ការស្រាវជ្រាវបង្ហាញថា អ្នកមានដែលកង្វះកោសិកាគ្រាប់ឈាមក្រហមគួរទទួលទានសម្បុកត្រចៀកកាំ​



ត្រចៀកកាំ ជាប្រភេទបក្សីខ្លួនតូចម្យ៉ាងអាចហោះដោយស្លាបទាំងគូរបស់វាបានល្បឿនលឿន និងរយៈចម្ងាយខ្ពស់គិតពីនីវ៉ូទឹកសមុទ្រ។ បក្សីនេះក៏ត្រូវបានគេទទួលស្គាល់ថាជាបក្សីដែលអាចផលិតផលដែលមានគុណភាពខ្ពស់បំផុតសម្រាប់ទ្រទ្រង់សុខភាពមនុស្ស ប្រកបទៅដោយគុណតម្លៃថែមទៀតផង។

ក្នុងសម្បុកត្រចៀកកាំត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដែលជំរុញដំណើរការនៃការលូតលាស់កោសិកាក្នុងសារពាងកាយ។ វាមានផ្ទុកជាតិទឹក ៥.១១ភាគរយ ជាតិប្រូតេអ៊ីន ៦០.៩ភាគរយ ជាតិកាល់ស្យូម ០.៨៥ភាគរយ ជាតិប៉ូតាស្យូម ០.០៥ភាគរយ និងជាតិផូស្វ័រ ០.០៣ភាគរយ។ 

តាមការស្រាវជ្រាវបែបវិទ្យាសាស្រ្តបានរកឃើញថា សារធាតុចិញ្ចឹមដែលមានក្នុងសម្បុកដើរតួនាទីយ៉ាងសំខាន់ប្រឆាំងនឹងដំណើរការ Haemagglutination ដែលជាមូលហេតុបង្កឲ្យមានជំងឺផ្តាសាយ ហើយវាក៏អាចជួយព្យាបាលជំងឺផ្តាសាយធម្មតាឲ្យជាសះស្បើយបានដែរដោយពុំបាច់ប្រើថ្នាំ។ វាជួយបំប្លែងប្រូតេអ៊ីន និងដើរតួក្នុងការផលិតអេម៉ូក្លូប៊ីនដែលជាកោសិកាគ្រាប់ឈាមក្រហម ក៏ដូចជាធ្វើឲ្យមានតុល្យភាពកោសិកាគ្រាប់ឈាមក្រហមក្នុងខ្លួនមនុស្ស ជួយជំរុញភាពរឹងមាំ និងការលូតលាស់នៃកោសិកាផ្សេងៗទៀតយ៉ាងមានប្រសិទ្ធិភាព។

ជាតិដែកដែលត្រូវបានគេរកឃើញក្នុងសម្បុកត្រចៀកកាំ គឺមានសារ:សំខាន់សម្រាប់ការលូតលាស់ត្រឹមត្រូវនិងអភិវឌ្ឍនៃរាងកាយរបស់មនុស្ស។ អត្ថប្រយោជន៍នៃជាតិដែកចំពោះសុខភាពរួមមាន ការបញ្ឈប់ពីមូលហេតុផ្សេងៗគ្នានៃភាពអស់កម្លាំង ហើយជាតិដែកនេះក៏ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំដោយធ្វើឱ្យវារឹងមាំគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ 

ផលិតផលដែលផលិតចេញពីសម្បុកទឹកមាត់ត្រចៀកកាំមាននៅក្រុមហ៊ុន Best Life Product ដែលមានតាំងលក់ផលិតផលសំបុកត្រចៀកកាំស្ងួត សើម និងទឹកត្រចៀកកាំដប មានគុណភាពខ្ពស់ប្រកបដោយអនាម័យ ធានាគុណភាពល្អ និងមានរសជាតិឆ្ងាញ់។

ក្រុមហ៊ុន Best Life Product ឬ ផ្ទះត្រចៀកកាំ ជាអ្នកផ្គត់ផ្គង់ផលិតផលសំបុកត្រចៀកកាំស្ងួត និងទឹកត្រចៀកកាំល្អបំផុត ផលិតតាមស្តង់ដារអនាម័យខ្ពស់ ហើយក្រុមហ៊ុនត្រូវបានក្រសួងឧស្សាហកម្ម និងសិប្បកម្មជ្រើសរើសជាក្រុមហ៊ុនគំរូចំពោះការអនុវត្ត “ស៥ល្អ” ព្រមទាំងទទួលពានរង្វាន់ពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ ទៀតផង។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Best Life Product ទទួលបានស្តង់ដារថ្មីមួយទៀតសម្រាប់បញ្ជាក់ពីគុណតម្លៃនៃផលិតផល គឺវិញ្ញាបនប័ត្រហាឡាលពីគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។ ហាឡាលមានអត្ថន័យជាមូលដ្ឋានថា ស្អាត សុវត្ថិភាព និងបរិសុទ្ធ (អត្ថន័យចំពោះមូស្លីម)។

ទទួលទានសម្បុកទឹកមាត់ត្រចៀកកាំជាប្រចាំដើម្បីថែរក្សាសុខភាព និងរក្សាសម្រស់។ ចង់បានសម្បុកត្រចៀកកាំដែលមានគុណភាពល្អ សូមអញ្ជើញមកផ្ទះត្រចៀកកាំរបស់ក្រុមហ៊ុន Best Life Product៕

ដោយ៖ យ៉ាយ៉ា

 

X
5s