellcard ​ផ្ទាល់ ​ក្រោយ​ពី​ការ​​​ដាក់​ពិន្ទុ​ពីគណៈ​កម្មការ ​​ក្រុម​អ្នក​កាសែត​ អ្នក​វិភាគ​ និង​ថ្នាក់​ដឹក​នាំ​ក្នុង​ឧស្សាហកម្ម​រយៈពេល​៤​សប្តាហ៍​។ https://intlbm.com/award-winner-2019/​ ​

ក្រុម​ហ៊ុន Cellcard ​​គឺ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​៤​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​​​និង​ផ្តល់​ពាន​រង្វាន់​ដោយ​ទស្សនាវដី្ត​​ រួម​មាន​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធនាគារ​កាណាឌីយ៉ា និង​ក្រុម​ហ៊ុន​​ Blackwell Global Investment​។​

លោក Ian Watson នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Cellcard ​បាន​​មាន​ប្រសាសន៍​ថា ពាន​រង្វាន់​នេះ​គឺ​​ជាកិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​របស់​ក្រុម​ហ៊ុន Cellcard ​ដែលបាន​បង្ហាញ​ពី​ភាពជា​អ្នក​ដឹក​នាំ​​​​ឈាន​មុខ​គេ​ក្នុងនាម​ជា​ក្រុមហ៊ុនដែល​មាន​​​​​​ម្ចាស់អាជីវកម្មជា​​​ជន​ជាតិ​ខ្មែរ​។​​

​​លោក​បាន​បន្ថែម​ថា​៖ «​ក្រុម​ហ៊ុន​​ Cellcard ត្រូវ​បាន​ទទួល​ស្គាល់​​​ពី​គ្រប់​ថ្នាក់​តំបន់ ​និង​ទូទាំង​ពិភព​លោក​ក្នុង​រយៈពេល​២ឆ្នាំ​កន្លង​ទៅ​នេះ​»។​

«មក​ទល់​​នឹង​ពេល​នេះ​ ពួក​យើង​បាន​ទទួល​ពាន​រង្វាន់​ចំនួន១៦​​ហើយ ​បន្ទាប់​ពី​​ការ​ដាក់​ឲ្យ​ប្រើប្រាស់​​បច្ចេក​វិទ្យា​ 4G»

​​កាលពីដើម​ខែ​កក្កដា​​ Cellcard បាន​​​ប្រកាស​ពី​ពាន​រង្វាន់ Ookla Speedtest ​​ដែល​ក្រុម​ហ៊ុន បាន​ឈ្នះជា​លើក​ទី​​៣ ​​បន្តបន្ទាប់គ្នា​ក្នុង​ឆ្នាំ​២០១៩។​​​

ក្រុម​ហ៊ុន Cellcard ​ក៏​បានជាប់​ចំណាត់​ថ្នាក់​​ជា​ក្រុម​ហ៊ុន​កំពូល​ទាំង​៣០ប្រចាំ​ឆ្នាំ​២០១៩ ធ្វើ​ឡើង​ដោយ​​ទស្សនាវដ្តី​ Silicon Review Magazine ដែល​នឹង​ត្រូវ​​ប្រកាស​នៅ​ខែ​​នេះផងដែរ៕

 

X
5s