សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំលើកទី១ របស់ខ្លួននាខាងមុខនេះ​



នាថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ខាងមុខនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាលប្រចាំឆ្នាំលើកទី១ ក្រោមប្រធានបទ “បទបង្ហាញស្តីពីសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងការគ្រប់គ្រងគម្រោង”  ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង៥ល្ងាច នៅសាលាវេសឡាញ សាខាដូនពេញ (ទល់មុខ ហ្គោលដេន សូរិយា ម៉ល)។


វគ្គបណ្តុះបណ្តាលនេះ នឹងត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឲ្យអ្នកដែលជាសមាជិក និងមិនមែនជាសមាជិករបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានស្វែងយល់និងស្គាល់កាន់តែច្បាស់ពី បេសកកម្ម ចក្ខុវិស័យ និងគុណតម្លៃ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ក៏ដូចជាក្មុងគោលបំណងឲ្យអ្នកចូលរួមបានសិក្សាពីរបៀបនៅក្នុងការរៀបចំផែនការគម្រោង និងការគ្រប់គ្រងគម្រោងផងដែរ។ មិនតែប៉ុណ្ណោះវគ្គបណ្តុះបណ្តាលនេះក៏មានសកម្មភាពកសាងក្រុម និងសកម្មភាពពិភាក្សាក្រុម ដើម្បីផ្តល់ឳកាសដល់អ្នកចូលរួមទាំងអស់បានបញ្ចេញគំនិត និងមតិយោបល់ ក៏ដូចជាលើកឡើងនៅរាល់បញ្ហាផ្សេងៗដែលពួកគេបានជួបប្រទះ និងធ្វើការដោះស្រាយរួមគ្នាផងដែរ។

អ្នកចូលរួមនឹងបានជួបជាមួយគ្រូបណ្តុះបណ្តាល និងអ្នកធ្វើបទបង្ហាញដែលមានបទពិសោធន៍ ចំនួន ២រូប៖

១) ឧកញ៉ា ឡេង សុខគា ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏ជា ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២០

២) លោក ជា សុខហី នាយកនៃ Ignite Cambodia, TEDxRUPP និង AIESEC Alumni Cambodia ក៏ជា សហស្ថាបនិក និងនាយកគ្រប់គ្រងនៃ Outsources and OMO Hub

ដោយវគ្គបណ្តុះបណ្តាលនេះផងដែរត្រូវបានសហការជាមួយអង្គការផេក (PACT) គាំទ្រនិងផ្តល់ជំនួយពី ទីភ្នាក់ងារសហរដ្ឋអាមេរិចសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ក្រោមគំរោងសហគ្រិននារីសកម្ម (WE Act) ដែលជួយគាំទ្រដល់សហគ្រិនដែលជានារី និងស្ត្រីវ័យក្នេង ក្នុងការពង្រឹងជំនាញរបស់ពួកគេ, ការទំនាក់ទំនងក្នុងអាជីវកម្មនិងការចូលរួមជាមួយសមាគមពាក់ព័ន្ធផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែមពីការចុះឈ្មោះចូលរួម សូមចូលទៅកាន់តំណរខាងក្រោម៖

https://forms.gle/cEbWQnxjepGtk4U78

ទំព័រហ្វេកបុក៖ https://www.fb.com/jcicambodia/

អ៊ីមែល៖ [email protected]

ទូរស័ព្ទទំនាក់ទំនង៖ ០៧០ ៥៦៣ ១៩០/០៩៨ ៩២៩ ២១៥

 

X
5s