បុរី ប៉េង អ៊ីម គម្រោង​​ផ្ទះអាជីវកម្ម​ទំនើប​​ដាច់គេនៅតំបន់ព្រៃស ​​កក់ឥឡូវ​នេះ​ចំណេញ ២ម៉ឺនដុល្លារ​



បុរី ប៉េង អ៊ីម បានបើកសម្ពោធគម្រោងផ្ទះអាជីវកម្ម និងវីឡាថ្មីមួយទៀតហើយ ដែលមានទីតាំងស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ ដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជនដែលចង់បានផ្ទះអាជីវកម្ម និងវីឡាថ្មី ស្ថិតនៅក្នុងតំបន់ដែលកំពុងតែមានសក្តានុពលខ្លាំង។ 

ចំណុចពិសេសរបស់ផ្ទះនៅបុរី ប៉េង អ៊ីម គឺជាផ្ទះបុរីដែលមានកំពស់ខ្ពស់ជាងគេរហូតទៅដល់ ៤ជាន់ មានតែមួយគត់នៅក្នុងតំបន់ព្រៃសរ មានបំពាក់ជណ្តើរយន្តដ៏ទំនើប បែរមុខទៅផ្លូវរដ្ឋ ៤ទិស រួមទាំងតម្លៃក្រោមទីផ្សារមិនធ្លាប់មានពីមុនមក។ អតិថិជននឹងទទួលបានប្លង់កម្មសិទ្ធិ ១០០% ពីការទិញផ្ទះនៅបុរី ប៉េង អ៊ីម ដោយគ្មានការព្រួយបារម្ភអ្វីឡើយ។ អតិថិជនដែលមានបំណងវិនិយោគដើម្បីទទួលបានផលចំណេញគឺរឹតតែមិនខកបំណង ព្រោះលោកអ្នកនឹងទទួលបានឱកាសចំណេញចាប់ពី ៣០,០០០ ទៅ ៥០,០០០ដុល្លារ។ 

លោក គឹម វិចិត្រ ប្រធានអគ្គនាយកក្រុមហ៊ុន Great CamAsia Real Estate បានឱ្យដឹងថា ការសម្រេចបើកសម្ពោធគម្រោងផ្ទះអាជីវកម្ម និងវីឡាថ្មី នៅសង្កាត់ព្រៃសនេះ ដោយមើលឃើញថា នៅពេលនេះវាជាឱកាសសម្រាប់អ្នកដែលមានបំណងចង់វិនិយោគទៅលើអចនទ្រព្យរយៈពេលវែង ដែលអាចទិញផ្ទះបានក្នុងតម្លៃធូរថ្លៃ។ សម្រាប់អ្នកជំនាញអចនទ្រព្យដែលមានទស្សនវែងឆ្ងាយ នៅពេលដែលប្រទេសកំពុងមានវិបត្តិ គឺជាពេលវេលាដ៏ល្អក្នុងការវិនិយោគលើវិស័យអចនទ្រព្យ ព្រោះថានៅពេលដែលវិបត្តិត្រូវបានបញ្ចប់សេដ្ឋកិច្ចបានត្រឡប់មកល្អប្រសើរ ជាពេលដែលអាចលក់ចេញវិញ និងអាចទទួលបានប្រាក់ចំនេញច្រើនពីការវិនិយោគមួយនេះ។

ទីតាំង និងតំបន់សក្តានុពលនៅជុំវិញបុរីមានដូចជា៖

  • បុរីនេះស្ថិតនៅលើផ្លូវព្រៃសរ ព័ទ្ធទៅដោយផ្លូវរដ្ឋ និងផ្លូវសំខាន់ៗដូចជា ផ្លូវទំហំ ៥០ម៉ ផ្លូវ ៣០ម៉ ផ្លូវ ១៦ម៉ ផ្លូវក្រវ៉ាត់ក្រុងទី ២ និងទី ៣ នៅជិតគម្រោង Aeon 3 សុទ្ធតែជាតំបន់ផ្លូវដែលពោរពេញទៅដោយចរន្តសេដ្ឋកិច្ច
  • នៅជិតប្រលាន្តហោះអន្តរជាតិភ្នំពេញ និងកណ្តាលស្ទឹង ជាទីតាំងល្អអំណោយផលខ្ពស់
  • ជាទីតាំងសម្បូរទៅដោយរោងចក្រ ធនាគារធំៗ នៅជិតសាលារៀន សកលវិទ្យាល័យកសិកម្មចំការដូង មន្ទីរពេទ្យនគរទេព សាលាខណ្ឌដង្កោរ ផ្តុំទៅដោយឃ្លាំងផ្ទុកទំនិញច្រើនល្អសម្រាប់ដំណើរការសេដ្ឋកិច្ច និងជាចំណុចកណ្ដាលនៃបុរីចំនួន ១៥ ផ្សេងទៀត
  • ជាតំបន់ដែលមានទីតាំងល្អ មានការអភិវឌ្ឍខ្លាំងផ្នែកសេដ្ឋកិច្ច មានតម្លៃសមរម្យ និងអាចមានការឡើងថ្លៃខ្ពស់នាពេលអនាគត

លើសពីនេះ លក្ខណៈពិសេសៗនៃសំណង់ក្នុងបុរី ប៉េង អ៊ីម នៅសង្កាត់ព្រៃសនេះមានដូចជា៖

  • ទី១៖ ការបុកគ្រឹះសសរ និងការចាក់ប្លង់សេ ធ្វើឡើងតាមស្តង់ដារត្រឹមត្រូវ ធានាបានទាំងគុណភាព និងមានការតេស្ត៍សណ្ឋានដីត្រឹមត្រូវមុនពេលបុកគ្រឹះ 
  • ទី២៖ ក្នុងជញ្ជាំងផ្ទះមួយចំហៀងមានសសរគ្រឹះរហូតទៅដល់ ៩ដើម ដែលគ្រឹះមានមុខកាត់ ៣តឹក ដែលផ្តល់ជូវនូវភាពរឹងមាំ មិនធ្លាប់មានបុរីណាផ្តល់ជូនឡើយ
  • ទី៣៖ សសរផ្ទះប្រើដែក១៦លី ចំនួន៨ដើម សម្រាប់សសរមួយ ធានាការប្រើដែលមានគុណភាពលេខ១ 
  • ទី៤៖ ធានារក្សាគុណភាពថ្នាំពណ៍មិនរបក និងការពារជម្រាបទឹករយៈពេល៥ឆ្នាំ ដោយក្នុងបេតុងមានលាយថ្នាំការពារជម្រាបរួចជាស្រេច
  • ទី៥៖ បេតុងមានគុណភាពខ្ពស់ ធ្វើការបូកដោយម៉ាស៊ីនស្វ័យប្រវត្តិទំនើប
  • ទី៦៖ មានគិតគូរច្បាស់លាស់ពីការរៀបចំតបណ្ដាញទឹក ភ្លើង និងប្រព័ន្ធអគ្គិសនីនៅក្នុងផ្ទះ

ចំណុចទាំងនេះ អាចបង្ហាញឲ្យឃើញថា បុរី ប៉េង អ៊ីម ជាបុរីដែលសាងសង់ឡើងគោរពរតាមគោលការណ៍បច្ចេកទេសសំណង់បានត្រឹមត្រូវ គួរឲ្យទុកចិត្តខ្ពស់ ហើយក៏មិនមានបុរី ឬគម្រោងណាអាចផ្តល់ជូនពិសេសដូចបុរី ប៉េងអ៊ីម ដែរ។

លើសពីទទួលបានតម្លៃសមរម្យ អតិថិជនដែលទិញផ្ទះពីបុរីប៉េង អ៊ីម នឹងទទួលបានការផ្តល់ជូន ការរៀបចំ រចនាខាងក្នុងយ៉ាងប្រណីត ជាមួយនឹងសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះដ៏ទំនើបទាន់សម័យ។

កាន់តែពិសេសបន្ថែមទៀតពីការបើកលក់ដំបូងនៃគម្រោងបុរី ប៉េង អ៊ីម និងដើម្បីអបអរសាទរពិធីបុណ្យប្រពៃណីជាតិចូលឆ្នាំខ្មែរខាងមុខ អតិថិជននឹងទទួលបាន ការបញ្ចុះតម្លៃចាប់ពី ១០,000ដុល្លារ ទៅ ២០,000ដុល្លារ រួមជាមួយលក្ខខណ្ឌក្នុងការបង់ប្រាក់ងាយដូចជា៖ បញ្ចុះតម្លៃ ១០% សម្រាប់អតិថិជនដែលធ្វើការបង់ផ្តាច់, បញ្ចុះតម្លៃ ៣% សម្រាប់អតិថិជនបងមុន ៣០% ក្នុងរយៈពេល១សប្ដាហ៍ ឬបង់តាមដំណាក់កាលសំណង់, បញ្ចុះតម្លៃ ២% សម្រាប់អតិថិជនបង់មុន៣០% សម្រាប់រយៈពេល៦ខែ ឬធ្វើការបងមុនសម្រាប់រយៈពេល២៤ខែ ដោយឥតការប្រាក់។

ទំនាក់ទំនងការិយាល័យលក់៖ 076 7777 076/ 096 607 6666

អត្ថបទ៖ ពាណិជ្ជកម្ម​

 

X
5s