មិនមែនចៃដន្យដែល ហ្រ្គីនរីសត អាច​លក់​ដី​ចំការទំហំ ១០អាជាមួយដំណំាជាង ៥០ដើម ​សុទ្ធសឹងជាដំណាំមានទីផ្សារ​



ដីចម្ការលម្ហែកាយ ក្នុងរីសត ដែល​មាន​ឈ្មោះ ហ្គ្រីនរីសត ផ្ដល់ជូនអតិថិជននូវដំណាំហូបផ្លែជម្រើសជាច្រើនប្រភេទ ហើយសុទ្ធសឹងជាដំណាំហូបផ្លែដែលជាទីពេញនិយម មានតម្រូវការទីផ្សារខ្ពស់ ជាមួយនឹងតម្លៃល្អប្រសើរ​មិន​ថានា​ពេល​បច្ចុប្បន្ន​ ឬ​នា​ពេល​អនាគត។ 

មិនមែន​ជាគម្រោងអភិវឌ្ឍន៍ដូចគេ តែជា រីសតដែលកំពុង​ធ្វើ​ការ​អភិវឌ្ឍន៍ ​ប្រកប​ដោយ​ចក្ខុវិស័យច្បាស់លាស់​ដែល ហ្រ្គីនរីសត​ ផ្ដល់ជូនអតិថិជនដែលធ្វើការទិញដីចំការ លំហែកាយ នូវដំណាំហូបផ្លែចម្រុះជាង ៥០ ដើមក្នុង​ទំហំដី ២០x៥០ម៉ែត្រ (១០០០ម៉ែត្រការ៉េ ឬស្មើ​នឹង ១០អា)។   ការផ្តល់ជូននេះ មិន​មែនជាងរឿងងាយស្រួល បើ​យើងគិតពីប្រាក់ចំណេញ (Profit Margin) សម្រាប់គម្រោងរីសត ឬចំការមួយចំនួន​ដែលប្រហាក់ប្រហែល​នេះ តែ ហ្គ្រីនរីសត អាច​ធ្វើ​បាន ធ្វើបាន ព្រោះ​ ហ្គ្រីនរីសត ជា​ផ្នែកមួយ​ដែល​ទើប​កកើត​ចេញ​ពី​ ហ្គ្រីនហ្វាម​ ដែល​ជា​កសិដ្ឋាន​បណ្ដុះកូនឈើ​​មាន​បទពិសោធន៍ជាង ២ឆ្នាំរួច​មក​ហើយ។ ​

ហ្រ្គីនហ្វាម គឺជាកសិដ្ឋាន បណ្ដុះកូនឈើ ក៏ដូចជាដំណាំហូបផ្លែស្ទើគ្រប់ប្រភេទ​ និង​ស្ទើរតែធំជាងគេបំផុតក្នុង​តំបន់ភូមិសាស្ត្រ​នា​ប៉ែកខាងនិរតីនៃ​ប្រទេស​កម្ពុជា។ កូនឈើដែលបណ្តុះ​បាន​រាប់សែន និង​ប្រភេទខ្លះមានខ្ទង់រាប់លានដើម ត្រូវបានផ្គត់ផ្គង់ទៅដល់ការដាំនៅតំបន់ចម្ការលម្ហែកាយ និងអាចបង្កើតជាចំណូលដល់អ្នកវិនិយោគ ហើយ​ក៏​មាន​លក់​ដល់អតិថិជនដែលចង់ទិញទៅដាំជាលក្ខណៈផ្ទាល់ខ្លួនផងដែរ។ 

គិតគូរដល់ការលើកកម្ពស់វិស័យកសិកម្មក្នុងតំបន់ និងឈានដល់ការផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសនាពេលអនាគត ហ្រ្គីន​រីសត បានបង្កើតនូវរបត់ថ្មីមួយ​នៃការវិនិយោគរបស់អតិថិជនលើសពីការទិញអចលនទ្រព្យ ដែលជាដីចម្ការលម្ហហែកាយ តែបូកបន្ថែមជាមួយការទទួលបានដើមឈើ ដំណាំហូបផ្លែ។ តាមរយៈផល្លានុផលបានពីដើមឈើទាំងអស់នេះ មិនត្រឹមតែអាចផ្គត់ផ្គង់ការទទួលទានដល់ម្ចាស់ (អ្នកទិញដីចម្ការ) ប៉ុណ្ណោះទេ ដំណាំទាំង ៥០ដើមដែលមានលើដីចម្ការលម្ហែកាយរបស់ខ្លួនក៏អាចធ្វើការលក់ចេញ ទទួលបានផលចំណូលបន្ថែមលើសពីការរំពឹងទុកដែរ។

មិនត្រឹមតែអ្នកដែលវិនិយោគលើដីចម្ការលម្ហែកាយរបស់ហ្រ្គីនរីសតប៉ុណ្នោះទេ ដែលមានឱកាសទទួលបានដំណាំហូបផ្លែយ៉ាងសម្បូរបែបពីហ្រ្គីនហ្វាម តែចំពោះអ្នកដែលមានដីចម្ការ ហើយមានបំណងធ្វើការដាំដុះដំណាំហូបផ្លែដើម្បីទទួលបានផលគឺពិតជាពិសេស។ កូនឈើដំណាំហូបផ្លែដែលហ្រ្គីនហ្វាមធ្វើការផ្គត់ផ្គង់ជូនអតិថិជនមានដូចជា ល្មើ គូលែន មៀនក្រអូប ដូងក្រអូប និងធុរេនដែលសុទ្ធសឹងជាដំណាំមានទីផ្សារល្អ អាចលក់ចេញក្នុងតម្លៃថ្លៃគួរសម។ អ្នកដែលមានដីចម្ការហើយមិនទាន់បានដាំដំណាំ និងមិនទាន់សម្រេចចិត្តថានឹងដាំដំណាំអ្វី គួរងាកមកចាប់អារម្មណ៍ដំណាំហូបផ្លែដូចបានរៀបរាប់ខាងលើ ព្រោះដំណាំទាំងនេះ ពេលនេះកំពុងមានតម្រូវការទីផ្សារខ្ពស់ ទោះបីជាក្នុងរយៈពេល ១០ ទៅ ១៥ឆ្នាំខាងមុខក៏មិនទាន់ថមថយតម្រូវការដែរ។

សូមតាមដានអត្ថបទក្រោយបន្តទៀត ដើម្បីទទួលព័ត៌មានបន្ថែមពីហ្រ្គីនរីសតរបស់ហ្រ្គីនហ្វាម ថាតើយើងធ្វើអ្វីខ្លះដើម្បីលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា៕ 

 

#​សម្រាប់ការប្រឹក្សាយោបល់ និង​ព័ត៌មានលម្អិតផ្សេងៗ សូមទាក់ទងមកកាន់៖

📲0969 49 59 60

📲017 49 59 60

📲010 24 33 44

📲012 666 104

📲011 85 84 89

វិនិយោគ​ដីចំការក្នុង ហ្គ្រីនរីសត  របស់យើង ចំណេញតកូនតចៅ! 
Invest with the Green Resort, You will gain benefits for you and your next generations 

 

 

X
5s