សម្រង់សម្តីភាពជាអ្នកដឹកនាំចំនួន ១៥ឃ្លា ជួយអ្នកឲ្យរីកចម្រើន​



ចង់ក្លាយជាអ្នកដឹកនាំល្អម្នាក់ អ្នកត្រូវរៀនពីអ្នកដឹកនាំឆ្នើមៗ។ សម្ដីបុគ្គលល្បីៗអាចជាគ្រឿងជំរុញចិត្ត និងផ្ដល់នូវចំណេះដឹងបន្ថែមពីការដឹកនាំ។ ខាងក្រោមនេះគឺជាសម្រង់សម្តីចំនួន ១៥ឃ្លា ពីអ្នកដឹកនាំកំពូលៗនៅលើពិភពលោកជាជំនួយជួយអ្នកឲ្យរីកចម្រើនក្នុងភាពជាអ្នកដឹកនាំ៖

  1. «ភាពជាអ្នកដឹកនាំគឺធ្វើឲ្យអ្នកដទៃប្រសើរឡើងដោយសារវត្តមានរបស់អ្នក និងធ្វើឲ្យមានភាពល្អប្រសើរបើទោះបីអវត្តមានរបស់អ្នក»។ - Sheryl Sanberg
  2. «មនុស្សរឹងមាំជួយលើកអ្នកដទៃឡើង។ មនុស្សដែលមានអំណាចពិតប្រាកដដឹកនាំដទៃមកធ្វើការជាមួយគ្នា។ - Michelle Obama
  3. «ភាពជាអ្នកដឹកនាំមិនមែនមានមកពីកំណើតនោះទេ ប៉ូន្តែវាបង្កើតឡើងដោយការខិតខំប្រឹងប្រែង ដែលមនុស្សរាល់គ្នាត្រូវចំណាយដើម្បីសម្រេចគោលដៅណាដែលសមនឹងតម្លៃទទួលបាន»។ - Vince Lombardi
  4. «គ្មាននរណាម្នាក់អាចក្លាយជាមេដឹកនាំដ៏អស្ចារ្យម្នាក់បានឡើយ បើគេចង់ធ្វើរឿងគ្រប់យ៉ាងម្នាក់ឯង ឬចង់បានមុខមាត់ម្នាក់ឯងនោះ»។ - Andrew Carnegie
  5. «អ្នកដឹកនាំគឺជាអ្នកចែកបៀរប្រកបដោយក្តីសង្ឃឹម»។ – Napolen Bonaparte
  6. «មុនពេលអ្នកក្លាយជាអ្នកដឹកនាំ ភាពជោគជ័យគឺជាការធ្វើឲ្យអ្នករីកចម្រើន។ នៅពេលក្លាយជាអ្នកដឹកនាំ ភាពជោគជ័យរបស់អ្នកគឺធ្វើឲ្យអ្នកដទៃប្រសើរ»។ – Jack Welch
  7. «ជីវិតរបស់យើងបញ្ចប់នៅថ្ងៃដែលអ្នកចាប់ផ្តើមស្ងៀមស្ងាត់ចំពោះរឿងសំខាន់ៗ»។ – Martin Luther King
  8. «នៅក្នុងជីវិតអ្វីដែលកើតឡើង ១០% ចំពោះអ្នក និង៩០%ទៀតគឺប្រតិកម្មដែលអ្នកឆ្លើយតបចំពោះវា»។ – Charles Swindol
  9. «ដោះស្រាយខ្លួនអ្នកដោយប្រើប្រាស់ខួរក្បាល ដោះស្រាយជាមួយអ្នកដទៃដោយប្រើបេះដូង»។ – Eleanor Roosevelt
  10. «ប្រសិនបើសកម្មភាពរបស់អ្នកជំរុញឲ្យអ្នកដទៃចេះសុបិនកាន់តែច្រើន រៀនសូត្រកាន់តែច្រើន ធ្វើកាន់តែច្រើន អ្នកគឺជាអ្នកដឹកនាំហើយ»។ – John Quincy Adams
  11. «ម្នាក់ឯងយើងអាចធ្វើរឿងបានតិចតួច ជាមួយគ្នាយើងអាចធ្វើរឿងបានច្រើន»។ – Helen Keller
  12. «កុំដើតតាមផ្លូវដែលមានស្រាប់។ ត្រូវបង្កើតផ្លូវដោយខ្លួនឯង ហើយបន្សល់ទុកផ្លូវនោះដល់អ្នកជំនាន់ក្រោយ។ - Ralph Waldo Emerson
  13. «ការច្នៃប្រឌិតគឺមានភាពខុសគ្នារវា​ងអ្នកដឹកនាំ និងអ្នកដើរតាម»។ – Steve Job
  14. «គ្រូមិនសូវល្អគ្រាន់តែប្រាប់។ គ្រូល្អពន្យល់។ គ្រូដែលពូកែបង្ហាញ។ គ្រូដ៏អស្ចារ្យបំផុសគំនិត»។ – William Arthur Ward
  15. «មនុស្សអាចនឹងភ្លេចអ្វីដែលអ្នកនិយាយ អ្វីដែលអ្នកធ្វើ  ប៉ុន្តែពួកគេមិនអាចបំភ្លេចអ្វីដែលអ្នកធ្វើឲ្យពួកគេមានអារម្មណ៍»។ – Maya Angenlou

ដោយ៖ Anthoy

X
5s