មកមើលសាលាអន្ដរជាតិធំៗទាំង១៤នៅកម្ពុជា ដែលនឹងចូលរួមផ្ដល់ការបញ្ចុះតម្លៃពិសេសសម្រាប់កុមារតូចៗ​



នាចុងសប្ដាហ៍ថ្ងៃទី១៩-២០ តុលា​ ២០១៩នេះ ពិព័រណ៍កុមារអនុស្សាដែលជាវេទិការប្រមូលផ្តុំកុមារនិងក្រុមគ្រួសារដ៏ធំបំផុតប្រចាំឆ្នាំនឹងត្រឡប់មកជាលើកទី៦ ដោយមានការចូលរួមពីសាលាអន្ដរជាតិធំៗ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រើប្រាស់កុមារនិងគ្រួសារល្បីៗសរុបប្រមាណជាង១០០ក្រុមហ៊ុនដែលនឹងតាំងបង្ហាញផលិតផលថ្មីៗ និងកម្មវិធីសិក្សាទំនើប រួមជាមួយនឹងការថែមជូនយ៉ាងពិសេសសម្រាប់គ្រួសារចាប់ពីម៉ោង៨ព្រឹកដល់៨យប់ នៅអគារពិព័រណ៍កោះពេជ្រ។ 

សាលារៀនធំៗសរុបប្រមាណ១៤ ដែលមានកម្រិតសិក្សាចាប់ពីថ្នាក់ត្រៀមចូលមត្តេយ្យ(សម្រាប់កុមារអាយុ២ទៅ៣ឆ្នាំ) មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា ភាសាបរទេស នឹងរួមគ្នាផ្ដល់ការប្រឹក្សាយោបល់ពីព័ត៌មានលម្អិតរបស់កម្មវិធីសិក្សារបស់សាលានីមួយៗទៅកាន់មាតាបិតា ដែលនឹងចូលរួមពិព័រណ៍កុមារអនុស្សាលើកទី៧នេះ ជាមួយការផ្ដល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសក្នុងរយៈពេល២ថ្ងៃនេះ ពីសាលារៀនល្បីៗដូចជា៖ Singapore Cambodia International ,Academy SCIA, Australian Centre for Education (ACE), Bluebird British International School, Canadian International Academy Cambodia, Dadi-Prestige International Academy, Eco International School, EduKidz Nursery School, Footprints International School, Oakbridge International School Phnom Penh, Pingu's English Cambodia, Shichida Cambodia, Shoudu Bilingual International School, UCMAS Cambodia, Western International School។

 

ជាមួយនឹងវត្ដមានរបស់សាលាអន្ដរជាតិដែលមានកម្មវិធីសិក្សាបែបស្ដង់ដារអឺរ៉ុប ស៊ីងហ្គាពួរ អូស្រ្ដាលី ចិន ជប៉ុនទាំង១៤ខាងលើនេះក្នុងពិព័រណ៍កុមារលើកទី៧ មាតាបិតាអាចនាំកូនៗជាទីស្រលាញ់មកសាកសួរព័ត៌មានបន្ថែមពីកម្មវិធីសិក្សា តម្លៃ សេវាថែទាំ គុណភាពនៃគ្រូបង្រៀន រួមជាមួយការចុះឈ្មោះកក់ការដើរទស្សនាជាមួយនឹងសាលាដែលលោកអ្នកពេញចិត្ដដើម្បីយល់ដឹងពីស្ថានភាពជាក់ស្ដែងថែមទៀតផង។ អ្វីដែលរឹតតែពិសេស នឹងមានការបញ្ចុះតម្លៃរហូតដល់១៥%លើថ្លៃសិក្សា និងរហូតដល់៥០%លើថ្លៃរដ្ឋបាល រួមជាមួយនឹងFREEការសាកល្បងចូលរៀនថែមទៀតផង។

 

បន្ថែមពីនេះ ​ក៏មានការចូលរួមពីហាងសៀវភៅ សម្ភារៈសិក្សា និងបណ្ណាគារល្បីដូចជា Peace Book Center, Monument Books and Toys Cambodia, Mindbooks, Life Growth - ដាំដើមជីវិត, TTS KAPE (ធនធានសិក្សា) រួមជាមួយល្បែងលេងអប់រំពី Doy & Poh  និងរបស់របរលេងដែលធ្វើឲ្យក្មេងឆ្លាតពី Happy Kids ជាដើម។ មិនតែប៉ុណ្ណោះ ប្រសិនបើមាតាបិតាចង់យល់ដឹងពីទេពកោសល្យខួរក្បាលពីកំណើតរបស់កូនជាទីស្រលាញ់ លោកអ្នកអាចចូលរួមធ្វើតេស្ដបង្ហាញពីអាថ៌កំបាំងទេពកោសល្យជាមួយនឹង Brain Scan Cambodia ព្រមទាំងចូលទស្សនាស្ដង់ Think Think និង Fastrackids ដើម្បីស្គាល់ពីបច្ចេកវិទ្យាថ្មីៗក្នុងការអប់រំហ្វឹកហាត់សមត្ថភាពនៃការគិតនិងខួរក្បាល និងទទួលយកបទពិសោធន៍នៃការសិក្សាបែប STEM ដែលធ្វើឲ្យក្មេងមានភាពឆ្លាតវៃ ជឿជាក់លើខ្លួនឯង និងស្រលាញ់ការសិក្សា។

ដើម្បីបង្ហាញសមត្ថភាព និងបង្កើនភាពក្លាហានរបស់កូនអ្នក ពិព័រណ៍កុមារទី៧ នឹងរៀបចំការប្រកួតកម្សាន្ដនៅលើឆាកដែលមានដូចជា ការប្រកួតសង់ល្បែងកុមារ និយាយជាសាធារណៈ គូររូប កែច្នៃប្លាស្ទិច ប្រកួតទារកវារ រាំ ដើរម៉ូត និងការប្រកួតផ្សេងៗទៀត ជាមួយឱកាសទទួលបានរង្វាន់ជាច្រើន។

ចូលរួមពិព័រណ៍កុមារនិងគ្រួសារលើកទី៧ នឹងធ្វើឡើងនៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកដល់៨យប់ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមការរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយសាលាអន្ដរជាតិ SCIA និង ម្សៅទឹកដោះគោ Nurtigold ឧបត្ថម្ភដោយមជ្ឈមណ្ឌលអូស្ដ្រាលីសំរាប់ការបណ្ដុះបណ្ដាល (ACE) និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុន Abbott, Drypers, Biolane, Annam Outlet, Nutrilatt, Canadia Bank, Wakodo, Elibell, Royal AUSNZ, Philips Avent និង សាលាអន្ដរជាតិ Eco International School រួមជាមួយដៃគូសារព័ត៌មានដោយ Bizkhmer

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ៖ ទូរស័ព្ទលេខ 012 230 140 ឬ 010 911 776 និង ទំព័រហ្វេសប៊ុក Kids Fair & Family Expo Anussa - ពិព័រណ៍កុមារ និងគ្រួសារ ឬ Anussa Events

 

 

X
5s