មុនចង់ចាប់ផ្តើមជំនួញដោយភាពជោគជ័យ ងាកមកមើលសម្រង់សម្តី ១០ឃ្លា នេះសិន!​



ចង់ដឹកនាំមុខជំនួញមួយឲ្យជោគជ័យ មិនមែនងាយស្រួលដូចគេថា ឬដូចគេនិយាយនោះទេ។ វាត្រូវការទុន ពេលវេលា ចំណេះដឹង ជំនាញ និងលក្ខខណ្ឌផ្សេងៗជាច្រើនទៀតរាប់មិនអស់ពីស្ថាបនិករបស់ក្រុមហ៊ុន និងភាគីពាក់ព័ន្ធផ្សេងៗ។ ដូចនៅក្នុងអត្ថបទនេះស្រាប់ មិនដឹងជាស្ថាបនិកជាច្រើនរូបដែលមានអាជីវកម្មក្នុងដៃទាំងនេះបានតស៊ូព្យាយាមអ្វីខ្លះទេទម្រាំពួកគេជោគជ័យដូចថ្ងៃនេះ។

ក្នុងនាមជាអ្នកជំនួញ បុគ្គលល្បីៗទាំងនេះគ្មានអ្វីចែករំលែកដល់ប្រិយមិត្តជាពិសេសសហគ្រិនថ្មីថ្មោងនោះទេ ពោលគឺមានតែដំបូន្មានខ្លះៗសម្រាប់អ្នកយកទៅពិចារណាតែប៉ុណ្ណោះនៅពេលអ្នកប្រឡូកខ្លួននៅលើវិថីអាជីវកម្ម។ 

១.“កំហុសនឹងមិនអាចបញ្ចប់អាជីវកម្មរបស់អ្នកបានទេ។ ប្រសិនបើអ្នកឆ្លាត ហើយមានឆន្ទៈពិតប្រាកដស្តាប់ការរិះគន់ក្នុងន័យស្ថាបនា អ្នកអាចកាន់តែខ្លាំងដោយការសិក្សារៀនសូត្រ និងអនុវត្ត”។ –លោកស្រី Meridith Valiando Rojas ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន DigiTour Media–

២.“ត្រូវធ្វើឲ្យក្រុមការងាររបស់អ្នកមានអារម្មណ៍ថា ពួកគេត្រូវទទួលបានការគោរពឲ្យតម្លៃ មានសិទ្ធិអំណាច និងអារម្មណ៍រំភើបចំពោះបេសកកម្មក្រុមហ៊ុនរបស់អ្នក”។ –លោក Tim Westergren ជាស្ថាបនិករួមក្រុមហ៊ុន Pandora–

៣.“ក្នុងនាមជាសហគ្រិនម្នាក់ អ្នកត្រូវតែទទួលយកការបរាជ័យ។ ប្រសិនបើអ្នកមិនបរាជ័យទេ អ្នកទំនងជាមិនទាន់បានព្យាយាមប្រឹងប្រែងគ្រប់គ្រាន់នៅឡើយទេ”។ –លោកស្រី Alexa von Tobel ជាស្ថាបនិកក្រុមហ៊ុន LearnVest–

៤.“ទោះបីជាអ្នកមិនមានគំនិតល្អឥតខ្ចោះនៅពេលចាប់ផ្តើមជំនួញក៏ដោយ ពីមួយជំហានទៅមួយជំហានអ្នកនឹងអាចអភិវឌ្ឍខ្លួនបាន”។ –លោកស្រី Victoria Ransom ជាស្ថាបនិករួមក្រុមហ៊ុន Wildfire Interactive–

៥.“អាថ៌កំបាំងដើម្បីជោគជ័យជ្រើសរើសមនុស្សត្រូវមកធ្វើការឲ្យអ្នកគឺ រកមើលមនុស្សដែលមានគំនិតចង់ផ្លាស់ប្តូរពិភពលោក”។ 
–លោក Marc BenioffMarc Benioff ជាស្ថាបនិកក្រុមហ៊ុន Salesforce–

៦.“ប្រសិនបើអ្វីៗមិនបរាជ័យទេ នោះមានន័យថាអ្នកមិនទាន់មានភាពច្នៃប្រឌិតគ្រប់គ្រាន់នៅឡើយទេ”។ –លោក Elon Musk ជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla Motors–

៧.“យើងត្រូវតែរៀននូវអ្វីដែលអតិថិជនពិតជាចង់បានពិតប្រាកដ មិនមែនអ្វីដែលពួកគេនិយាយ ពួកគេចង់បាន ឬអ្វីដែលយើងគិតថា ពួកគេគួរតែចង់បានបែបណានោះទេ”។ –លោក Eric Ries ជាអ្នកនិពន្ធសៀវភៅ The Lean Startup–

៨.“កុំចាប់ផ្តើមបង្កើតក្រុមហ៊ុន លើកលែងតែវាជាការស្រមើស្រមៃ និងអ្វីដែលអ្នកស្រលាញ់ប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកបង្ហាញយុទ្ធសាស្ត្រចេញមក នោះវាមិនមែនជាការស្រមើស្រមៃទេ”។ –លោក Mark Cuban ជាសហគ្រិន និងអ្នកវិនិយោគអាមេរិក–

៩.“ការធ្វើឲ្យអាជីវកម្មជោគជ័យមួយស្ថិរភាព  គឺជាកិច្ចការដ៏លំបាកបំផុតខ្លាំងណាស់ ហើយការស្រេកឃ្លាន ទៅលើវា គឺរួមចំណែកបានកណ្តាលនៃភាពជោគជ័យក្នុងសមរភូមិអាជីវកម្មនោះ”។ –លោកស្រី Wendy Tan White ជាស្ថាបនិក និងជានយាកប្រតិបត្តិក្រុមហ៊ុន MoonFruit–

១០.“ផលិតផលដែលឈ្នះ គឺជាផលិតផលមួយដែលអាចធ្វើជាស្ពានចម្លងអតិថិជនទៅពេលអនាគតបាន មិនមែនជាផលិតផលដែលជាជំហានមហាលោតផ្លោះមហាអស្ចារ្យនោះទេ”។ –លោក Aaron Levie ជាស្ថាបនិករួមរបស់ក្រុមហ៊ុន Box–

ប្រភព៖ Entrepreneur 

 

 

 

 

X
5s