ខេត្តកំពង់ស្ពឺនឹងប្រែមុខមាត់ខ្លាំងដោយសារការគម្រោងវិនិយោគពីក្នុងនិងក្រៅប្រទេស​



បើយោងតាមគេហទំព័រ សមាគមអ្នកសាងសង់កម្ពុជា Cambodia Constructors Association បានឲ្យដឹងថា ខេត្តកំពង់ស្ពឺជាខេត្តមួយដែលវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសកំពុងសម្លឹង និងទាញយកឱកាសវិនិយោគពីសក្តានុពលខេត្តមួយនេះ។

រដ្ឋបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនឹងមានក្រុមហ៊ុនចិនជាងដប់ក្រុមហ៊ុន (១០) នឹងមកវិនិយោគក្នុងទឹកដីខេត្តកំពង់ស្ពឺដោយមានការសាងសង់រោងចក្រ និងត្រូវការកម្លាំងពលកម្មជាច្រើនម៉ឺននាក់។ ក្រុមហ៊ុនចិនដែលនឹងមកសាងសង់រោងចក្រវិនិយោគនោះមានលើវិស័យសំខាន់ៗដូចជា៖ វិស័យវាយនភណ្ឌកាត់ដេរ វិស័យអចលនទ្រព្យ វិស័យកសិកម្មកែច្នៃចំណីអាហារ វិស័យបច្ចេកវិទ្យា និងវិស័យមួយចំនួនទៀត។

លើសពីនេះរោងចក្រដែលបានដាក់ចេញគម្រោងវិនិយោគទាំងអស់ខាងលើ សុទ្ធតែទទួលបានការទទួលស្គាល់ និងច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គួរបញ្ជាក់ដែរថា មិនមែនមានតែក្រុមហ៊ុនចិនជាងដប់ប៉ុណ្ណោះទេដែលបានចាប់យកឱកាសវិនិយោគនេះ គឺមានក្រុមហ៊ុនជាច្រើនទៀត គ្រាន់តែជាងដប់ក្រុមហ៊ុនដែលបានលើកឡើងមកនេះគឺទទួលបានព័ត៌មានច្បាស់ការពីកាលបរិច្ឆេទ ទំហំវិនិយោគ ក៏ដូចជាតម្រូវការកម្លាំងពលកម្ម។ 

ក្រៅពីនេះ ខេត្តកំពង់ស្ពឺកំពុងដើរតួនាទីជាខេត្តតភ្ជាប់សេដ្ឋកិច្ចមួយពិសេសលើការនាំចេញចូលទំនិញពីភ្នំពេញទៅកាន់កំពង់ផែក្រុងព្រះសីហនុ ឃ្លាំងផ្ទុកទំនិញនានាត្រូវបានចាប់ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៤ យ៉ាងច្រើន បន្ទាប់ពីការហាមឃាត់មិនឲ្យរថយន្តធំៗដឹកទំនិញឆ្លងកាត់រាជធានីភ្នំពេញ។ ក្រឡែកទៅមើលការវិនិយោគជារួមក្នុងខេត្តនេះវិញ ទីប្រជុំជន ផ្សារ សាលារៀន មន្ទីរពេទ្យត្រូវបានបង្កើតជាហូរហែរ  ហើយក៏កំពុងមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនឯកជន និងស្ថាប័នមួយចំនួនធំបន្ទាប់ពីមើលឃើញសក្តានុពលទាំងនេះ។ 

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនរស្មីវិថី រៀលធី ជាក្រុមហ៊ុនអចលនទ្រព្យមួយដែលបានធ្វើការវិនិយោគវិស័យអចលនទ្រព្យលើទឹកដីខេត្តកំពង់ស្ពឺនេះ មានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំក្សេមក្សាន្ត ស្រុកឧដ្ដុង្គ ជាតំបន់ដែលពោរពេញទៅដោយសក្តានុពលមានចម្ងាយត្រឹមតែមួយគីឡូម៉ែត្រ (១Km) ប៉ុណ្ណោះពីផ្សារបាត់ដឹង។

ជាទីតាំងដីឡូតិ៍អំណោយផលមួយដែលនៅជិតនោះមាន ផ្សារតាំង ម៉េងលី សាលារៀន មន្ទីរពេទ្យ ធនាគារ ផ្ទះល្វែង រោងចក្រធំៗ រួមទាំងផ្លូវក្រវ៉ាត់ក្រុងថ្មី ល្អបំផុតសម្រាប់អ្នកមានបំណងរស់នៅ និងទិញដើម្បីវិនិយោគបន្តនាថ្ងៃអនាគត។

ពេលលោកអ្នកទិញដីឡូតិ៍ពីក្រុមហ៊ុនរស្មីវិថី រៀលធី លោកអ្នកនឹងទទួលបានប្លង់ដីស្របច្បាប់ មានតម្លៃក្រោមទីផ្សារ ក្នុងដីឡូតិ៍បានបង្គោលភ្លើង ប្រព័ន្ធលូប្រកបដោយស្តង់ដាររួចជាស្រេច អ្វីដែលកាន់តែពិសេសគឺអាចធ្វើការបង់រំលោះដោយគ្មានការប្រាក់។ 

សម្រាប់ព័ត៌មានលម្អិតពីដីឡូតិ៍នៅក្រុមហ៊ុនរស្មីវិថី រៀលធី លោកអាចអាចធ្វើការទាក់ទងការិយាល័យកណ្តាលក្រុមហ៊ុនផ្ទាល់ដែលមានទីតាំងនៅផ្ទះលេខ ៥៨៥ ផ្លូវទំនប់កប់ស្រូវ ភូមិស្រះរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងក្រោម៖

093 503 999/ 092 503 999/ 090 503 999

X
5s