សហគ្រិនស្រីឆ្នើមដឹកនាំក្រុមហ៊ុន ឌែរម៉ា បូតេគ្លីនិក រហូតទទួលបានពានពីកម្មវិធី CEO Master Award 2019​



លោកស្រីអ៊ំ ចរិយា ស្ថាបនិកក្រុមហ៊ុន Lovimex Trading Co.,LTD បានកែប្រែខ្លួនពីស្រ្តីមេផ្ទះធម្មតារហូតក្លាយជាអ្នកជំនាញខាងស្បែក និងដឹកនាំក្រុមហ៊ុនពីបាតដៃទទេររហូតទទួលបានជោគជ័យ។ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ កន្លងទៅលោកស្រី អ៊ំ ចរិយា បានទទួលពានជាអ្នកដឹកនាំធុរកិច្ចឆ្នើម CEO Master Award 2019 ពីឯកឧត្តម ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងកម្មវិធីរាត្រីស្រមោសរជួបជុំម្ចាស់អាជីវកម្ម កម្ពុជា CEO Award 2019 ដែលបានរៀបចំឡើងដោយ CEO Master Club នៅសណ្ឋាគារសុខាភ្នំពេញ។

លោកស្រី អ៊ំ ចរិយា មានប្រសាសន៍ថា៖ “មនុស្សស្រីគ្រប់រូបសុទ្ធតែស្អាតតាមបែបធម្មជាតិរបស់ខ្លួនផ្សេងៗគ្នា តែដោយសារពេលខ្លះពួកគាត់មានការមមាញឹកមិនសូវបានមើលថែសម្រស់ខ្លួនឯង ខ្លះទៀតមិនសូវដឹងពីរបៀបថែរក្សាសម្រស់ក៏បណ្ដោយភាពស្អាតឲ្យបាត់បង់ទៅតាមពេលវេលា" ហើយនេះក៏ជាមូលហេតុដែលលោកស្រីចង់ឲ្យស្រ្តីគ្រប់រូបអាចទទួលបានអ្វីដែលជាភាពស្រស់ស្អាត តាមរយៈការមកទទួលយកសេវាកម្មពី ឌែរម៉ា បូតេគ្លីនិក។ ដោយមើលឃើញពីសន្ទុះនៃការដឹកនាំអាជីវកម្ម ឌែរម៉ា បូតេគ្លីនិក របស់ លោកស្រីអ៊ំ ចរិយា មានភាពល្អប្រសើរ អនុវត្តតាមច្បាប់ត្រឹមត្រូវ និងឈរលើទស្សនៈវិស័យច្បាស់លាស់ក្នុងការដឹកនាំ ទើបធ្វើឲ្យលោកស្រីទទួលបានពានមួយនេះ។

អ្វីដែលកាន់តែពិសេស លោកស្រី អ៊ំ ចរិយា មិនត្រឹមតែទទួលបានពានពីកម្មវិធី CEO Master Award 2019 ប៉ុណ្ណោះទេ តែកាលពីថ្ងៃទី ២១ ខែកញ្ញា ២០១៩ ក្រុមហ៊ុនលោកស្រីទទួលបានពានជាក្រុមហ៊ុនលក់ផលិតផលស្តង់ដារប្រចាំអាស៊ាន (ASEAN Best Sell Award 2019) និងថ្ងៃទី ២៧ ខែតុលា ២០១៩ ទទួលបានពានផលិតផលគុណភាពល្អផ្តាច់ប្រចាំឆ្នាំពី Standard Organization។ ទាំងអស់នេះបានសបញ្ចាក់ឲ្យឃើញពីភាពជាអ្នកដឹកនាំធុរកិច្ចដ៏ឆ្នើមរបស់លោកស្រីអ៊ំ ចរិយា។  

លោកស្រីបានបញ្ជាក់ថា ពានដែលលោកស្រីអាចទទួលបានគឺបញ្ជាក់ពីការសិក្សាចប់សព្វគ្រប់លើ ១២ វគ្គនៅក្នុងវិទ្យាស្ថាន CEO Master Club គួបផ្សំជាមួយផលិតផល DB’s Diamond Skin Care ដែលជាផលិតផលមានគុណភាពប្រកបដោយស្តង់ដារ មានការត្រួតពិនិត្យទទួលស្គាល់ពីក្រសួងសុខាភិបាល។ មិនតែប៉ុណ្ណោះក្រុមហ៊ុនរបស់លោកស្រីក៏បានទទួលការវាយតម្លៃពីខាងស្ថាប័ន CEO Master Club លើគុណភាពផលិតផល ថាពិតជាបានផលិតចេញពីរោងចក្រដ៏ល្អពីប្រទេសថៃពិតប្រាកដមែន។ អ្វីដែលកាន់តែជាសក្ខីភាពបញ្ជាក់ពីបន្ថែមនោះគឺ លោកស្រីផ្ទាល់មិនត្រឹមតែជាអ្នកបង្កើតយីយោផលិតផល ឬជាអ្នកនាំចូលផលិតផលមកក្នុងប្រទេសកម្ពុជាទេ តែលោកស្រីជាអ្នកឯកទេសខាងស្បែកដែលមានជំនាញនេះជិត ១០ឆ្នាំមកហើយ។

គួរបញ្ជាក់ផងដែរថា ឌែរម៉ា បូតេគ្លីនិក ជាអ្នកឯកទេសផ្នែកសម្រស់ដែលមានសេវាកម្មព្យាបាល ថែទាំរាល់បញ្ហាដែលកើតមានទាំងលើផ្ទៃមុខនិងនៅដងខ្លួនដែលមានដូចជា ការម៉ាស្សាធម្មតា ការម៉ាស្សាព្យាបាលមុនជាំ សម្រកគ្រប់ផ្នែកនៃរាងកាយ និងសេវាកម្មផ្សេងៗជាច្រើនទៀតដែលសុទ្ធសឹងជាសេវាកម្មពាក់ព័ន្ធនឹងសម្រស់។ មិនត្រឹមតែប៉ុននេះក្រុមហ៊ុន Lovimex Trading Co.,LTD របស់លោកស្រីក៏បាននាំចូលផលិតផលដែលមានគុណភាពខ្ពស់ពិសេសគឺ DB’s Diamond Skin Care ជាប្រភេទផលិតផលដែលផលិតតាមលក្ខណៈបច្ចេកទេសខ្ពស់ មានការទទួលស្គាល់គុណភាពច្បាស់លាស់ពីក្រសួងសុខាភិបាលប្រទេសថៃ។

បើលោកអ្នកដែលមានបញ្ហាទាក់ទងនឹងសម្រស់មិនថាតែនៅលើផ្ទៃមុខ ឬដងខ្លួនសូមអញ្ជើញទៅទទួលសេវាកម្មព្យាបាល ថែទាំនៅ ឌែរម៉ា បូតេ គ្លីនិក ដែលជាអ្នកឯកទេសផ្នែកសម្រស់ និងមានផលិតផលល្អៗ ប្រកបដោយគុណភាពជាច្រើននៅ ឌែរម៉ា បូតេ គ្លីនិក៕ 

ដោយ៖ យ៉ាយ៉ា

 

X
5s