ការងារទាំង ៧ ដែលបុគ្គលជោគជ័យចូលចិត្តធ្វើនៅពេលទំនេរ​



ពេលវេលាធ្វើដំណើរមិនឈប់សម្រាកសូម្បីមួយវិនាទី ហើយពេលទំនេរវាមិនសូវជាមានច្រើនទេសម្រាប់មនុស្សម្នាក់ៗ។ តែបុគ្គលជោគជ័យតែងព្យាយាមប្រើពេលវេលារបស់ពួកគេឲ្យមានតម្លៃបំផុតក្នុងការធ្វើការងារមួយចំនួនដែលមនុស្សធម្មតា ឬមនុស្សមិនឲ្យតម្លៃពេលវេលាគិតថា ការងារទាំងនោះគ្មានប្រយោជន៍។ 

ខាងក្រោមនេះជាការងារទាំង ៧ យ៉ាងដែលបុគ្គលជោគជ័យចូលចិត្តធ្វើនៅពេលទំនេររបស់ពួកគេ៖

១) ធ្វើការហាត់ប្រាញបញ្ចេញញើស

ទម្រាំទទួលបានជោគជ័យ បុគ្គលម្នាក់នោះខិតខំធ្វើការស្ទើរគ្មានពេលសម្រាកទាំងក្នុងការិយាល័យ ទាំងនៅផ្ទះហើយវាបានក្លាយជាទម្លាប់របស់ពួកគេទៅហើយ។ ដូច្នេះបើទំនេរបន្តិចបុគ្គលទាំងនោះ យកពេលវេលាគិតលើការធ្វើលំហាត់ប្រាណ ព្រោះពួកគេគិតលើសុខភាពជាធំ។

២) អានសៀវភៅ

ការអានគឺជាទម្លាប់មួយសំខាន់បំផុតសម្រាប់បុគ្គលលជោគជ័យ គ្មានផ្ទះមហាសេដ្ឋីណាដែលគ្មានសៀវភៅទុកអានឡើយ។ ការអានជួយអ្នកឲ្យបង្កើនចំណេះដឹងទូទៅបានទូលំទូលាយ យល់ដឹងពីសង្គមនិងពិភពលោកច្រើន ហើយបុគ្គលជោយជ័យមិនបណ្តោយពេលវេលារបស់គេឲ្យកន្លងហួសទៅដោយឥតបានការទេ។

៣) បន្តរៀនអ្វីថ្មីៗ

ជាសហគ្រិនជោគជ័យគេមិនដែលបញ្ឈប់ខ្លួនឯងពីការសិក្សាអ្វីថ្មីឡើយ ព្រោះពួកគេដឹងថាការសិក្សានៅសាលារៀនមិនគ្រប់គ្រាន់ទេ។ ការសិក្សាបន្ថែម និងការសិក្សាអ្វីថ្មីៗជួយឲ្យគេបង្កើនជំនាញថ្មី ហើយអាចយកជំនាញទាំងនោះជួយដោះស្រាយបញ្ហាក្នុងសង្គមបានកាន់តែច្រើន។ 

៤) ធ្វើការងារសង្គមស្ម័គ្រចិត្

ជាបុគ្គលជោគជ័យមិនមែនរក្សាទុកចំណែកផលចំណេញ និងអ្វីដែលខ្លួនមានតែម្នាក់ឯងទេព្រោះពួកគេដឹងថា ជាបុគ្គលជោគជ័យមាននាទីចាំបាច់ក្នុងការរួមចំណែកជួយសង្គមតាមលទ្ធភាពដែលអាចធ្វើបាន។

៥) ភ្ជាប់ខ្លួននឹងសង្គម

បុគ្គលជោគជ័យមិនអាចរស់នៅដាច់ដោយឡែកពីសង្គមបានទេ គេត្រូវការការភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និតជាមួយសង្គមដើម្បីបង្កើតបណ្តាញ។

៦) ធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន

គេដឹងថាពេលវេលាគ្មានច្រើនទេសម្រាប់ពួកគេគិតគូរពីអ្វីដែលជាចំណង់ចំណូលចិត្តរបស់ពួកគេ ដូច្នេះពួកគេតែងចំណាយពេលទំនេរធ្វើអ្វីដែលជាទម្លាប់ ដែលជាចំណង់ចំណូលចិត្តដើម្បីទុកពេលវេលាសម្រាប់ខ្លួនឯងខ្លះ។

៧) ចំណាយពេលជាមួយគ្រួសារនិងមនុស្សជាទីស្រលាញ់

មនុស្សមួយចំនួនតែងយល់ថា ការចំណាយពេលវេលាជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់មិនសូវសំខាន់ព្រោះយកពេលរកលុយឲ្យបានច្រើន ចាំពេលមានអ្វីៗគ្រប់យ៉ាងទើបពួកគេអាចមានសេក្តីសុខ។ តែនេះជាការយល់ខុសស្ទើរទាំងស្រុង ព្រោះភាពជោគជ័យនៃការរក្សាទំនាក់ទំនងក្នុងគ្រួសារនាំអ្នកទៅរកភាពជោគជ័យក្នុងការបំពេញការងារ និងមុខជំនួញ។ ការចំណាយពេលវេលាជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់វាជួយអ្នកក្នុងការចែករំលែកទុក្ខលំបាកដែលអ្នកបានជួប រកដំណោះស្រាយនឹងបញ្ហាទាំងអស់ រកផ្លូវថ្មីដើម្បីដើរទៅរកភាពជោគជ័យ ធ្វើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។ ចំណាយពេលជួបជុំគ្នាអ្នកអាចយកចំណូលដែលអ្នករកបាន ទិញជាកាដូ ឬវត្ថុអនុស្សាវរីយ៍ជូនពួកគេវាក៏នឹងជួយឲ្យអ្នកសប្បាយចិត្ត អ្នកទទួលក៏សប្បាយចិត្ត និងធ្វើឲ្យពេលទំនេររបស់អ្នកក្លាយជាពេលវេលាដ៏មានតម្លៃបំផុត៕

ដោយ៖ យ៉ាយ៉ា 

 

X
5s