ជិតដល់ថ្ងៃបានប្រើស្មាតហ្វូន​ 5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជា Huawei Mate 20 X (5G) ហើយ!​



ភ្នំពេញ ថ្ងៃទី​​ 20 សីហា ឆ្នាំ 2019 ៖ កំពូលស្មាតហ្មូន 5G ដំបូងគេបង្អស់នៅប្រទេសកម្ពុជា Huawei Mate 20 X (5G) នឹងមានលក់នៅទីផ្សារប្រទេសកម្ពុជានាពេលឆាប់ៗនេះ បន្ទាប់ពីការធ្វើតេស្តសាកល្បងបានជោគជ័យលើបណ្តាញសេវារបស់ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរទមនាគមន៍ឈានមុខមួយនៅប្រទេសកម្ពុជា។

នេះបានបង្ហាញកាន់តែច្បាស់់ថា ក្រុមហ៊ុន Huawei ជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេ ដែលតែងតែផ្តល់នូវ ​បទពិសោធន៍នៃបច្ចេកវិទ្យាដ៏អស្ចារ្យមុនគេបង្អស់ ជាពិសេសលើបច្ចេកវិទ្យា 5G និងការរស់នៅបែបឌីជីថលដល់ប្រជាជនកម្ពុជា។

កំពូលស្មាតហ្វូន Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេដ៏ល្អឥតខ្ចោះសម្រាប់ប្រើបណ្តាញសេវា 5G ដែលដំណើរការដោយបន្ទះឈីបចុងក្រោយបង្អស់របស់ Huawei ជំនាន់ 5G, Balong 5000 7mn និង Kirin 980 ដែលធ្វើ ​ឲ្យកំពូលស្មាតហ្វូននេះ ក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ក្នុងពិភពលោកដំណើរការបណ្តាញសេវា 5G​​ ។

កំពូលស្មាតហ្វូននេះ មានអេក្រង់ទំហំធំរហូត 7.2 អ៊ីញ និងដំណើរការដោយប្រព័ន្ធ Leica multi-focal imaging។ កាន់តែពិសេសទៀតនោះ Huawei Mate 20 X (5G) កាន់តែកាលីប កាន់តែទាន់សម័យជាមួយប៊ិច Huawei M-Pen 4។ លើសពីនេះទៅទៀត Huawei Mate 20 X (5G) ដំណើរការដោយប្រព័ន្ធសាកថ្ម 40W SuperCharge​​ សាកថ្មបានលឿនដូចរន្ទះ ថាមពលថ្មធំមហាសាលទំហំ 4200 mAh។​

ការទន្ទឹមរង់ចាំយ៉ាងអន្ទះសារ ត្រូវបានបញ្ចប់។ កំពូលស្មាតហ្វូននេះ នឹងបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជានៅចុងខែសីហានេះ។ ប្រជាជនកម្ពុជានឹងទទួលបានបទពិសោធន៍ថ្មីចុងក្រោយបង្អស់លើបណ្តាញសេវា​ 5G នៅលើការប្រើប្រាស់ស្មាតហ្វូន។

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់

Website: https://consumer.huawei.com/kh/

Facebook: https://www.facebook.com/huaweimobilekh