អង្គការមូលនិធិកុមារពិការ រៀបចំកម្មវិធីសប្បុរសធម៍ចែករំលែកក្តីស្រលាញ់ដល់ជនមានពិការភាពចំនួន ៩៥គ្រួសារក្នុងខេត្តក្រចេះ​



អង្គការមូលនិធិកុមារពិការ សហការណ៍ជាមួយអង្គការជនពិការប្រចាំខេត្ត ក្រុមហ៊ុនឯកជន និងសប្បុរសជនមួយនានារៀបចំកម្មវិធីសប្បុរសធម៌ជួយដល់កុមារ និងជនមានពិការភាពបានរៀបចំកម្មវិធីចែកអំណោយដល់ជនមានពិការភាពចំនួន ៩៥គ្រួសារ នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២០ នេះ ដែលបានប្រារព្វឡើងនៅក្រុងក្រចេះ ទីរួមខេត្តក្រចេះ នៅចំណុចទល់មុខរោងចក្រដំឡូងមី (ដីឡូត៍ហ៊ាលី) ស្ថិតនៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ក្រោមអធិបតេយ្យភាព លោក សេក ប៊ុនហេង អភិបាលក្រុង ក្រចេះ។

កម្មវិធីសប្បុរសធម៍ចែករំលែកក្តីស្រលាញ់នេះបានប្រារព្វឡើងក្រោមការផ្តួចផ្តើមរបស់លោក គង់ វិចិត្រា ជាស្ថាបនិក អង្គការមូលនិធិកុមារពិការ និងមឿង សុវណ្ណ អនុប្រធាន សភាពានិជ្ជកម្ម ខេត្ត កំពង់ស្ពឺ។ នៅក្នុងកម្មវិធីសប្បុរសធម៌មួយនេះមានការចូលរួម និងសហការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សប្បុរសជនជាច្រើនរូបផ្សេងទៀតរួមមានដូចជា៖

  • លោក គង់ វិចិត្រា ស្ថាបនិក អង្គការមូលនិធិកុមារពិការ 
  • លោក លី ប៊ុនរដ្ឋថី អគ្គនាយក គំរោងលំនៅដ្ឋាន ហ៊ា លី 
  • លោក មឿង សុវណ្ណ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ 
  • លោក ហុក ដុល្លា នាយក ក្រុមហ៊ុន ជីស៊ី ក្របសាយអិនស៍(ខេមបូឌា) ឯ.ក
  • លោក ស៊ុ សុខហ៊ាង នាយកសាខា ហ៊្សូ លាន ខេត្តកំពង់ស្ពឺ និង ខេត្តកណ្ដាល
  • លោក ណុប សុផាត អគ្គនាយក ក្រុមហ៊ុនអ៊ីនវេសម៉ិន ឯ.ក
  • លោក ហុំ ហាក់ អគ្គនាយក ក្រុមហ៊ុនអេចអេចលែនឌីវេឡុបម៉ិន ឯ.ក
  • លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពានិជ្ជកម្ម ភូមិភាគ ឥសាន្ត រួមមានខេត្ត ក្រចេះ ស្ទឹងត្រែង រតន:គិរី 

រួមជាមួយលោក/លោកស្រី ជា សប្បុរសជន ប្រធានក្រុមហ៊ុន និង អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ នៃក្រុងក្រចេះ.។

អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងជនពិការគ្មានទីពឹងចំនួន៩៥គ្រួសារ មកពីបណ្តាឃុំនានាក្នុងខេត្តក្រចេះ ក្នុងមួយគ្រួសារទទួលបានសម្ភារ: គ្រឿងឧបភោគបរិភោគដូចជា អង្ករទំងន់១០គីឡូក្រាម មីចំនួន១កេះ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ អំបិលចំនួន១គីឡូក្រាម ស្ករសចំនួន១គីឡូក្រាម ប៊ីចេង១កញ្ចប់ ថ្នាំដុសធ្មេញនឹងច្រាស ១សម្រាប់ ។

គ្រួសារកុមារ និងជនមានពិការភាព នឹងត្រូវលើកទឹកចិត្ត ក៏ដូចជាផ្តល់អាទិភាពឱកាសធ្វើការងារ និងឱកាសផ្សេងៗទៀត ដោយមិនមានការរើសអើង ហើយគ្រួសារ និងជនមានពិការភាព មិនត្រូវបាក់ទឹកចិត្ត និងអស់សង្ឃឹមឡើយ។ 

លោក គង់ វិចិត្រា ស្ថាបនិក អង្គការមូលនិធិកុមារពិការ បានមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំបាទ គង់ វិចិត្រា ជាស្ថាបនិក អង្គការមូលនិធិកុមារពិការ មានសេចក្តីសោមនស្សរីករាយឥតឧបមា និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោក លី ប៊ុនរដ្ឋថី ជាម្ចាស់គំរោងវីឡាទោល ហ៊ា លី លោក មឿង សុវណ្ណ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លោកឧកញ៉ា ម្ចាស់ក្រុមហ៊ុន និងសប្បុរសជនជាច្រើននាក់ ដែលបានចូលរួមជាថវិកា សម្ភារៈ ពេលវេលាដ៏មានតម្លៃ  និងចែករំលែកក្ដីស្រឡាញ់ ក្នុងកម្មវិធីសប្បុរសធម៌ នៅលើទឹកដីខេត្ដក្រចេះ នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២០ នេះ សូមគោរពជូនពរដល់សប្បុរសជនទាំងអស់ជួបតែសេចក្ដីសុខ សេចក្ដីចំរើន និងសំរេចជោគជ័យគ្រប់ភារកិច្ចទាំងអស់៕”

គួរបញ្ជាក់បន្តែមទៀតថា កម្មវិធីសប្បុរសធម៌ ចែករំលែកក្តីស្រលាញ់និងមានការប្រារព្វម្តងទៀតនៅ ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ នៅខេត្តកំពត៕

 

 

X
5s