មីគោកក្តាមសក អាហារប្រចាំខែថ្មីរបស់ផាកកាហ្វេ​



អាហារ គឺជារឿងសំខាន់មួយក្នុងជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ប៉ុន្តែការពិសាអាហារដែលឆ្ងាញ់និងល្អចំពោះសុខភាព គឺជារឿងដែលរឹតតែសំខាន់។ សម្រាប់ខែមិថុនានេះ ផាកកាហ្វេសូមណែនាំអាហារថ្មីប្រចាំខែរបស់ខ្លួន មីគោកក្តាមសក ជូនអតិថិជនរបស់ខ្លួន។

មីគោកក្តាមសក ផាកកាហ្វេ គឺត្រូវបានសម្រិតសម្រាំងចម្អិនដោយយកចិត្តទុកដាក់ដោយចុងភៅដែលមានជំនាញនិងបទពិសោធច្រើនឆ្នាំរបស់ផាកកាហ្វេផ្ទាល់។ គួរបញ្ជាក់ថា មីគោកក្តាមសក គឺជាអាហារថ្មីប្រចាំខែរបស់ផាកកាហ្វេមួយដែលមានទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនកាលពីឆ្នាំមុន។ 

មីគោកក្តាមសក ត្រូវបានដាក់លក់នៅគ្រប់សាខាផាកកាហ្វេ លើកលែងក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយផ្តល់ជូនស៊ុបគាវដោយឥតគិតថ្លៃក្នុងតម្លៃ ៥.៥០ ដុល្លារ (តម្លៃមិនរួមបញ្ចូលពន្ធអាករ ១០%)។ អតិថិជន នឹងកាន់តែចំណេញថែមទៀត ដោយអាចទិញកាហ្វេភ្នំពេញទឹកដោះគោទឹកកក ដែលជាកាហ្វេរសជាតិដើមអ្នកភ្នំពេញ កែវខ្នាតតូចក្នុងតម្លៃតែ ១.៥០ ដុល្លារតែប៉ុណ្ណោះ។ 

អតិថិជនអាចស្វែងរក ផាកកាហ្វេ គ្រប់សាខាបានដោយចុចតំណភ្ជាប់នេះ bit.ly/ParkCafeStores ហើយកអាចកម្ម៉ង់តាមសេវាដឹកជូនដល់ទីកន្លែងដោយឥតគិតថ្លៃ ដោយគ្រាន់តែទូរស័ព្ទមកលេខ ០២៣ ៩៩០ ៩៩០។

គួរបញ្ជាក់ផងដែរថា ផាកកាហ្វេ ជាភោជនីយដ្ឋានដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធនៅឆ្នាំ២០០៤ ដែលផ្តល់ជូន អាហារគ្មានប៊ីចេង កាហ្វេឆុងបែបបុរាណខ្មែរ និង ភេសជ្ជៈល្អជំនួយសុខភាព៕

 

X
5s