ចង់ទទួលទាន គុយទាវប្រហិតសាច់ស្រួយ យ៉ាងឈ្ងុយឆ្ងាញ់ តោះចឹងទៅផាកកាហ្វេ​



គុយទាវ និងអាហារប្រភេទស៊ុបគឺជាអាហារពេលព្រឹកដ៏ពេញនិយមសំរាប់ប្រជាជនកម្ពុជា ហើយមានសារៈសំខាន់បំផុតសម្រាប់សុខភាព បន្ថែមថាមពលខួរក្បាល កំលាំងកាយដើម្បីប្រកបការងារដ៏ជោគជ័យ។ គុយទាវដែលគេតែងតែនិយមបរិភោគនេះ គឺមិនអាចខ្វះបានឡើយនូវទឹកស៊ុបដែលមានរសជាតិឈ្ងុយឆ្ងាញ់។

ដោយឡែកនៅភោជនីយដ្ឋានផាកកាហ្វេវិញ លោកអ្នកពិតជាបានដឹងនិងទទួលស្គាល់ហើយអំពីរសជាតិរបស់ទឹកស៊ុបគុយទាវនិងអាហារដែលបានបម្រើអតិថិជនជាងមួយលាននាក់នៅទីក្រុងភ្នំពេញ ដោយហេតុថាមានរសជាតិឈ្ងុយឆ្ងាញ់ដោយមិនប្រើប៊ីចេង ពិសេសដំបូងគេនិងជាគំរូដ៏ល្អសម្រាប់ភោជនីយដ្ឋានផ្សេងៗផងដែរ។ លើសពីនេះទៅទៀត ភោជនីយដ្ឋានផាកកាហ្វេតែងតែខិតខំរិះរក និង អភិវឌ្ឍរសជាតិគុយទាវដែលជាការចូលចិត្តរបស់អតិថិជនអោយបានកាន់តែប្រសើរឡើង។

ជាក់ស្តែងសម្រាប់ខែសីហានេះ ភោជនីយដ្ឋានផាកកាហ្វេទាំង១៤សាខាក្នុងក្រុងភ្នំពេញនិងខេត្តកំពង់ចាមទីតាំងក្រោយសាខាខេត្តកំពង់ចាម ក៏បានបានដាក់លក់នូវគុយទាវរសជាតិឈ្ងុយឆ្ងាញ់ គឺ គុយទាវប្រហិតសាច់ស្រួយ ដែលទឹកស៊ុបឈ្ងុយឆ្ងាញ់ ក្លិនប្រហើរ ពិសេសប្រើជាមួយសាច់គោសាច់ស្រួយស្រស់ៗ  និងបន្ថែមប្រហិតសាច់គោដែលជារូបមន្តផ្ទាល់របស់ផាកកាហ្វេ ព្រមទាំងមានបន្លែនៅក្នុងចានដូចជាស្ពៃតៃវ៉ាន់ ខ្ទឹមបារាំង គ្រឿងជីខ្ទឹមបំពងច្រើនមុខបញ្ចូលគ្នាក្នុងចានតែមួយហើយ។ ជាពិសេស លោកអ្នកអាចជ្រើសរើសបាននូវ គុយទាវសរសៃតូច មីពងមាន់សរសៃតូច ឬ មីកញ្ចប់តាមចំណូលចិត្ត។

ជាមួយគ្នានេះដែលសម្រាប់លោកអ្នកដែលបានទទួលទាន គុយទាវប្រហិតសាច់ស្រួយ គ្រាន់តែបន្ថែម 2.50ដុល្លា លោកអ្នកនឹងទទួលបាននូវចៃយ៉បំពងក្តៅស្រួយៗ ១ចានដែលមាន៣ដុំ និងកាហ្វេភ្នំពេញ កែវតូច ១កែវទៀត។ គួរបញ្ជាក់ផងដែរថា កាហ្វេភ្នំពេញនៅផាកកាហ្វេគឺឆុងភ្លាមៗ ដែលលក្ខណៈបុរាណដោយរក្សាបានក្លិននិងរសជាតិឈ្ងុយឆ្ងាញ់ពិសាជាទីគាប់ចិត្ត។

លោកអ្នកអាចស្វែងរកទីតាំងសាខាទាំងអស់របស់ផាកកាហ្វេតាមទំណភ្ជាប់នេះ http://fb.com/ParkCafe1/locations ឬអាចកុម្ម៉ង់តាមសេវាដឹកជូនដល់ទីកន្លែង ដោយទូរស័ព្ទមកលេខ ០២៣ ៩៩០ ៩៩០។

 

X
5s