សម្ដី ១០ឃ្លា ដកស្រង់ពីសៀវភៅអស្ចារ្យ ១០ក្បាល ជួយអ្នកយល់ពីភាពជាអ្នកដឹកនាំ
តើអ្នកពូកែក្នុងការដឹកនាំមនុស្សនិងក្រុមការងារឬទេ? សម្រាប់មនុស្សមួយចំនួនភាពជាអ្នកដឹកនាំប្រៀបដូចជាភាពពីកំណើត ប៉ុន្តែមនុស្សមួយចំនួនវិញគឺត្រូវការពេលវេលាក្នុងការរៀនសូត្រដើម្បីក្លាយជាអ្នកដឹកនាំពូកែម្នាក់។ ខាងក្រោមនេះគឺជាសម្រង់សម្ដី ១០ឃ្លា ដកស្រង់ពីសៀវភៅល្បីៗក្នុងលោក៖
១) «ធ្វើដូចជាអ្នកមានការគ្រប់គ្រងខ្លួន នោះអ្នកដទៃនឹងគិតថាអ្នកពិតជាអីចឹងមែន»។ ដោយលោក Walter Isaacson ដកស្រង់ពីសៀវភៅ Steve Jobs
២) «ការអនុវត្តមិនមែនជាអ្វីដែលអ្នកធ្វើនៅពេលអ្នកពូកែនោះទេ វាជារឿងដែលអ្នកធ្វើដើម្បីភាពពូកែ»។ ដោយលោក Malcolm Gladwell ដកពីសៀវភៅ The Story of Success
៣) «ការដោះស្រាយជាមួយមនុស្ស អ្នកត្រូវចាំថាអ្នកមិនមែនដោះស្រាយជាមួយភាពតក្កនោះទេ គឺអ្នកកំពុងដោះស្រាយជាមួយអារម្មណ៍ដែលជាប់ជំពាក់ជាមួយការមើលស្រាល ការលើកទឹកចិត្តភាពរីករាយ និងការផ្ដល់តម្លៃ»។ ដោយលោក Dale Carnegie ដកស្រង់ពីសៀវភៅ How to Win Friends and Influence People
៤) «មិនមែនរឿងផ្សេងៗដែលកើតឡើងចំពោះអ្នកនោះទេ ប៉ុន្តែរបៀបឆ្លើយតបទៅនឹងរឿងទៅវិញទេដែលធ្វើឲ្យអ្នកឈឺចាប់»។ ដោយ Stephen R. Covey ដកស្រង់ពីសៀវភៅ The 7 Habits of Highly Effective People
៥) «សេចក្ដីភ័យខ្លាចដែលរុំព័ទ្ធខួរក្បាលរបស់អ្នកអាក្រក់ខ្លាំងជាងស្ថានភាពភ័យខ្លាចពិតទៅទៀត»។ ដោយ Spencer Johnson ដកស្រង់ពីសៀវទៅ Who Moved My Cheese?
៦) «រៀនប្រើអារម្មណ៍ដើម្បីគិតពិចារណា កុំគិតដោយប្រើអារម្មណ៍»។ ដោយលោក Robert T. Kiyosakiដកស្រង់ពីសៀវភៅ Rich Dad, Poor Dad
៧) «រៀបចំសម្រាប់អ្វីដែលពិបាកខណៈមានភាពងាយស្រួល។ ធ្វើអ្វីដែលអស្ចារ្យខណៈពេលវាជារឿងតូចតាច។ ធ្វើរឿងដែលពិបាកក្នុងលោក ខណៈពេលមានភាពងាយស្រួល។ ធ្វើរឿងដែលអស្ចារ្យបំផុតក្នុងលោក ខណៈពេលរឿងនោះនៅធម្មតា»។ ដោយ Sun Tzu ដកស្រង់ពីសៀវភៅ The Art of War
៨) «ដើម្បីបំពេញរឿងផ្សេងៗទាមទារឲ្យអ្នកមានធាតុផ្សំ២៖ ទី១ ត្រូវកំណត់លទ្ធផលជាអ្វី ទី២ រូបភាពបែបណាពេលអ្នកកំពុងធ្វើ»។ ដោយ David Allen ដកស្រង់ពីសៀវភៅ The Art of Stress-Free Productivity
៩) «មនុស្សភាគច្រើនមិនដឹងអ្វីដែលពួកគេចង់បានលុះត្រាតែពួកគេមើលឃើញ»។ ដោយ Dan Ariely ដកស្រង់ពីសៀវភៅ The Hidden Forces That Shape Our Decisions
១០) «វិធី២យ៉ាងដើម្បីមានឥទ្ធិពលលើអាកប្បកិរិយាមនុស្ស៖ ទី១ អ្នកអាចប្រើអំណាចគ្រប់គ្រង ទី២ អ្នកអាចបំផុសលើកទឹកចិត្ត»។ ដោយ Simon Sinek ដកស្រង់ពីសៀវភៅ Start with Why: How Great Leaders Inspire Everyone to Take Action
ដោយ៖ លង់ វណ្ណៈ