មគ្គុទេសក៍ជោគជ័យក្នុងអាជីព គណនេយ្យ និងហិរញ្ញវត្ថុ ប្រធានបទស្ដីអំពី៖ “Technical Interpretation & Implementation Guidelines for CIFRS for SMEs”​



មកជួបគ្នាសារជាថ្មីម្តងទៀតហើយ! សិក្ខាសាលាប្រចាំឆ្នាំ២០២០ លើកទី៥ មគ្គុទេសក៍ជោគជ័យក្នុងអាជីព គណនេយ្យ និងហិរញ្ញវត្ថុ ប្រធានបទស្ដីអំពី៖ “Technical Interpretation & Implementation Guidelines for CIFRS for SMEs”

ដោយមានកិច្ចខិតខំប្រឹងប្រែងជាច្រើន ដែលបានធ្វើឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាអោយជៀសផុតពីផលប៉ះពាល់នៃជម្ងឺរាតត្បាតកូវីដ១៩ (Covid-19) រួមទាំងការគាំទ្រថវិកា ដែលផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ របស់សហគ្រាសធុនតូច និង មធ្យមដែលកំពុងដាក់ពាក្យស្នើសុំ។ 

 

ដូច្នេះហើយ ក្លឹបនឹងរៀបចំសិក្ខាសាលាប្រចាំឆ្នាំលើកទី៥ សម្រាប់ឆ្នាំ២០២០ ដោយផ្តោតលើស្តង់ដារគណនេយ្យក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមាន ឈ្មោះថា “CIRFS” សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយគណនេយ្យករ ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុអោយបានត្រឹមត្រូវ។ សិក្ខាសាលានេះ នឹងផ្តល់ជូនអ្នកចូលរួមនូវចំណេះដឹង និងគោលការណ៍ណែនាំ ស្តីពីការអនុវត្ត CIFRS សម្រាប់សហគ្រាសធុនតូច និងមធ្យម ដូចជា (i). ប្រាក់ចំណូល (ii). ទ្រព្យសម្បត្តិវិនិយោគ (iii). ពន្ធលើប្រាក់ចំណេញ និង (iv). ព្រឹត្តិការណ៍បន្ទាប់ពីការ បញ្ចប់រយៈពេលនៃរបាយការណ៍។

 

សិក្ខាសាលាប្រចាំឆ្នាំលើកទី៥នេះ នឹងត្រូវបានរៀបចំជាការប្រជុំពិភាក្សាគ្នា តាមរយៈប្រព័ន្ធអនឡាញ ស្គែប (Skype) ដែលនឹងត្រូវធ្វើឡើងតាមយន្តការ និងនីតិវិធីដូចខាងក្រោម៖ 

  •   បច្ចេកទេសនៃសន្និសីទ នឹងកំពុងធ្វើការនៅលើប្រព័ន្ធអនឡាញស្គែប (Skype) ជាមួយ វាគ្មិន កិត្តិយស ដោយមានអ្នកចូលរួម ឬអ្នកទស្សនា ក្នុងចំនួនកំណត់ (អតិបរមា ត្រឹមតែ ៣០នាក់) ។ 
  •   ផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ក្លឹប ដែលមានអ្នកចូលចិត្ត និងអ្នកចូលចិត្តតាមដាន ជាង ៣៤០០០នាក់ ហើយចែករំលែកទៅក្រុម (អ្នកផ្តល់យោបល់អាជីវកម្ម) ជាមួយសមាជិក ៤៤០០០នាក់ និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗទៀតផងដែរ។

 

មគ្គុទេសក៍ជោគជ័យក្នុងអាជីព គណនេយ្យ និងហរិញ្ញវត្ថុ នៃសិក្ខាសាលាតម្រង់ទិសលើកទី៥ ដែលនឹង ប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖

  ប្រធានបទ៖ 

“គោលការណ៍ណែនាំបកស្រាយបច្ចេកទេស និងការអនុវត្តបច្ចេកទេស សម្រាប់ CIRFS for SMEs” 

  •   កាលបរិឆ្ឆេទ៖ ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ 
  •   ម៉ោង៖ ៨:០០នាទីព្រឹក ដល់ ១២:០០នាទីថ្ងៃត្រង់
  •   ទីតាំង៖ ការិយាល័យក្លឹបសាខាសែនសុខ (ជាកន្លែងស្ទីឌីយ៉ូផ្សាយចេញ) ស្ថិតនៅជាន់ទី២ ក្នុងអគារ នៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI)
  •   អ្នកចូលរួម៖ អ្នកជំនាញអាជីពគណនេយ្យ និងហិរញ្ញវត្ថុ

 

ប្រសិនបើ លោក-អ្នក ចង់ស្វែងរកព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងតាមរយៈ អ៊ីម៉ែល (E-mail: [email protected]) ឬលេខទូរស័ព្ទ៖ 015 55 44 41 (សម្រាប់ព័ត៌មានលម្អិត) | 077 88 20 73 (សម្រាប់ចូលរួមឧបត្ថម្ភកម្មវិធី)។

 

X
5s