ឱកាសស្ម័គ្រចិត្តជួយសង្គម! ក្រៀលកម្ពុជាកំពុងស្វែងអ្នកស្ម័គ្រចិត្ត ១០០០០នាក់ដើម្បីចូលរួមសម្អាតបរិស្ថាន​



តើអ្នកពិតជាខ្វល់ខ្វាយអំពីបរិស្ថាន និងចង់ក្លាយជាចំណែកនៃដំណោះស្រាយក្នុងការសម្អាត និងចូលរួមអប់រំអំពីបរិស្ថានមែនទេ? តោះចូលរួមជាមួយនឹងព្រឹតិ្តការណ៍សម្អាតបរិស្ថានដ៏ធំប្រចាំឆ្នាំរបស់ក្រៀលកម្ពុជា (Creal Cambodia) ដោយធ្វើសកម្មភាពសម្អាតបរិស្ថាន នៅថ្ងៃបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

ក្រៀលកម្ពុជា កំពុងស្វែងរកអ្នកស្ម័គ្រចិត្តចំនួន១,០០០នាក់ ដើម្បីរួមគ្នាអនុវត្តកម្មវិធីសម្អាតបរិស្ថានដ៏ធំប្រចាំឆ្នាំ ក្រោមប្រធានបទ «បរិស្ថានស្អាត កំណើនទេសចរណ៍»យើងត្រូវការជ្រើសរើសក្រុមសំខាន់ៗដូចខាងក្រោម៖

- ក្រុមចលនាបរិស្ថានស្អាត (ចំនួន៦០០នាក់)

- ក្រុមប្រមូលសំរាម (ចំនួន២០០នាក់) 

- ក្រុមបង្ហាញម៉ូតសំលៀកបំពាក់កែច្នៃពីសំរាម (ចំនួន១០នាក់)

- ក្រុមមនុស្សជើងវែង (ចំនួន១០នាក់)

- ក្រុមបរិស្ថានរីករាយ(ចំនួន២០នាក់)

- ក្រុមសម្ដែងស្កុបនៅនឹងមួយកន្លែង (ចំនួន០៥នាក់)

- ក្រុមរាំ (ចំនូន២០នាក់)

- ក្រុមយុទ្ធក្រមខម (ចំនួន២០នាក់)

- ក្រុមប្រតិកម្មរហ័ស និងសង្រ្គោះបន្ទាន់ (៥៥នាក់)

- កាំមេរ៉ាមេន (៣៥នាក់)

- ក្រាហ្វិកឌីហ្សាញ (១៥នាក់)

- អ្នកគំនូរ (Digital , តាមជញ្ជាំង និងគូល័រវ័តធរ) (១០នាក់)

គួរបញ្ជាក់ផងដែរថា ក្រុមយុវជនក្រៀលកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ក្នងគោលបំណងលើកកម្ពស់ការចូលរួមថែរក្សាបរិស្ថាន និងកាត់បន្ថយការចោលសំរាមនៅទីសាធារណ:ក្នុងប្រទេសកម្ពុជា។ 

ចូលរួមធ្វើជាចំណែកមួយជួយដល់សង្គមជាតិ និងបង្កើតមិត្តភាពល្អជាមួយមនុស្សថ្មីៗជុំវិញខ្លួនយើង រួមជាមួយនឹងការទទួលបានបទពិសោធន៍ថ្មីជាមួយគ្នា។

តោះ អ៊ីចឹងនៅចាំអីទៀតចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោមនេះ៖

https://docs.google.com/forms/d/e/1FAIpQLSdKCwbAMhDYMiOLEUO8YFPwWnE__W7vhg6ADmc53NJ2dwN5jw/viewform

ឈប់ទទួលពាក្យត្រឹម៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩

ចូលរួមជាមួយក្រៀលកម្ពុជា ចូលរួមជាសមាជិកដ៏សំខាន់របស់បរិស្ថាន!

សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងទៅកាន់លេខ៖ ០៨៧ ៦៧ ៦៧ ២៨/ ០១២ ៣២ ០០ ១៥/ ០១៥ ៩២ ៩៥ ២៩

អ៊ីម៉ែល៖ [email protected]

នេះជាគម្រោងទាំងមូល៖https://drive.google.com/file/d/1_U-51EATZr_V0ya-BuqKCwxmen5vV602/view?usp=sharing

 

 

X
5s