ចាំអីទៀត! សល់តែប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៩ ហើយ​



ព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំនឹងដំណើរការជាផ្លូវការក្នុងរយៈពេល ១ ខែទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ៤ - ៥ ខែតុលា ឆ្នាំ២០១៩​ ខាងមុខនេះ។ 

នេះគឺជាពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតមួយ ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦ ក្រោមការរៀបចំឡើងរបស់ក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh ហើយព្រឹត្តិការណ៍ ប្រចាំឆ្នាំបន្តបន្ទាប់កន្លងមកមានការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់អ្នកវិនិយោគិនជាតិ និងអ​ន្តរជាតិ គម្រោងអភិឌ្ឍន៍ធំៗ អ្នកទិញ និងក្រុមហ៊ុនពាក់ព័ន្ធជាច្រើនទៀត។ 

ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថាវេទិកាដែលប្រមូលផ្ដុំគម្រោងធំៗ និងជំរុញដល់ប្រតិបត្តិការទិញលក់អចលនទ្រព្យដ៏មានប្រសិទ្ធភាព ពោលគឺទទួលបានភាពជោគជ័យបំផុតនៅក្នុងប្រវត្តិនៃការទិញលក់អចលនទ្រព្យកម្ពុជា។ តួយ៉ាងពិព័រណ៌ឆ្នាំ២០១៨ មានអ្នកចូលរួមជាង​ ១ ម៉ឺននាក់ គម្រោងតាំងបង្ហាញជិត ១០០ គម្រោង ជាពិសេសអចលនទ្រព្យបានលក់នៅនឹងកន្លែងគិតជាទឹកប្រាក់ជាង ៣០ លានដុល្លារ។ 

គម្រោងធំៗចូលរួមតាំងបង្ហាញ

សម្រាប់ឆ្នាំនេះវិញ គម្រោងធំៗ ទាំងបុរី ខុនដូ ដីឡូតិ៍ ក្រុមហ៊ុនច្បាប់ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនស្ថាបត្យកម្ម និងតុបតែងនឹងចូលរួមតាំងបង្ហាញសេវាកម្មជាច្រើនរបស់ពួកគេ។​

ក្រុមហ៊ុនទាំងនេះមានដូចជា៖ ក្រុមហ៊ុន Aru-Me Metal ក្រុមហ៊ុន Baoli Mansion ក្រុមហ៊ុន C-Herald Property Service  ក្រុមហ៊ុន Creed (Zelkova) ក្រុមហ៊ុន HuaYe Real Estate Investment Limited ក្រុមហ៊ុន HYO International ក្រុមហ៊ុន  Pafillia Property Developers ក្រុមហ៊ុ​ន Prince Huan Yu Real Estate (Cambodia) Group ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group ក្រុមហ៊ុន Prince Real Estate (Cambodia) Group ក្រុមហ៊ុន Yi Fung Real Estate  ក្រុមហ៊ុនMAA Architecture & Design​ ក្រុមហ៊ុន Unicom Science Plastic (Cambodia) 

រី​ឯគម្រោងធំៗមានដូចជា៖ គម្រោង Bel Air គម្រោង KH Land គម្រោង La Vista One គម្រោង Morgan EnMaison គម្រោង Morgan The Pure Bay គម្រោង Morgan Tower គម្រោង New Landmark គម្រោង Toul Kork Lane គម្រោង Urban Village និងគម្រោង Victory Bay។

ម្ចាស់់ឧបត្ថម្ភកម្មវិធី 

ក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ  ZTO Express ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន និងក្រុមហ៊ុនEZECOM ជាអ្នកផ្គត់ផ្គង់សេវាកម្មអ៊ីនធើណិតដ៏ធំបំផុតនៅកម្ពុជាបានចូលរួមជាមួយវេទិកានេះ និងធ្វើជាម្ចាស់ឧបត្ថម្ភសម្រាប់ពិព័រណ៌អចលនទ្រព្យក្នុងឆ្នាំនេះ។ 

ហេតុអ្វីត្រូវចូលរួមក្នុងពិព័រណ៌នេះ? 

  • ឱកាសល្អបំផុតក្នុងការស្វែងរកលំនៅដ្ឋានប្រណិតៗ ច្រើនជម្រើសក្នុងពេលតែមួយ

  • មានការតាំងបង្ហាញគម្រោងធំៗ ដូចជា ផ្ទះ ដី ខុនដូ បុរី ដីឡូតិ៍ នៅនឹងកន្លែង

  • ស្វែងយល់ពីភាពរីកចម្រើននៃវិស័យអចលនទ្រព្យកម្ពុជា និងឱកាសវិនិយោគថ្មីៗ

  • ផ្តល់ជូនឱកាសបញ្ចុះតម្លៃពិសេសពីគម្រោងនីមួយៗ 

  • ចូលរួមសិក្សាស្វែងយល់ជាមួយវគ្គសិក្ខាសាលាអប់រំអំពីវិស័យអចលនទ្រព្យ ជាមួយប្រធានបទល្អៗ ធ្វើបទបង្ហាញដោយវាគ្មិនល្បីៗ។ 

ពិព័រណ៍ធ្វើនៅកន្លែងណា?​

ពិព័រណ៍លំនៅដ្ឋាកម្ពុជានឹងធ្វើនៅក្នុងសណ្ឋាគារណាហ្គាវើល សាលធំ ជាន់ទីពីរ ដែលជាទីតាំងដ៏ងាយស្រួល និងល្អបំផុតនៅក្នុងរាជធានីភ្នំពេញ។ 

ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ លើសពីនេះលោកអ្នកក៏នឹងអាចមានឱកាសឈ្នះរង្វាន់ដ៏ច្រើន!

X
5s