ត្រូវឆ្លើយសំនួរទាំង ៧ នេះសិននៅពេលចង់ធ្វើជាសហស្ថាបនិកបង្កើតក្រុមហ៊ុនមួយ​



សាស្រ្តាចារ្យសកលវិទ្យាល័យ Harvard លោក Noam Wasserman បានសិក្សាទៅលើអ្នកចាប់ផ្តើមធ្វើជំនួញថ្មីថ្មោង (Startup) ចំនួន ១០,០០០ នាក់ដាក់ចូលទៅក្នុងសៀវភៅមួយក្បាលមានចំណងជើងថា “Dilemmas” លោកបានរកឃើញថា ៦៥ % នៃអ្នកទាំងនេះបានបរាជ័យទៅវិញដោយសារហេតុផលសាមញ្ញដូចគ្នាមួយ គឺទំនាស់ដែលកើតមានឡើងនៅក្នុងចំណោមសហស្ថាបនិករបស់ក្រុមហ៊ុន (Co-founder)។

នេះមានន័យថា ការជ្រើសរើសមនុស្សដែលត្រឹមត្រូវដើម្បីចាប់ដៃគ្នាធ្វើជាដៃគូជំនួញមួយ  គឺជាការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុតមួយដែលអ្នកត្រូវធ្វើក្នុងនាមជាស្ថាបនិក។ ក៏ប៉ុន្តែការជ្រើសរើសដៃគូជំនួញដ៏ត្រឹមត្រូវម្នាក់ គឺជារឿងលំបាកបំផុតនៅលើដងផ្លូវអាជីវកម្ម ថ្វីត្បិតតែមានក្រុមហ៊ុនជោគជ័យជាច្រើនបង្កើតហើយបរាជ័យទៅ វិញដោយសារតែបញ្ហាមួយនេះ។

មានសំនួរសំខាន់ៗជាច្រើនខាងក្រោមនេះដែលអ្នកត្រូវវិភាគ និងស្វែងរកចម្លើយដោយខ្លួនឯងទាក់ទងទៅនឹងបញ្ហាជ្រើសរើសស្ថាបនិករួមសម្រាប់ក្រុមហ៊ុនរបស់អ្នក។

១.ប្រតិបត្តិការ 
-តើអ្វីទៅជាជម្លោះផ្ទាល់ខ្លួនដ៏អាក្រក់បំផុតដែលអ្នកបានដោះស្រាយជាមួយគ្នា? តើអ្នកដោះស្រាយវាដោយរបៀបណា? 
-តើអ្នកបានប្តេជ្ញាធ្វើការប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃក្នុងមួយសប្តាហ៍? តើអ្វីទៅជាចំណុចល្អ និងចំណុចអាក្រក់ដែលកើតមានឡើងក្នុងការងាររបស់អ្នក? តើអ្នកមានការរំពឹងទុកខុសគ្នាពីស្ថាបនិករួមសម្រាប់ដំណាក់កាលផ្សេងៗរបស់ក្រុមហ៊ុនដែរឬទេ? ដូចជា អ្នកមានឆន្ទៈធ្វើការខ្លាំងជាងមុនជាដើម។

២.តួនាទី
-តើអ្នកនិងស្ថាបនិករួមរបស់អ្នកចង់បានតួនាទីបែបណាមុនពេលបង្កើតបានផលិតផល និងឆ្លើយតបនៅលើទីផ្សារ? តើអ្នកនិងស្ថាបនិករួមរបស់អ្នកចង់បានតួនាទីបែបណាក្រោយពេលបង្កើតបានផលិតផល និងឆ្លើយតបនៅលើទីផ្សារ?

៣.រចនាសម្ព័ន្ធក្រុមហ៊ុន និងដើមទុន
-តើអ្នកគួរប្រមូលដើមទុនប៉ុន្មានដើម្បីបង្កើតក្រុមហ៊ុន? (ឧទាហរណ៍ចាប់ផ្តើម "សូន្យ" ទៅ "ច្រើន” តាមដែលអ្នកទាំងធ្វើបាន")។ នៅក្នុងដំណើរ "អាជីវកម្មខ្នាតតូច"  ទៅជា "អាជីវកម្មខ្នាតធំ" តើអ្នកចង់ឲ្យអាជីវកម្មរបស់អ្នកចាប់ផ្តើមពីកន្លែងណាទៅ?

-តើក្រុមហ៊ុនរបស់អ្នកអាចក្លាយជាក្រុមហ៊ុនដែលល្អបំផុតដែរឬទេ? (ឧទាហរណ៍ថា  បង្កើតក្រុមហ៊ុនបានរយៈពេល ១ ឆ្នាំកន្លះ ហើយលក់ទៅវិញបានតួលេខជាសាច់ប្រាក់ ៧ខ្ទង់ ឡើងទៅ ឬ  ដំណើរការរយៈពេល ១០ឆ្នាំឡើងទៅអាចរកចំណូលឈានដល់ ៩ ខ្ទង់។

៤.ការលើកទឹកចិត្តផ្ទាល់ខ្លួន
-តើអ្នកចង់ឲ្យអាជីវកម្មរបស់អ្នកមានឥទ្ធិពលបែបណា? តើគោលដៅនៃការចាប់ផ្តើមអាជីវកម្មរបស់អ្នកចង់ "ក្លាយជាអ្នកមាន" ឬចង់"ផ្លាស់ប្តូរពិភពលោក"? តើការគ្រប់គ្រង ឬជោគជ័យគឺជារឿងដែលសំខាន់ជាងនេះឬ? ឧទាហរណ៍ថា តើអ្នកសុខចិត្តបោះបង់តំណែងដែរឬទេបើក្រុមហ៊ុនទំនងជាទទួលបានលទ្ធផលជោគជ័យផ្នែកហិរញ្ញវត្ថុ? តើវាពិតជាសំខាន់ខ្លាំងណាស់មែនទេសម្រាប់ស្ថាបនិកណាម្នាក់ក្នុងការនៅបន្តគ្រប់គ្រងវាសនារបស់ក្រុមហ៊ុន?

-តើអ្នកអាចបង្កើតក្រុមហ៊ុនដោយជោគជ័យបានដោយមិនប៉ះពាល់ ឬលះបង់ផ្នែកផ្សេងទៀតនៃជីវិតរបស់អ្នក (គ្រួសារ សុខភាព ពេលវេលា មិត្តភាពជាដើម) ដែរឬទេ?

៥.ការប្តេជ្ញាចិត្ត និងហិរញ្ញវត្ថុ 
តើអ្នកត្រូវការប្រាក់ខែជាអប្បបរមាចំនួនប៉ុន្មានទើបអាចរស់បាន? តើអ្នកមានអារម្មណ៍ថា ខ្លួនអ្នកពិតជាបានធ្វើរឿងនេះហើយឬនៅ? 

៦.វប្បធម៌ក្រុមការងារ
សូមបំពេញឃ្លាមួយនេះ៖ វានឹងធ្វើឲ្យអ្នកមានមោទនភាពនៅពេលដែលអ្នកបានស្តាប់ឮមនុស្សរាល់គ្នាលើកឡើងថា វប្បធម៌ការងាររបស់ក្រុមហ៊ុន គឺ……………………….។ គុណតម្លៃគឺជាពាក្យដែលបានសរសេរឡើងនេះ ហើយវប្បធម៌ការងារក្នុងក្រុមហ៊ុនរបស់អ្នក គឺជារបៀបដែលអ្នកត្រូវប្រតិបត្តិការក្រុមហ៊ុនតាមពាក្យដែលអ្នកសរសេរឡើងនោះ។

៧.ទំនាក់ទំនងរបស់ស្ថាបនិករួម
ក្នុងភាពជាដៃគូជំនួញនីមួយៗ មានពេលខ្លះដែលដៃគូអាចមានភាពអាក់អន់ចិត្តនឹងគ្នាទៅវិញទៅមកប្រសិនបើភាពមិនពេញចិត្តណាមួយកើតមានឡើង។ បើមានបញ្ហានេះកើតឡើង តើអ្នកនឹងដោះស្រាយវាដោយរបៀបណា?

ប្រភព៖ Inc  

 

X
5s