សម្ដីទាំង ១០ឃ្លា របស់លោក Tai Lopez សហគ្រិននិងអ្នកជាបុគ្គលមានឥទ្ធិពល (ភាគ១)​



លោក Tai Lopez ត្រូវបានគេចាត់ទុកថាជាសហគ្រិនដែលមានឥទ្ធិពលនិងជាអ្នកលើកទឹកចិត្តមានឥទ្ធិពលមួយរូបជនជាតិអាមេរិក។ បច្ចប្បន្ន លោក Tai Lopez មានអាយុ ៤៧ឆ្នាំ ដែលទ្រព្យសម្បត្តិសរុប ៦០លានដុល្លារ។ លោកមានសម្ដីជាគតិបណ្ឌិតជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ ជួយលើកទឹកចិត្ត បំផុសគំនិត បង្កើនភាពពុះពារ៖

  1. «មនុស្សជាច្រើនគិតថាខ្ញុំលែងសើចនៅពេលខ្ញុំនិយាយថាមនុស្សដែលមានការដកពិសោធន៍ច្រើនក្នុងជីវិតនឹងទទួលបានភាពជោគជ័យ។ ប៉ុន្តែខ្ញុំមិនបានលែងសើចនោះទេ»។
  2. «រឿងមួយដែលអ្នកអាចកំណត់ពីភាពជោគជ័យនោះគឺកុំចំណាយពេលវេលាច្រើនពេកក្នុងអតីតកាល»។
  3. «ការត្អូញត្អែរគឺជាពាក្យដែលមនុស្សខ្ចិលតែងតែនិយាយដើម្បីបង្ហាញថាខ្លួនហាក់កំពុងប្រឹងប្រែងខ្លាំង»។
  4. «វាជារឿងដែលមិនអាចទៅរួចនោះទេដែលត្រូវបង្រៀនមនុស្សឲ្យធ្វើរឿងដែលគេមិនចង់»។
  5. «អ្នកត្រូវចាំថា បន្ទាប់ពីចំណេះដឹង អ្នកត្រូវរៀបចំយុទ្ធសាស្ត្រនិងអនុវត្ត»។
  6. «អ្នកនឹងទទួលអ្វីដែលអ្នកទទួលបាន ពីព្រោះអ្នកសមនឹងទទួលបានវា»។
  7. «នៅពេលអ្នករីកចម្រើន ការរិះគន់នឹងកើនឡើងដូចគ្នា។ អ្នកត្រូវដឹងថាមនុស្សគិតរឿងអវិជ្ជមាន។ នេះគឺជាភាពលំអៀងនៃខួរក្បាល។ រឿងដែលអ្នកត្រូវធ្វើគឺផ្ដោតអារម្មណ៍ហើយប្រឹងបន្តទៅមុខ»។
  8. «មនុស្សម្នាក់ៗចង់បានជីវិតល្អប្រសើរ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាមានជីវិតល្អប្រសើរនោះទេ»។
  9. «បង្កើនការផ្ចង់ស្មារតី។ សមត្ថភាពរបស់អ្នកក្នុងការផ្ដោតអារម្មណ៍អាចព្យាករណ៍ពីភាពជោគជ័យរយៈពេលវែងរបស់អ្នក»។
  10. «អ្វីដែលមិនត្រឹមត្រូវក្នុងជីវិតរបស់អ្នកគឺជាសញ្ញាក្នុងការផ្លាស់ប្ដូរ។ ចេះចុះដាក់ខ្លួន លុតជង្គង់ស្ដាប់និងធ្វើសកម្មភាព»៕

ប្រែសម្រួល៖ លង់ វណ្ណៈ

 

X
5s