យល់ដឹងពីបញ្ហាសុខភាព ការធ្វើដំណើរ និងស្គាល់ផលិតផលផ្សេងៗ ជាង២៥០ស្ដង់ នៅពិព័រណ៍កុមារនិងគ្រួសារលើកទី៧នេះ​



ដូចសព្វមួយដង វេទិកាប្រមូលផ្តុំកុមារនិងក្រុមគ្រួសារប្រមាណជាង៣០០០០នាក់ប្រចាំឆ្នាំរបស់ពិព័រណ៍កុមារនិងគ្រួសារអនុស្សា មានការចូលរួមតាំងបង្ហាញផលិតផលជាង៥០០០មុខពីបណ្ដាក្រុមហ៊ុនល្បីៗមកពីវិស័យដូចជា សាលារៀន ទឹកដោះគោ ខោទឹកនោម អាហារបំប៉ន របស់ក្មេងលេង សម្ភារៈសិក្សា ធានារ៉ាប់រង ធនាគារ គ្រឿងអេឡិចត្រូនិច និងផលិតផលសម្រាប់កុមារនិងគ្រួសារជាច្រើនប្រភេទពីក្រុមហ៊ុនល្បីៗជាង២៥០ស្ដង់។

សកម្មភាពពិព័រណ៌លើកទី ៦

នៅចុងសប្ដាហ៍ ថ្ងៃទី១៩-២០ ខែតុលានេះ ពិព័រណ៍កុមារនិងគ្រួសារអនុស្សានឹងត្រឡប់មកវិញជាលើកទី៧ ដែលនាំមកនូវផលិតផលនិងកញ្ចប់សេវាកម្មថ្មីៗ​ជាមួយនឹងការបញ្ចុះតម្លៃពីប្រ៊ែនល្បីៗលើ៖

·         ផលិតផល​សម្រាប់ប្រើប្រាស់ក្នុងក្រុមគ្រួសារ

គ្រឿងទេសនិងចំណីអាហារពី Annam Cambodia និង Indomie, ឧបករណ៍ការពារមូសពី Jolly mosquito និង ធូបមូសRanger, ម៉ាស៊ីនកាហ្វេ Aldrisela Coffee Machine, ហាងសម្លៀកបំពាក់ Yang និងហាងកាត់ដេរ Nearsa Fashion Design, សេវាកម្មធ្វើដំណើរពី Grab, សេវាដឹកជញ្ជូនប្រចាំថ្ងៃពី BLOC និងសេវាកម្មថតរូបគ្រួសារពី L-Sopheak Mongkul ដែលមានការបញ្ចុះតម្លៃចាប់ពី២០%-៣០%។

·         សុខភាព

ចំណែកឯក្នុងវិស័យសុខាភិបាលវិញ ក៏មានវត្ដមានមន្ទីរពហុព្យាបាលនិងសម្ភព អរៀនដា ដែលនឹងចូលរួមផ្ដល់ព័ត៌មាន និងចែករំលែកចំណេះដឹងបន្ថែមពីការថែទាំសុខភាព រួមទាំងការពិគ្រោះនិងព្យាបាលទៅលើផ្នែកជាច្រើនដូចជា ផ្នែកជំងឺលំបាកមានកូន សម្ភព រោគស្រ្តី ជំងឺបេះដូង ជំងឺកុមារ ជំងឺទូទៅ និងសង្រ្គោះបន្ទាន់ ដែលរាល់សេវាកម្មទាំងអស់ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺនាពេលបច្ចុប្បន្ន។ ក្នុងនោះ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ដែលមានគុណភាពស្តង់ដារអន្តរជាតិ នឹងផ្ដល់ការយល់ដឹងពីសុខភាពនិងបញ្ហាមាត់ធ្មេញទៅកាន់មាតាបិតា ជាពិសេសប្អូនកុមារដើម្បីបង្កើនទម្លាប់ថែរក្សាធ្មេញចាប់តាំងពីវ័យកុមារ។​ មិនតែប៉ុណ្ណោះ ធានារ៉ាប់រង SafetyNet Cambodia ដែលជាអ្នកឯកទេសធានារ៉ាប់រងសុខភាព មានទាំងផ្ដល់ការព្យាបាលនៅក្រៅប្រទេស និងជំនួយការផ្នែកវេជ្ជសាស្រ្ដសង្រ្គោះបន្ទាន់អន្ដរជាតិ (យន្ដហោះសង្គ្រោះបន្ទាន់ទៅក្រៅប្រទេស) នឹងចូលរួមផ្ដល់សេវាកម្មដ៏ពិសេសនេះ ដើម្បីដោះស្រាយនូវតម្រូវការក្នុងការការពារសុខភាពរបស់អ្នកនិងក្រុមគ្រួសារ។

·         រថយន្ដ

ងាកមកមើលពីការធ្វើដំណើរសម្រាប់ក្រុមគ្រួសារ រថយន្ដម៉ាក MG ដែលមានស្ដង់ដារផលិតពីប្រទេសអង់គ្លេសនឹងចូលរួមតាំងបង្ហាញរថយន្ដស៊េរីទំនើបរបស់ខ្លួន ជាមួយនឹងប្រូម៉ូសិនពិសេស និងការចូលរួមពីក្រុមហ៊ុន S-Cool ដែលជាអ្នកផ្គត់ផ្គង់ឧបករណ៍និងគ្រឿងប្រើប្រាស់ការពារយានយន្ដ

·         ធនាគារ

ដើម្បីបង្កើនទម្លាប់នៃការសន្សំប្រាក់ និងការចំណាយឲ្យបានត្រឹមត្រូវសម្រាប់កុមារតូចៗ ធនាគារ Canadia, CIMB, Sathapana,  KB Daehan Specialized Bank និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance នឹងចូលរួមផ្ដល់ព័ត៌មាននិងការយល់ដឹងពីការបើកគណនីសន្សំកុមារ ជាមួយនឹងការប្រឹក្សាយោបល់ពីកម្ចីផ្សេងៗដូចជា កម្ចីទិញផ្ទះ កម្ចីទិញរថយន្ត និងការទូទាត់សាច់ប្រាក់ផ្សេងៗដែលផ្ដល់ភាពងាយស្រួល និងរហ័សដល់ក្រុមគ្រួសារនាពេលបច្ចុប្បន្ន។

មិនត្រឹមតែផ្ដល់ជូនការស្គាល់និងដើរទិញឥវ៉ាន់បញ្ចុះតម្លៃនោះទេ ពិព័រណ៍កុមារនិងគ្រួសារនៅសប្ដាហ៍ក្រោយនេះ នឹងនាំមកនូវប្រធានបទពិសេសប្រចាំឆ្នាំ កុមារនិងបរិស្ថាន ដែលនឹងចែករំលែកនូវភាពសប្បាយរីករាយ និងចំណេះដឹងអំពីការថែរក្សាបរិស្ថាន ការដាំដើមឈើ ការកែច្នៃរបស់របរចាស់ទៅជារបស់ថ្មី អត្ថប្រយោជន៍នៃថង់ក្រណាត់ និងការគ្រប់គ្រងសម្រាម។ ប្អូនៗកុមារនឹងទទួលបានបទពិសោធន៍ថ្មីៗពីការរៀនកែច្នៃសម្ភារៈដែលពួកគេឈប់ប្រើប្រាស់នៅផ្ទះ  រៀនដាំរុក្ខជាតិបៃតងនៅផ្ទះ រៀនបន្ថយផ្លាស្ទិកនិងប្រើប្រាស់ឡើងវិញក្នុងការរស់នៅប្រចាំថ្ងៃ។ ដើម្បីផ្ដល់នូវភាពសប្យាយ និងអារម្មណ៍កម្សាន្ដនាចុងសប្ដាហ៍សម្រាប់ក្រុមគ្រួសារ ជាពិសេសកុមារតូចៗ ពិព័រណ៍កុមារនិងគ្រួសារអនុស្សាលើកទី៧នឹងមានការរៀបចំទីធ្លាកម្សាន្ដធំៗសម្រាប់កុមារ និងការប្រកួតលើឆាកដូចជា ការប្រកួតសង់ល្បែងកុមារ និយាយជាសាធារណៈ គូររូប កែច្នៃប្លាស្ទិច ប្រកួតទារកវារ រាំ ដើរម៉ូត ដើម្បីបង្ហាញសមត្ថភាពនិងបង្កើនភាពក្លាហានរបស់កុមារ។

សកម្មភាពពិព័រណ៌លើកទី ៦

ចូលរួមពិព័រណ៍កុមារនិងគ្រួសារលើកទី៧ នឹងធ្វើឡើងនៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់៨យប់ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមការរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយសាលាអន្ដរជាតិ SCIA និង ម្សៅទឹកដោះគោ Nurtigold ឧបត្ថម្ភដោយមជ្ឈមណ្ឌលអូស្ដ្រាលីសំរាប់ការបណ្ដុះបណ្ដាល (ACE) និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុន Abbott, Drypers, Biolane, Annam Outlet, Nutrilatt, Canadia Bank, Wakodo, Elibell, Royal AUSNZ, Philips Avent និង សាលាអន្ដរជាតិ Eco International School រួមជាមួយដៃគូសារព័ត៌មានដោយ Bizkhmer

សកម្មភាពពិព័រណ៌លើកទី ៦

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ៖ ទូរស័ព្ទលេខ 012 230 140 ឬ 010 911 776 និង ទំព័រហ្វេសប៊ុក Kids Fair & Family Expo Anussa - ពិព័រណ៍កុមារ និងគ្រួសារ ឬ Anussa Events

 

X
5s