សែលកាតបានរកឃើញឈ្នះការប្រកួត Mobile Legends: Bang Bang ចំនួន៤ក្រុម​



ភ្នំពេញ៖ សែលកាតបានរកឃើញក្រុមដែលបានសមត្ថភាពឈ្នះជ័យលាភីពីការប្រកួត Mobile Legends: Bang Bang ថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន សែនសុខ មានចំនួន ៤ ក្រុម ដែលក្នុងនោះមាន​ ក្រុមទទួលបានជ័យលាភីលេខ១ បានទៅលើក្រុម Impunity KH, ជ័យលាភីលេខ២ Diversity MVPុំ លេខ៣ Burn Gaming និង លេខ៤ គឺក្រុម Dude។ 

សម្រាប់អ្នកមានសមត្ថភាពដែលបានឈ្នះចំនួន​ ៤ ក្រុមនេះ នឹងត្រូវធ្វើការ​​ជ្រើសរើសក្រុមកំពូលដែលមួយក្នុងចំណោម នោះនឹងក្លាយជា ក្រុមតំណាងជាតិ ដើម្បីទៅប្រកួតនៅ ទីក្រុង កូឡាឡាំពួរ ក្នុងខែវិច្ជិកាខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមទទួលបានជ័យលាភី នឹងទទួលបានរង្វាន់ចំនួន ៦០០០ដុល្លារ និង​ ការទិញត្បូងនៅក្នងហ្គេម។ លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានថ្លែងថា៖ “ក្រុមរបស់លោករំពឹងថាអ្នកលេង ហ្គេមវ័យក្មេងប្រាកដជាអាចធ្វើបាន។​ ការប្រកួតជុំចុងក្រោយMobile Legends ដែលពួកយើងធ្វើឡើងសម្រាប់ ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមបានទាក់ទាញអ្នកចូលចិត្តលេងហ្គេមជាង ២០០០នាក់ក្នុងមួយថ្ងៃ។ តាមរយ:ពេលការបញ្ជូនអ្នកមានសមត្ថភាពតំណាងជាតិ ទៅចូលរួម World Championship នេះផងដែរ ពួកយើងរំពឹងថានឹងមានអ្នកចូលរួម​ ក៏ដូចជាអ្នកទស្សនាយ៉ាងច្រើនកុះករ។

លោក វ៉ាតសុន បានបន្តទៀតថា “សហគមន៏ហ្គេមទូរស័ព្ទចល័ត បានកើនឡើនដល់ ចំណុចមួយ ដែល ធ្វើអោយ ការប្រើប្រាស់ទិន្នន័យចល័តក៏កើនឡើងទន្ទឹមគ្នាផងដែរ។​ យើងជឿជាក់ថា​ មានអ្នកលេងហ្គេមប្រមាណជាង១.៥លាននាក់នៅកម្ពុជា ហើយយើងក៏រំពឹងទុកថា ចំនួននេះនឹងកើនឡើងទ្វេរដងនាពេលអនាគត។

លោក ​ប៊ុនឡេង (Bunleng) និង  កញ្ញា មីណា (Mina) នឹងចូលរួមនៅស្តង់សែលកាតចាប់ពីម៉ោង៣ឡើងទៅ ដើម្បីចែក​ ជូន Epic Skins និង អាវយឺតរបស់Cellcard Play រួមជាមួយនឹងរបស់ល្អៗបំផុតពីMobile Legends

សែលកាតសង្ឃឹមថាក្រុមចូលរួមទាំងអស់ទទួលបានសំណាងល្អ និង ទន្ទឹងរង់ចាំជួបអ្នកឈ្នះដើម្បីធ្វើ អោយកម្ពុជាមានមោទនភាព​​ កម្មវិធីធំ M1 (វគ្គជម្រុះនៅទីក្រុង កូឡាឡាំពួរ​ ដែលនឹងចាប់ពីថ្ងៃទី ១១​ ដល់​ ១៤ ខែវិច្ជិកា ឆ្នាំ២០១៩៕ 

 

ជើងឯកពិភពលោកនឹងចូលរួមដោយក្រុមMLBBលំដាប់ ចំនួន១៦ ដែលមកពី១៣ប្រទេសប្រកួតគ្នា ដណ្តើមយករង្វាន់ទឹកប្រាក់ចំនួន ២៥ម៉ឺន ដុល្លារ។

X
5s