មានត្រឹមតែ $53/ខែ ក៏អាចទិញ Huawei P30 Pro ថ្មីសន្លាងបានដែរ!
ភ្នំពេញ ថ្ងៃទី 21 កក្កដា ឆ្នាំ 2019 ៖ ស្រលាញ់ Huawei P30 Pro យូរហើយ ប៉ុន្តែអត់ទាន់សន្សំលុយបានគ្រប់មែនទេ? មិនចាំបាច់សន្សំលុយទៀតទេ! ក្រុមហ៊ុន Huawei បានចាប់ដៃគូសហការជាមួយហត្ថា First Choice ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន Huawei ទាំងអស់ជាមួយការបង់រំលោះងាយៗ និងលក្ខខណ្ឌស្រួលៗ សម្រាប់ម៉ូដែល Huawie P30 Pro។
អ្នកនឹងទទួលបានស្មាតហ្វូន Huawei P30 Pro ថ្មីស្រឡាងមួយគ្រឿង ដោយមិនចាំបាច់បង់ប្រាក់ភ្លាមៗនោះទេ ហើយខែបន្ទាប់អ្នកគ្រាន់តែបង់ត្រឹមតែ $53 រីឯខែបន្តបន្ទាប់ទៀត គឺត្រឹមតែ $84.01 តែប៉ុណ្ណោះ។ អ្នកអាចធ្វើការបង់រំលោះបាននៅ៖ Huawei Concept Store The Bridge Mall, Huawei Concept Store ផ្សារទំនើបសុវណ្ណាជាន់ទី 4, Huawei Concept Store ផ្សារទំនើបរតនាផ្លាហ្សា, ហាងអាម៉ីសៀវអេង 2, ហាង ឆាយអេង, ហាងខ្មែរអប្សរ ស្ទឹងមានជ័យ, ហាងអង្គរមាស, ហាងស៊ីវអេង 1 និងនៅគ្រប់ Smart Shop ទាំងអស់នៅរាជធានីភ្នំពេញដែលនៅជិតអ្នកបំផុត!
ថ្មីៗនេះ Huawei P30 Pro បានគ្រង់តំណែងស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំពី European Image and Sound Association (EISA) ដែលជាសមាគមន៍ទស្សនាវដ្តីអេឡិចត្រូនិចល្បីៗទាំង 55 មកពីជាង 30 ប្រទេសនៅជុំវិញពិភពលោក។ Huawei P3o Pro បានឈ្នះពានរង្វាន់នេះ ដោយសារការវាយតម្លៃលើសមត្ថភាពថតរូបដ៏អស្ចារ្យ ជាពិសេសការថតរូបនៅទីងងឹត បានយ៉ាងល្អឥតខ្ចោះ។
ជាងនេះទៅទៀត Huawei P30 Pro បំពាក់ដោយកាមេរ៉ាបួនគ្រាប់ SupersSensing Leica សមត្ថភាពហ្សូមបានដល់ឋានព្រះច័ន្ទ បច្ចេកវិទ្យាថតរូបបែប AI សមត្ថភាពថតវីឌីអូពីរប្លង់ ដំណាលគ្នា គឺប្លង់ពីចំងាយនិងមើលកៀក និងថាមពលថ្មប្រើបានយូរ។ គួរបញ្ជាក់ផងដែរថាកំពូលកាមេរ៉ា Leica ទាំង 4 គ្រាប់មានទំហំ 40MP ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។
ដូច្នេះអ្នកអាចក្លាយជាម្ចាស់ស្មាតហ្វូនដ៏ល្អបំផុតប្រចាំឆ្នាំនេះ ដោយគ្រាន់តែធ្វើការបង់រំលោះ ជាមួយលក្ខខណ្ឌងាយៗ មិនស្មុគស្មាញនិងចំណាយតិចក្នុងការបង់រំលោះប្រចាំខែ! តោះនៅចាំអីទៀត!
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
Website: https://consumer.huawei.com/kh/
Facebook: https://www.facebook.com/huaweimobilekh