ទីបំផុត កម្មវិធីដ៏ពេញនិយម កោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី២របស់សែលកាត បានស្វែងរកឃើញអតិថិជនដ៏មហាសំណាងហើយ​



កម្មវិធីដ៏ជោគជ័យ កោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ របស់ក្រុមហ៊ុនសែលកាត ត្រូវបានបញ្ចប់ទៅជាមួយនឹងការចាប់រង្វាន់ដ៏ធំអស្ចារ្យបំផុតមួយ កាលពីថ្ងៃពុធ ទី ២៧ ខែមករានេះ ដោយបានផ្តល់ជូនអតិថិជនដ៏មហាសំណាងម្នាក់នូវរថយន្តថ្មីម៉ាក Toyota Rush 2020។

 

អតិថិជនដែលឈ្នះរង្វាន់ដ៏ធំនេះ មានឈ្មោះ ឡឹម ឆាយចាន់ថុល ជាប្រជាពលរដ្ឋនៃភូមិទៀនភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយរូបគាត់បានបញ្ចេញអារម្មណ៍ឱ្យដឹងនូវសេចក្តីសោមនស្សរីករាយបំផុត ចំពោះការឈ្នះរង្វាន់ដ៏មហាសំណាងនេះ។ គាត់បានថ្លែងថា ឱកាសឈ្នះរង្វាន់រថយន្ត Toyota Rush 2020 នេះ គឺពិតជាមិននឹកស្មានដល់ទាល់តែសោះ ព្រោះរង្វាន់ដ៏អស្ចារ្យនេះ ត្រូវបានឈ្នះយ៉ាងឆាប់រហ័ស នៅក្នុងអំឡុងពេលដើមឆ្នាំថ្មីតែម្តង។

 

គួររំលឹកផងដែរ កម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ ក៏បានផ្តល់រង្វាន់ម៉ូតូ Yamaha 2020 X-Rides ចំនួនពីរគ្រឿង បន្ថែមពីលើរង្វាន់ថ្មីៗជាច្រើនទៀត។ នៅក្នុងកម្មវិធីនេះ អតិថិជនមានឱកាសគ្រប់ពេលដើម្បីឈ្នះរង្វាន់ភ្លាមៗ ជាមួយទឹកប្រាក់រហូតដល់ទៅ 100ដុល្លារ ឬទិន្នន័យ 500 មេកាបៃ សម្រាប់លេងអ៊ីនធើណិតដោយឥតគិតថ្លៃផងដែរ។

 

អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ម៉ូតូម៉ាក Yamaha 2020 X-Rides មានឈ្មោះ ណន ធារក្ស ជាកម្មករកាត់ដេរ មកពីភូមិកោះចំការ ឃុំបឹងសាឡាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត និងម្នាក់ទៀតមានឈ្មោះ ថង សុធា ជាអ្នកនាំសំបុត្រ មកពីភូមិគោកធំ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

 

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ “ 

យើងពិតជាមានសេចក្តីសោមនស្សរីករាយបំផុត ចំពោះអតិថិជនដែលបានឈ្នះរង្វាន់នៅក្នុងកម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! នារដូវកាលនេះ។ កម្មវិធីនេះ នៅតែជាកម្មវិធីដ៏ជោគជ័យបំផុតមួយ ហើយកំពុងទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់យើង”។

 

“ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត ដែលបានបន្តតបស្នងជូនអតិថិជនដ៏ស្មោះស្ម័គ្ររបស់យើងវិញ ស្របពេលដែលប្រជាពលរដ្ឋខ្មែរទាំងអស់ កំពុងទន្ទឹងរងចាំអនាគតប្រកបដោយផ្កែផ្កានាពេលខាងមុខ”។

 

អតិថិជនដែលបានឈ្នះរង្វាន់រថយន្ត Toyota Rush 2020 នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគល់រង្វាន់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែកុម្ភៈនេះ។

 

អតិថិជនសែលកាត អាចបញ្ចូលទឹកប្រាក់ 5,000៛ (1.25 ដុល្លារ) និង 10,000៛ (២,៥០ ដុល្លារ) បាន ចាប់តាំងពីខែមករា ឆ្នាំកន្លងទៅនេះ ហើយរាល់ការបញ្ចូលទឹកប្រាក់ទាំងអស់ នឹងទទួលបានឱកាសម្តង ដើម្បីឈ្នះរង្វាន់ប្រចាំសប្តាហ៍ និងរង្វាន់ដ៏ធំអស្ចារ្យប្រចាំឆ្នាំ៕

 

X
5s