ពាក្យពេចន៍ ១៥ឃ្លា បំផុសគំនិតអំពីការសម្រេចក្តីសុបិនក្នុងនាមជាសហគ្រិនម្នាក់​



ពិតមែនហើយ ក្នុងនាមជាសហគ្រិនម្នាក់ មានភាពនឿយហត់ ឯកោ គួរឲ្យខ្លាច ប៉ុន្តែវាសមនឹងដំណក់ញើសឈាម និងទឹកភ្នែកនៅពេលអ្នកកំពុងធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នក ហើយប្រែក្លាយក្តីសុបិនរបស់អ្នកឲ្យក្លាយជាការពិត។ ដូច្នេះហើយដើម្បីជាថាមពលដល់អ្នកបន្ថែមទៀតនោះ សម្រង់សម្តីទាំង ១៥ឃ្លា ពីសហគ្រិនដែលទទួលបានជោគេជ័យកន្លងមក ទុកសម្រាប់ជូនដល់សហគ្រិននាពេលអនាគតដើម្បីទទួលបានជោគជ័យដ៏យូរអង្វែង។

១) «នៅក្នុងអាជីវកម្មអ្វីដែលសំខាន់បំផុតនិងជាអាទិភាពដំបូងគេគឺមនុស្ស»។ - Greg Berry

២) «ក្នុងនាមជាសហគ្រិនមានន័យថាពាក្យមួយគឺសេរីភាព។ ខ្ញុំមានសមត្ថភាពរៀបចំផែនការខ្លួនឯង ហើយដើរតាមអ្វីដែលខ្ញុំពេញចិត្ត»។ - Anne Reilly

៣) «ខ្ញុំដឹងថាខ្ញុំត្រូវបំពេញការងាររបស់ខ្ញុំឲ្យបានល្អ និងពិបាកជាងអ្នកណាម្នាក់នៅក្នុងអគារនោះ ដូច្នេះមនុស្សគ្រប់គ្នានៅទីនោះអាចមើលថែរក្សាក្រុមគ្រួសាររបស់ពួកគេ ហើយនោះគឺជាអារម្មណ៍កក់ក្តៅបំផុតសម្រាប់ខ្ញុំ»។ - Husband-wife team Jason Payne (CEO) and Lindsay Reinsmith (COO)

៤) «ការភ័យខ្លាចនៃការបរាជ័យ គឺជាអ្វីមួយដែលមិនគួរមាននៅក្នុងវចនានុក្រមរបស់អ្នក មិនថានៅក្នុងវិស័យយោធា ឬសហគ្រិនភាព។ អ្នកត្រូវទទួលយកហានិភ័យដែលបានគណនា ហើយមិនត្រូវខ្លាចការបកក្រោយ ក្នុងករណីទាំងពីរនេះអ្នកត្រូវការផ្នត់គំនិតដែលខ្ញុំនឹងធ្វើអ្វីក៏ដោយឲ្យតែសម្រេចបេសកកម្ម»។ Chrissy Crawford Corredor

៥) «អ្នកត្រូវតែរក្សាគំនិតវិជ្ជមាននៅក្នុងខួរក្បាលរបស់អ្នក។ អ្នកត្រូវមានអារម្មណ៍រីករាយដោយខ្លួនឯង ដោយមិនមែនជាអ្វីដែលអ្នកដទៃផ្តល់ឲ្យអ្នក»។ Jon Snyder

៦) «ខ្ញុំចង់កែលំអពិភពលោក និងចំណាយពេលនៃជីវិតរបស់ខ្ញុំធ្វើអ្វីដែលមានអត្ថន័យ»។ - Lisa Barnett

៧) «ការក្លាយជាសហគ្រិនម្នាក់គឺកំពុងតែធ្វើតាមចំណង់ចំណូលចិត្តរបស់អ្នក ហើយស្វែងរកប្រាក់ចំណេញ។ អ្នកចំណាយ ៧០% នៃជីវិតរបស់អ្នកនៅកន្លែងធ្វើការ នោះអ្នកនឹងស្រឡាញ់កាន់តែខ្លាំងឡើងៗ នូវអ្វីដែលអ្នកកំពុងធ្វើ»។ - Luke Holden

៨) «សហគ្រិនគឺជាអ្នកដែលមើលឃើញពីតម្រូវការនៅក្នុងទីផ្សារ និងធ្វើអ្វីមួយដើម្បីដោះស្រាយបញ្ហាជាជាងការអង្គុយមើលបញ្ហា។» - Grace Kraaijvanger

៩) «ក្នុងនាមជាយោធាបានបង្រៀនខ្ញុំឲ្យប្រថុយវាតាំងពីដំបូង និងរៀនប្រថុយជាញឹកញាប់»។ - Andrew Weins

១០) «សហគ្រិនគឺជាមនុស្សម្នាក់ដែលអាចសម្រេចការបាន»។ - Ursula Burns

១១) «ខ្ញុំមិនមានបុគ្គលិករាប់រយនាក់នោះទេ។ ខ្ញុំមានបុគ្គលិកតូចតាចដែលត្រូវបានបណ្តុះបណ្តាលឲ្យក្លាយជាសិល្បករ និងស្ថាបត្យករ ហើយខ្ញុំគ្រាន់តែយកអគារមួយដោយផ្តល់ពេលតែប៉ុណ្ណោះ។» - Mario Armstrong

១២) «ក្នុងនាមជាសហគ្រិនមានន័យថាជាសិល្បករនៃជីវិត។ មានឆន្ទៈក្នុងការប្រថុយនឹងហានិភ័យធំៗ ដោយសារតែមានជំនឿយ៉ាងជ្រាលជ្រៅក្នុងការបង្កើតរបស់ដែលសំខាន់»។ Shirley Chen

១៣) «ភាពជឿជាក់បង្កើតឲ្យមានអារម្មណ៍នៃភាពជាម្ចាស់ដែលអ្នកមិនអាចទិញបាននៅគ្រប់ទីកន្លែងសូម្បីតែ លោក Jeff Bezos ក៏មិនអាចលក់វាបានដែរ!»។ - Linda Jiang

១៤) «ការនាំយកចក្ខុវិស័យសហគ្រិនរបស់អ្នកទៅជាផ្លែផ្កាគឺត្រូវការក្រុមមនុស្សដែលឆ្លាត និងមានបទពិសោធន៍។ ស្វែងរកពួកគេ ជឿទុកចិត្តពួកគេ និងផ្តល់អំណាចដល់ពួកគេ ដើម្បីជួយអ្នកធ្វើការសម្រេចចិត្តធ្វើកិច្ចការធំ»។ - Tristan Mermin and Jon Lawson

១៥) «សហគ្រិនគឺជាមនុស្សម្នាក់ដែលមានចំណង់ និងសេចក្តីក្លាហានក្នុងការព្យាយាមធ្វើអ្វីដែលមិនធ្លាប់មានពីមុនមក»។ - Maya Lin

ដោយ៖ Anthony Arthur

X
5s