ធ្វើទីផ្សារបណ្តាញផ្សព្វផ្សាយឌីជីថល និងធ្វើទីផ្សារ Facebook ជាផ្នែកមួយដ៏សំខាន់ជំរុញការលក់អចលនទ្រព្យ!​



ទីផ្សារអចលនទ្រព្យកំពុងតែបន្តដំណើរទៅមុខយ៉ាងលឿនរហ័សមិនថា ប្រភេទដីឡូតិ៍ ផ្ទះល្វែង វីឡា នៅក្នុងទីក្រុងនិងគម្រោងនៅតាមបណ្ដាខេត្ត។ ជាមួយនឹងវត្តមានបច្ចេកវិទ្យាថ្មីៗ និងជាពិសេសការធ្វើទីផ្សារតាមបែបទំនើប វាបាននិងកំពុងក្លាយជាផ្នែកដ៏សំខាន់ចូលរួមចំណែកជំរុញទីផ្សារ និងការលក់ឱ្យកាន់តែមានប្រសិទ្ធភាព។

បើយើងនិយាយជាទូទៅ បច្ចេកវិទ្យា មនុស្សយើងកំពុងតែប្រើប្រាស់នៅក្នុងគ្រប់វិស័យដើម្បីបម្រើទៅដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ តែបើនិយាយដោយឡែក បច្ចេកវិទ្យាដែលវិស័យអចលនទ្រព្យបាន និងកំពុងប្រើប្រាស់មាន វែបសាយ អ៊ែប និងហ្វេសប៊ុកជាដើម ដើម្បីជំរុញការផ្សព្វផ្សាយគ្រប់ពេល។  បើនិយាយឱ្យខ្លីបណ្តាញផ្សព្វផ្សាយឌីជីថលបានក្លាយជាផ្នែកមួយដ៏ចាំបាច់ជួយជំរុញដល់ការលក់អចលនទ្រព្យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជាបទពិសោធន៍របស់ BizKhmer និង BizKhmer Media រយៈពេលជិត ៤ឆ្នាំមកនេះ យើងសង្កេតឃើញថា  ការដាក់លក់ និងផ្សព្វផ្សាយអចលនទ្រព្យ គឺពឹងផ្អែកទៅលើបណ្ដាញសង្គមពីរគឺ Facebook និង Telegram ប៉ុន្តែ Facebook នៅតែដើរតួនាទីច្រើនជាងគេ ព្រោះថា នៅកម្ពុជាប្រជាជនជិត ៨០ភាគរយចេះប្រើប្រាស់ហ្វេសប៊ុកបាន។ 

ម្ចាស់គម្រោង បានចាប់ផ្តើមយល់ច្បាស់ពីអត្ថប្រយោជន៍នៃការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល ជាពិសេសគឺ Facebook តែម្ដង ប៉ុន្តែដើម្បីទទួលបានទំនុកចិត្តខ្ពស់ពីអ្នកប្រើប្រាស់ និងដើម្បីផ្សព្វផ្សាយទៅដល់ដៃអតិថិជនគោលដៅបានលឿនផងនោះ ការផលិតវីឌេអូ ការឌីហ្សាញទាក់ចិត្ត ការរៀបចំខ្លឹមសារសរសេរទាក់ទាញ អន្ទងចិត្តអតិថិជន និងការ Boost ទាមទារមិនអាចខ្វះបាន ក្នុងស្ថានភាពប្រកួតប្រជែងដូចសព្វថ្ងៃ។

លោក សំរិទ្ធី ឬទ្ធិ ភ្នាក់ងារឯករាជ្យរបស់បុរី ធំមួយនៅតាមផ្លូវជាតិលេខ ៣ ដែលរូបលោក កំពុងជួយជ្រោមជ្រែងភ្នាក់ងារដទៃទៀត ក្ដោបក្ដាប់ហ្វេសប៊ុកផេកជាង ៣០ បានបង្ហើបថា ៖«ការលក់បុរីដែលមានទីតាំងនៅជាងក្រុង ៩៩%នៃអតិថិជនសរុប បានពី Facebook។ បើគ្មានសកម្មភាពខ្លាំងលើFacebook ទេនោះ នោះការលក់គឺមិនបានផលអ្វីទាំងអស់»។ លោកបានបន្តទៀតថា ក្រុមហ៊ុនរបស់លោកមានគោលការណ៍ពិសេស គឺចេញលុយថ្លៃ boost ឱ្យភ្នាក់ងារទាំងអស់ ដើម្បីជាការលើកទឹកចិត្តដល់ការលក់របស់ពួកគេ។

អតិថិជន BizKhmer Media ដែលមានទីតាំងនៅខេត្តត្បូងឃ្មុំ មួយរូបស្នើសុំមិនបញ្ចេញឈ្មោះបានអះអាងថា ការពុះដីឡូតិ៍លក់នៅតាមខេត្តដែលមានសក្ដានុពលគឺមិនមែនសម្រាប់តែលក់ឱ្យអ្នកនៅមានទីតាំងក្បែរនោះនោះទេ ប៉ុន្តែមានគោលដៅដល់អតិថិជនទូទាំងប្រទេស។ ប្រការនេះហើយ ដើម្បីឱ្យគម្រោងរបស់ខ្លួនទទួលបានជោគជ័យ ការចាប់ដៃគូជាមួយភ្នាក់ងារធ្វើទីផ្សារ Marketing Agency សំខាន់ និងចាំបាច់បំផុត។ លោកបន្តថា លោកឈរជើងបានយ៉ាងរឹងមាំនៅលើទីផ្សារ ក៏ដោយសារតែការផ្សព្វផ្សាយចំគោលដៅ និងទទួលបានលទ្ធផលជាទីគាប់ចិត្តផងដែរ។

លោក លង់ វណ្ណៈ ការីនិពន្ធជាន់ខ្ពស់គេហទំព័រ BizKhmer បានអះអាងថា គេហទំព័រ BizKhmer ដែលបង្កើតតាំងពីឆ្នាំ២០១៥ មក កំពុងមានអ្នកអានជាង ៤លានដងរៀងរាល់ខែ និងមានអ្នកមើលស្ថិតនៅក្នុងក្រុមមនុស្សជាអ្នកសម្រេចចិត្ត និងជាអ្នកដែលមានចំណាប់អារម្មណ៍ និងមានលទ្ធភាពក្នុងការទិញ ឬវិនិយោគក្នុងវិស័យអចលនទ្រព្យ។ លោកបន្តថា ក្រៅពីវែបសាយ យើងមាន Facebook Page ពីរ បី ដែលបង្កើតដើម្បីលក់អចលនទ្រព្យសម្រាប់ជួយគាំទ្រដល់ការផ្សព្វផ្សាយបន្ថែមពីលើការផលិតវីដេអូ ដាក់ banner នៅលើវែបសាយ និងសរសេរអត្ថបទ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្លាប់លើកឡើងប្រាប់គេហទំព័រក្នុងស្រុកមួយថា ៖ “វិស័យអចលនទ្រព្យត្រូវពង្រីកខ្លួនមិនត្រឹមតែទីផ្សារក្នុងស្រុក ប៉ុន្តែក៏ចូលទៅក្នុងតំបន់ផងដែរ។ ដូច្នេះហើយទើបការអភិវឌ្ឍបច្ចេកវិទ្យា ពិតជាត្រូវដើរតួរជាផ្នែកដ៏សំខាន់មួយនៅក្នុងដំណើរការអភិវឌ្ឍន៍អចលនទ្រព្យ”។

អ្នកជំនាញបានប្រមើលឃើញពីចំណុចវិជ្ជមានលើទីផ្សារអចលនទ្រព្យ ដោយសារតែស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងលំហូរការវិនិយោគដោយផ្ទាល់ពីបរទេសដែលបន្តមានកំណើនជាប្រចាំ៕

 

X
5s