ពិធីបើកសម្ពោធសាខាថ្មីក្នុងតំបន់សែនសុខ “ផាកកាហ្វេ ដឹហ្រ្គីនខំម្យូនីធីម៉ល” Park Café The Green Community Mall​



ក្នុងនាម ក្រុមហ៊ុន យូណាយធីត ផាក ឯ.ក សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី “ផាកកាហ្វេ ដឹហ្រ្គីនខំម្យូនីធីម៉ល” ដែលសាខាថ្មីមួយទៀតក្នុងតំបន់សែនសុខ ដែលជាសាខាសិទិ្ធអាជីវកម្ម(Franchise Store) ថ្មី១កន្លែងទៀត។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នាល្ងាច​ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

ជាមួយការបំរើជូនអតិថិជននូវអាហារសុខភាព ប្រកបដោយរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ មានច្រើនជម្រើស កាហ្វេ ភេសជ្ជៈ ទឹកផ្លែឈើស្រស់ៗ ប្រើគ្រឿងផ្សំធម្មជាតិល្អៗ ស្រស់ៗ ជាផលិតផលក្នុងស្រុក ការផលិត និង រៀបចំបំរើអតិថិជនប្រកាន់ភ្ជាប់នូវអនាម័យយ៉ាងខ្ជាប់ខ្ជួន ជាមួយបរិយាកាសហាងមានផាសុខភាព ការរៀបចំបែបទំនើប នៅ Park Café The Green Community Mall ។

លោកហេង សេងលី អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន យូណាយធីត ផាក ឯ.ក បានបង្ហើបអោយដឹងបន្ថែមទៀតថា ក្រុមហ៊ុនកំពុងតែរៀបចំបើកសាខាថ្មីៗចំនួន៥កន្លែងផ្សេងទៀតមានដូច៖ សាខាព្រែកតាម៉ែកផ្លូវជាតិលេខ6A, សាខាកាល់ម៉ែត នៅទីតាំងថ្មីក្បែរសណ្ឋាគារភ្នំពេញ, សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តី, សាខាផ្លូវកប់ស្រូវ និង សាខាក្រុងកំពង់សោម ដែលនឹងត្រូវបើកបំរើអតិថិជននៅចុងត្រីមាសទី១នៃឆ្នាំ២០២១ខាងមុខនេះហើយ សរុបរួមក្នុងឆ្នាំ២០២១នេះសាខាទាំងបើកហើយ ត្រៀមនឹងបើកមានរហូតដល់២៥សាខា។ 

សូមរំលឹកផងដែរថា៖ ផាកកាហ្វេបានចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៤ ដែលភោជនីយដ្ឋានប្រកបដោយបរិយាកាស

ល្អមានផាសុខភាព ម្ហូបឆ្ងាញ់ៗ គ្មានជាតិប៊ីចេង និង សេវាកម្មទំនើប។ ដោយមានការគាំទ្រពីសំណាក់អតិថិជនលើផលិតផល អាហារគ្មានប៊ីចេង កាហ្វរទឹកដោះគ្មានជាតិខ្លាញ់ (Zero Fat Milk) ប្រើទឹកឃ្មុំជំនួយស្ករ កាហ្វេភ្នំពេញឆុងបែបបុរាណខ្មែរ និង ភេសជ្ជៈទឹកផ្លែឈើស្រស់ល្អជំនួយសុខភាព ផងដែរ។ 

[Park Café The Green Community Mall]

- ម៉ោងបើក: ៦:៣០ព្រឹក ដល់ ០៩:០០យប់ ជារៀងរាល់ថ្ងៃ

-អសយដ្ឋាន៖ ផ្លូវលេខ 3032 សង្កាត់ ខ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ

-លេខទូរស័ព្ទ៖ 098 322 127

-ផែនទី Google៖ https://goo.gl/maps/MMjmgqVD4AkdTviG6

 

 

សូមអរគុណ!

Tel: 012 545867

 

X
5s