ប្រញាប់ឡើង! សាលាភាសាថៃក្រុងថេប មានបញ្ចុះតម្លៃពិសេសសម្រាប់ថ្នាក់ភាសាថៃ និងភាសាចិន​



សម្រាប់សិស្ស និស្សិត និងអ្នកកំពុងបម្រើការងារតាមស្ថាប័ននានាត្រូវដឹងថា ភាសាបរទេសដែលកំពុងពេញនិយមបន្ទាប់ពីភាសាអង់គ្លេសនាទីផ្សារបច្ចុប្បន្ននេះគឺ ភាសាថៃនិងភាសាចិន។ ស្របពេលជាមួយតម្រូវការទីផ្សារ ការវិនិយោគ និងកំណើនភ្ញៀវទេសចរយ៉ាងច្រើន តម្រូវការអ្នកចេះភាសាទាំងនេះកាន់តែកើនឡើង។ បន្ថែមពីនេះ អ្នកគួរដឹងថា បុគ្គលិកដែលចេះច្រើនភាសា ទទួលបានអត្ថប្រយោជន៍ច្រើនជាងអ្នកចេះមួយភាសា។

ដោយមើលឃើញពីសក្តានុពល និងតម្រូវការផ្នែកភាសាទាំងពីរនេះខ្លាំង ទើប BizKhmer យើងខ្ញុំសូមណែនាំនៅសាលាភាសាមួយដែលកំពុងមានភាពល្បីល្បាញក្នុងទីក្រុងភ្នំពេញ គឺសាលាភាសាថៃក្រុងថេប។ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ សាលាភាសាថៃក្រុងថេប មានការបញ្ចុះតម្លៃសម្រាប់វគ្គសិក្សាខាងក្រោមនេះ៖

សម្រាប់សិស្សដែលសិក្សាថ្នាក់ចាស់ (ឬថ្នាក់បន្ត) ជាមួយថ្នាក់បកប្រែឯកសារ ទាំងភាសាថៃ និងភាសាចិន នឹងទទួលបានការបញ្ចុះតម្លៃ ១០% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយចាប់ផ្តើមចូលសិក្សានៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ខាងមុខ។ 

រីឯសិស្សថ្មីដែលចុះឈ្មោះសិក្សាថ្នាក់ដំបូង ភាសាថៃ និងភាសាចិន ក៏នឹងទទួលបានការបញ្ចុះតម្លៃ ១០% ដូចគ្នាសម្រាប់ការចុះឈ្មោះ ចាប់ពី២នាក់ ដែល​ថ្នាក់​នេះ​ចាប់​ចូលរៀននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដោយបន្ដទទួលសិស្សចូលរៀនរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ដូចគ្នា។ 

ពិតជាឱកាសល្អបំផុតសម្រាប់អ្នកដែលមានបំណងសិក្សាភាសាថៃ និងភាសាចិន ទាំងថ្នាក់ដំបូង ថ្នាក់ចាស់ (ថ្នាក់បន្ត) ក៏ដូចជាថ្នាក់រៀនបកប្រែឯកសារ ដែលនឹងទទួលបានការបញ្ចុះតម្លៃពិសេស រួមជាមួយការទទួលបានចំណេះដឹងពីគ្រូដែលមានបទពិសោធន៍ជាច្រើនឆ្នាំ បង្រៀនធ្វើឲ្យសិស្សឆាប់ចេះ ឆាប់ចាំ អាចប្រើការបានក្នុងរយៈពេលខ្លី។ 

គួរបញ្ជាក់ផងដែរថា សម្រាប់ថ្នាក់ភាសាថៃនៅ សាលាភាសាថៃក្រុងថេប មិនត្រឹមតែមានគ្រូជនជាតិខ្មែរពោរពេញដោយសមត្ថភាព និងបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងមានបង្រៀនដោយគ្រូជនជាតិដើមថៃទៀតផង ជាហេតុនាំឲ្យសិស្សឆាប់ចេះនិយាយ និងធ្វើការកាច់ ពត់សម្លេងបានល្អ។ 

សិក្សានៅសាលាភាសាថៃក្រុងថេប ងាយយល់ ឆាប់ចាំ និងទទួលបានប្រសិទ្ធិភាពខ្ពស់!  

តំណភ្ជាប់សម្រាប់ការចុះឈ្មោះចូលរៀន៖ http://bit.ly/2TwKdMv

ព័ត៌មានលម្អិតសូមទំនាក់ទំនង (សាខាទួលទំពូង)

? 096 68 76 776
? 098 402 991
? 078 999 565
? 071 999 7556
?ផ្លូវ 410 កែងផ្លូវ 123 ខាងកើតវត្តទួលទំពូងប្រហែល ១០ ម៉ែត្រ

—------------------------------------

ព័ត៌មានលម្អិតសូមទំនាក់ទំនង (សាខាកាំកូ)
? 087833168
? 078833168
?វិថីឧកញ៉ា ម៉ុង ឬទ្ធី នៅជិតជីបម៉ុងលែន ខាងឆ្វេងរង្វង់មូលកាំកូប្រហែល 150ម៉ែត្រ

X
5s