ស្កាយវីឡា (Sky Villa) គម្រោងខុនដូប្រណីតបំផុត កំពុងបង្ហាញខ្លួននៅកណ្តាលរាជធានីភ្នំពេញហើយ!
ប្រទេសកម្ពុជា ថ្ងៃសុក្រ ទី ២៣ ខែសីហា ឆ្នាំ២០១៩ – ក្រុមហ៊ុន MCC Singapore បានបើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា (Sky Villa) ដ៏ប្រណីតបំផុត ហើយក៏ជាខុនដូខ្ពស់ស្កឹមស្កៃ ចំណោមសំណង់អាគារទាំង១០ ក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្ន ខុនដូ ស្កាយវីឡានេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
ស្កាយវីឡា (Sky Villa) ជាគម្រោងខុនដូដែលមានអគារកម្ពស់ ៣៥ជាន់ចំនួនពីរបញ្ចូលគ្នា មានយូនីតសរុបចំនួន ២៥៦ យូនីត (អគារនីមួយៗមាន ១២៨យូនីត) និងមានចំណតរថយន្តជាន់ក្រោមដីចំនួន ៤ ជាន់។ ជាមួយនឹងសាលទទួលភ្ញៀវ Grand Lobby ដែលមានពិដានកម្ពស់រហូតដល់ ១០ ម៉ែត្រ អមជាមួយនឹងជណ្តើរភ្លោះ នាំអោយសាលបដិសណ្ឋារកិច្ចមួយនេះក្លាយជាតំណាងនៃភាពប្រណីតទាំងមូលនៃអគារ។
ក្រោមការរចនារបស់ស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ជាអ្នករចនាអគារតៃប៉ិ១០១ នៅទីក្រុងតៃប៉ិនៃកោះតៃវ៉ាន់ដ៏ល្បី អាចធ្វើអោយ ខុនដូ ស្កាយវីឡា (Sky Villa) បំបែកកំណត់ត្រាជាគម្រោងរស់នៅស្ថិតចំកណ្តាលរាជធានីដែលមានភាពទូលាយជាងគេមាន ទំហំលំនៅដ្ឋានចន្លោះ ពី ២៧២ ម៉ែត្រការ៉េ ទៅដល់ ៥០៩ ម៉ែត្រការ៉េ។ លំនៅដ្ឋាននីមួយៗមានបំពាក់ជូននូវគ្រឿងសង្ហារឹម និងអំពូលភ្លើងទំនើបៗ ព្រមទាំងអាចគយគន់ទេសភាពភ្លើងពណ៌នៃទីក្រុងដ៏ស្រស់ត្រកាល។ ដោយត្រូវបានគេទទួលស្គាល់ថាជាគម្រោងបែបធម្មជាតិបៃតងនៅចំកណ្តាលក្រុង ផ្ទៃដីក្រៅពីអគារនៅជាន់ផ្ទាល់ដីរបស់ខុនដូ ស្កាយវីឡា (Sky Villa) ត្រូវបានរចនាជាសួនច្បារអមជាមួយដើមឈើបៃតង មិនតែប៉ុណ្ណោះ នៅតាមយូនីតនីមួយៗក៏មានទីធ្លាល្មមគ្រប់គ្រាន់សម្រាប់ធ្វើជាសួនផ្ទាល់ខ្លួនផងដែរ។
ជាន់លំហអាកាសពីរជាន់មានបំពាក់សម្ភារបរិក្ខារតាមរបៀបរស់នៅទំនើបជាកន្លែងនៃតំណភ្ជាប់អគារទាំងពីរយ៉ាងស្រស់ស្អាត។ នៅកម្ពស់ជាន់ទី៣៤ អ្នកស្នាក់នៅអាចប្រើប្រាស់សេវាកម្មជាច្រើនមានដូចជា កន្លែងហាត់ប្រាណ បន្ទប់ម៉ាស្សា អាងហែលទឹកលើអាកាស សាលពពក (Cloud Pavilion) និង សួនច្បារលើអាកាស ដែលមានទេសភាពស្រស់ត្រកាល ដែលបង្ហាញពីទេសភាពដ៏អស្ចារ្យនៃទីក្រុង។ នៅជាន់ទី៣៥គឺ Sky Villa Club ដែលផ្តល់នូវ កន្លែងសម្រាប់អានសៀវភៅ មាន ក្លឹបនិងភោជនីយដ្ឋាន ដែលមានបម្រើជូននូវអាហារដ៏ឈ្ងុយឆ្ងាញ់ព្រមទាំងសាលកំសាន្តដ៏សម្បូរបែប។ ក្រៅពីនេះ ខុនដូ ស្កាយវីឡា (Sky Villa) ក៏មានសាលពិធីដ៏ធំមួយទៀតឈ្មោះថា Grand Ballroom ដែលស្ថិតនៅពីជាន់ឡៅតឿដែលលោកអ្នកអាចប្រារព្ធពិធីជួបជុំកំសាន្តផ្សេងៗបានយ៉ាងសប្បាយ។
ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ប្រណីតខុនដូ ស្កាយវីឡា (Sky Villa) ផ្តល់ជូននូវបុគ្គលិកផ្តល់សេវាពេញលេញ រួមទាំងសេវាគ្រប់គ្រងរបៀបរស់នៅដូចជា សេវាកក់មធ្យោបាយធ្វើដំណើរ ដំណើរកម្សាន្តក្នុងទីក្រុង សេវាបោកគក់ និងថែរក្សាលំនៅឋាន អ្នករត់សំបុត្រ ការដើរទិញម្ហូបអាហារ ការរៀបចំព្រឹត្តិការណ៍ សេវាលេខាធិការ និងសេវាច្រើនទៀត។
ខុនដូ ស្កាយវីឡា (Sky Villa) ជាគម្រោងដែលគ្រប់គ្រងដោយក្រុមហ៊ុន MCC Singapore ដែលបានបង្កើតឡើងក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍ទីក្រុង ការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងគម្រោង ក៏ដូចជាសំណង់សម្រាប់គម្រោងលំនៅឋាន និង ហេដ្ឋារចនាសម្ព័ន្ធ។ នៅក្នុងឆ្នាំ១៩៩២ ក្រុមហ៊ុន MCC Singapore បានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូររូបភាពទីក្រុងរបស់ប្រទេសសិង្ហបូរី តាមរយៈការសាងសង់គម្រោងដ៏ល្បីឈ្មោះជាច្រើនដូចជា Universal Studios Singapore និង Resorts World Sentosa ដែលគម្រោងទាំងពីរនេះ ជាគោលដៅទេសចរណ៍លំដាប់កំពូលមួយនៅអាស៊ីអាគ្នេយ៍ព្រមទាំង សាលពិព័រណ៍ Singapore Expo និង Keppel Distripark ។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន MCC Singapore បានអភិវឌ្ឍន៍និងគ្រប់គ្រងខុនដូចំនួន១២គម្រោងធំៗ សរុបជាចំនួនយូនីតមានច្រើនជាង ៦០០០យូនីត។
ក្នុងពិធីសម្ពោធខុនដូ ស្កាយវីឡា (Sky Villa) លោក Tan Zhiyong (谭志勇) នាយកប្រតិបត្តិក្រុមហ៊ុន MCC Singapore បានមានប្រសាសន៍ថា “យើងមានក្តីរំភើបរីករាយខ្លាំងណាស់ ដែលបានចូលរួមក្នុងគម្រោងខុនដូ ស្កាយវីឡា (Sky Villa) ដើម្បីបង្កើតបែបបទថ្មីនៃការរស់នៅបែបប្រណីតបំផុតនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនាមជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត និងជាទីក្រុងដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័សនៅលើពិភពលោក ប្រទេសកម្ពុជាត្រូវបានគេសម្គាល់អំពីកំណើននៃប្រជាជនដែលមានប្រាក់ចំណូលខ្ពស់ ក៏ដូចជាលំហូរភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិ ដូច្នេះទើបលោកសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ហើយលោកជឿជាក់ថា ខុនដូ ស្កាយវីឡា (Sky Villa) នឹងចូលរួមចំណែកជាលំនៅដ្ឋានក្នុងក្តីប្រាថ្នារបស់ពួកគេ។
ខុនដូ ស្កាយវីឡា (Sky Villa) ជាគម្រោងវិនិយោគដ៏ល្អសម្រាប់វិនិយោគិនផ្នែកលំនៅឋាន ដែលកំពុងស្វែងរកការបង្កើនដើមទុន និងចំណូលពីការជួលអចលនទ្រព្យ ខណៈពេលដែលរាជធានីភ្នំពេញនៅតែបន្តធ្វើនគរូបនីយកម្មយ៉ាងលឿន និងមានសេដ្ឋកិច្ចដែលបន្តការរីកចំរើនទៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ក្រុមហ៊ុន MCC Singapore មានកំណត់ត្រាបទពិសោធន៍ជាង២៥ឆ្នាំក្នុងការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងគម្រោង ព្រមទាំងការសាងសង់នៅប្រទេសសិង្ហបូរី ហើយយើងត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកនូវបទពិសោធន៍នៃការអភិវឌ្ឍន៍និងគ្រប់គ្រងអចលនទ្រព្យដ៏ល្អជាច្រើននៃប្រទេសសិង្ហបូរីដើម្បីរួមចំណែកធ្វើអោយរូបភាពនៃវិស័យលំនៅដ្ឋានកាន់តែទំនើប”។
ខុនដូ ស្កាយវីឡា (Sky Villa) មានទីតាំងស្ថិតនៅចំកណ្តាលនៃតំបន់ពាណិជ្ជកម្មដែលមានចរាចរណ៍ដ៏មមាញឹកនិងស្ថិតនៅក្បែរតំបន់ទិញទំនិញបឹងកេងកងបំផុតដែលជាតំបន់អចលនទ្រព្យឈានមុខគេបំផុតនៅកម្ពុជា។ មជ្ឍមណ្ឌលលក់ទំនិញ និងកន្លែងកម្សាន្តផ្សេងៗទៀតមានដូចជា សណ្ឋាគារនិងកាស៊ីណូ NagaWorld ផ្សារទំនើបដ៏ធំ Olympia City ផ្សារធំថ្មី និងផ្សារធំៗនៅក្នុងទីក្រុងផ្សេងៗទៀតជាច្រើន។សាលារៀននៅក្បែរនោះរួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ សាលាអន្តរជាតិហា រ៉ូដ និងសាលាអន្តរជាតិលីប៊ើធី។ អ្នកស្នាក់នៅខុនដូ ស្កាយវីឡា (Sky Villa) នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ផ្លូវធំៗ និងមហាវិថីនានា ក៏ដូចជាប្រព័ន្ធដឹកជញ្ជូនសាធារណៈផងដែរ។
ការិយាល័យលក់ខុនដូ ស្កាយវីឡា (Sky Villa) មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ខណ្ឌ ៧ មករា និងបើកពីម៉ោង ១០ព្រឹក ដល់ម៉ោង ៧ ល្ងាច។ ខុនដូ ស្កាយវីឡា (Sky Villa) ត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅត្រឹមខែមិនា ឆ្នាំ ២០២០។
បន្ទប់ក្នុងខុនដូ