សៀវភៅ ៨ ក្បាលជួយអ្នករៀបចំផែនការជំហានបន្ទាប់យ៉ាងល្អក្នុងនាមជាអ្នកដឹកនាំ
ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជាទាំងបញ្ហាសុខភាព នឹងបញ្ហាសេដ្ឋកិច្ច ក្នុងនាមជាអ្នកដឹកនាំមួយរូបចាំបាច់ត្រូវមានការរៀបចំឲ្យបានច្បាស់លាស់សម្រាប់ផែនការជំហានបន្ទាប់។ ក្នុងនាមជាអ្នកដឹកនាំដែលឆ្លាតវៃមិនមែនគ្រាន់តែអាចដឹកនាំអ្នកក្រោមបង្គាប់របស់ខ្លួនឱ្យធ្វើការងារបានល្អមួយមុខនោះទេ ប៉ុន្តែទោះក្នុងស្ថានភាពលំបាកយ៉ាងណាគេនៅតែអាចបងកើតលទ្ធផលជាផ្លែផ្កាសម្រាប់ការងារក្រុមរបស់ពួកគេ។
វាជាពេលមួយដ៏លំបាកដោយសារការរាតត្បាតនៃកូវីដ ១៩ គ្រប់ស្ថាប័នអង្គភាពអាជីវកម្មទាំងអស់សុទ្ធតែជួបការលំបាក ហើយអ្នកដឹកនាំគ្រប់រូបក៏កំពុងតែជួបនូវបញ្ហាឈឺក្បាលក្នុងការរៀបចំផែនការបន្ទាប់ថាគួរដើរតាមផ្លូវណា ប៉ុន្តែសៀវភៅទាំងប្រាំបីក្បាលខាងក្រោមនេះអាចរំលឹកដាស់សតិអ្នកដែលជាអ្នកដឹកនាំក្នុងការរៀបចំផែនការបន្ទាប់ឲ្យមានប្រសិទ្ធភាពសម្រាប់អាជីវកម្ម ឬអង្គភាពរបស់ខ្លួន។
១) Beyond Wins
ជាសៀវភៅផ្នត់គំនិតបែបលោកខាងកើតដើម្បីទទួលបានជោគជ័យក្នុងការចរចារអាជីវកម្មប្រចាំថ្ងៃ។ ជាទូទៅ ការចរចារត្រូវបានក្លាយជាបញ្ហាសំខាន់ និងមានភាពស្មុគស្មាញក្នុងការប្រកបអាជីវកម្ម ព្រោះភាពមិនចុះសម្រុងគ្នា និងភាពខ្សោយនៃការធ្វើទំនាក់ទំនង នាំឲ្យកើតមានបញ្ហាក្នុងការចរចារ។ សៀវភៅនេះជាមគ្គុទេសក៏ដ៏ល្អសម្រាប់អ្នកដឹកនាំ។
២) Good Boss, Bad Boss
ជាសៀវភៅដែលបង្ហាញពីវិធីធ្វើឱ្យល្អបំផុត ... ហើយរៀនពីអ្វីដែលអាក្រក់បំផុត។ សៀវភៅមគ្គុទេសក៍គ្រប់គ្រងលក្ខណៈបែប modern classic Good Boss, Bad Boss គឺជាសៀវភៅដ៏ល្អបំផុតសម្រាប់អ្នកដឹកនាំអានដើម្បីធ្វើការវាយតម្លៃការងារនិងការអនុវត្តការងាររបស់គាត់នៅកន្លែងធ្វើការក្នុងនាមជាអ្នកដឹកនាំ។
៣) Syndicating Is a B*tch
ជាសៀវភៅនិយាយពីសេចក្តីពិតផ្សេងទៀតដែលអ្នកមិនត្រូវបាននរណាប្រាប់សោះ។ សៀវភៅនេះបង្ហាញគំនិតទាក់ទងទៅនឹងទ្រព្យសម្បត្តិសម្រាប់អាជីវកម្មដែលអ្នកអាចនឹងបាត់បង់ ឬអាចនឹងទទួលបាន ហើយអ្នកជាអ្នកដឹកនាំអាជីវកម្មប្រភេទណា?
៤) Income in Life
ជាសៀវភៅដែលផ្តល់ការណែនាំដល់អ្នកចូលនិវត្តន៍ឲ្យបង្កើតប្រាក់ចំណូលតាមរយៈការសន្សំ។
៥) Fulfilled
ជាសៀវភៅបង្ហាញពីយុទ្ធសាស្ត្រចំណង់ និងសំវិធានធនសម្រាប់ការកសាងអាជីវកម្មជាមួយនឹងប្រាក់ចំណេញ។
៦) The Ten Faces of Innovation
សៀវភៅមួយនេះ គួរតែជាធនធានដំបូងដែលផ្តោតលើគំនិតរបស់អ្នកដឹកនាំអាជីវកម្មនៅពេលដែលស្វែងរកវិធីដើម្បីអភិវឌ្ឍ។ សៀវភៅរបស់លោក Tom Kelly និង Jonathan Littman បង្ហាញពីតួនាទីផ្សេងៗគ្នាដែលបុគ្គលិកសំខាន់ៗក្នុងអង្គភាព អាចអនុវត្តន៍តួនាទីដែលប្រើបានត្រឹមត្រូវ ហើយអាចរុញច្រាននាំភាពជាអ្នកដឹកនាំរបស់អ្នកទៅកម្រិតបន្ទាប់។
៧) Get It
អ្នកដឹកនាំអស្ចារ្យទាំងអស់ដឹងថា ភាពជាអ្នកដឹកនាំមិនត្រូវបានរកឃើញនៅក្នុងការិយាល័យនោះទេ តែវានៅគ្រប់ទីកន្លែងរាប់ចាប់ពីនៅផ្ទះ នៅក្នុងថ្នាក់រៀន សូម្បីតែក្នុងក្រុមមិត្តភក្តិ ព្រោះពួកគេមានទម្លាប់ជាអ្នកដឹកនាំ។ ហើយមនុស្សប្រភេទនេះមានផ្នត់គំនិតជាអ្នកដឹកនាំជានិច្ច ដោយសារភាពទទួលខុសត្រូវ និងការដឹងពីតួនាទីរបស់គេក្នុងការដឹកនាំ រួមជាមួយអ្នកដែលគេត្រូវដឹកនាំ។
៨) The Acorn Method
ជាសៀវភៅដាស់សតិអ្នកដឹកនាំថា គួរធ្វើយ៉ាងណាឲ្យក្រុមហ៊ុនខ្លួនទទួលបានការរីកចម្រើនម្តងទៀត។ វិធីសាស្រ្តនៃការ Acorn គឺជាការមើលដ៏អស្ចារ្យអំពីរបៀបដែលក្រុមហ៊ុនធំ ៗ អាចជំរុញការរីកចម្រើនតាមវិធីថ្មីនិងគួរឱ្យរំភើបនិងតួនាទីសំខាន់ដែលអ្នកដឹកនាំការគិតឆ្ពោះទៅមុខដើរតួក្នុងដំណើរការនោះ។
សម្រាប់អ្នកដឹកនាំអាជីវកម្ម ការរៀនសូត្រគឺមានសារៈសំខាន់ជាងពេលណាទាំងអស់។ ជំពូកនីមួយៗដែលអ្នកបានអានគឺជាវិធីថ្មីនៃការមើលបញ្ហាដែលប្រឈមមុខនឹងអាជីវកម្មរបស់អ្នកហើយរាល់ប្រាក់ដុល្លារដែលបានចំណាយលើសៀវភៅគឺជាប្រាក់ដុល្លារដែលអ្នកកំពុងវិនិយោគនាពេលអនាគតរបស់ក្រុមហ៊ុនអ្នក៕