សម្ដីជីវិត ១៥ឃ្លា មានន័យរុញច្រានអ្នកពុះពារហែលឆ្លងដំណើរវែងឆ្លាយ​



ជីវិតគឺជាដំណើរវែងឆ្ងាយ។ ក្នុងដំណើរវែងឆ្ងាយនេះ ជៀសមិនផុតពីការប្រឈមនឹងឧបសគ្គរាប់លាន បញ្ហារាប់ជំពូក រឿងខកចិត្ត ខកបំណង រឿងមិននឹកស្មានដល់គ្រប់យ៉ាង។ ដើម្បីដើរដល់គោលដៅនេះមិនងាយស្រួលនោះឡើយ ដោយអ្នកត្រូវរឹងមាំ មុះមុត តស៊ូ ប្រឹងប្រែងយ៉ាងខ្លាំង អង់អាចទើបទៅដល់។ ដូចនេះ ដើម្បីជាការជួយជំរុញជីវិត បន្ថែមថាមពល ទៅមុខទៀត ខាងក្រោមនេះជាសម្ដី ១៥ឃ្លា អ្នកគួរមើល៖ 

១) «គោលបំណងនៃជីវិតគឺការចង់បានភាពរីករាយ»។ — Dalai Lama

២) «រវល់នឹងជីវិតរស់នៅ ឬរវល់នឹងជីវិតដូចស្លាប់»។ — Stephen King

៣) «រស់នៅក្នុងជីវិតតែម្ដង ប៉ុន្តែប្រសិនបើរស់នៅដោយត្រឹមត្រូវ នោះជីវិតតែមួយគ្រប់គ្រាន់ហើយ»។ — Mae West

៤) «ភាពបរាជ័យក្នុងជីវិតគឺដោយសារមនុស្សមិនដឹងថាពួកគេឈានជិតដល់គោលដៅនៅពេលពួកគេបោះបង់»។ – Thomas A. Edison

៥) «ប្រសិនបើអ្នកចង់រស់នៅដោយភាពរីករាយ ត្រូវរស់នៅដោយភ្ជាប់នឹងគោលដៅ មិនមែនសម្ភារៈក្រៅខ្លួននោះទេ»។ – Albert Einstein

៦) «ពេលវេលាមានដែនកំណត់។ ដូច្នេះកុំខ្ជះខ្ជាយពេលវេលារស់នៅក្នុងជីវិតអ្នកដទៃ កុំខ្វល់ពីការគិតរបស់គេ»។  – Steve Jobs

៧) «មិនមែនអ្នករស់បានយូរប៉ុណ្ណោះនោះទេ ប៉ុន្តែការរស់នៅដ៏ប្រពៃប៉ុណ្ណានោះទេដែលសំខាន់សម្រាប់ជីវិត»។ — Seneca

៨) «មុននឹងអាចសរសេររៀបរាប់ពណ៌នាពីជីវិតបាន អ្នកត្រូវរស់ក្នុងជីវិតរបស់អ្នកសិន»។ – Ernest Hemingway

៩) «មេរៀនដ៏សំខាន់បំផុតក្នុងជីវិតគឺកុំខ្លាចអ្វីទាំងអស់»។ – Frank Sinatra

១០) «ច្រៀងឲ្យប្រៀបដូចគ្មានអ្នកស្ដាប់ ស្រលាញ់ឲ្យប្រៀបដូចអ្នកមិនធ្លាប់ឈឺចាប់ រាំប្រៀបដូចគ្មានអ្នកមើល រស់នៅប្រៀបដូចមានឋាននរកលើផែនដី»។ 

១១) «ជីវិតដែលមិនមានការត្រួតពិនិត្យគឺមិនមានតម្លៃនឹងរស់នៅឡើយ»។ — Socrates

១២) «បើអ្នកចង់ឃើញឥន្ទធនូ អ្នកត្រូវហ៊ានឈរហាលភ្លៀងសិន»។ —Dolly Parton

១៣) «ធ្វើរឿងល្អដែលអ្នកធ្វើបាន ទៅដល់មនុស្សគ្រប់គ្នាដែលអ្នកធ្វើបាន តាមរបៀបដែលអ្នកធ្វើបាន ធ្វើឲ្យបានយូរតាមដែលអាចធ្វើទៅបាន»។  — Hillary Clinton

១៤) «កុំទទួលយកអ្វីដែលជីវិតផ្ដល់ឲ្យអ្នក តែត្រូវខិតខំធ្វើជីវិតឲ្យប្រសើរ ហើយបង្កើតអ្វីមួយ»។ — Ashton Kutcher

១៥) «ខ្ញុំចូលចិត្តការរិះគន់ ដោយវាធ្វើឲ្យខ្ញុំកាន់តែរឹងមាំ»។ — LeBron James

 

ប្រែសម្រួល៖ លង់ វណ្ណៈ

 

X
5s