Big Bad Wolf បន្ថែមថ្ងៃលក់ក្នុងប្រទេសកម្ពុជារហូតដល់ថ្ងៃទី០៧ មីនា ដើម្បីអបអរទិវាជាតិអំណាន​



អ្នកប្រម៉ាញ់សៀវភៅនៅកម្ពុជាមានរយៈពេល ៤ថ្ងៃបន្ថែម ក្នុងការទិញសៀវភៅដែលខ្លួនចូលចិត្ត ដោយមានការបញ្ចុះតម្លៃរហូតទៅដល់ ៩០% រហូតដល់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

 

ដើម្បីធ្វើការអបអរទិវាអំណានជាតិនៅកម្ពុជា ពិព័រណនិងលក់សៀវភៅដ៏ធំបំផុតក្នុងពិភពលោក Big Bad Wolf Books បានបន្ថែមថ្ងៃលក់របស់ខ្លួនចំនួន ៤ថ្ងៃបន្ថែម ដោយបន្តរហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

 

មិត្តអ្នកអាន ដែលនិយមគាំទ្រ Big Bad Wolf Books អាចប្រម៉ាញ់សៀវភៅដែលខ្លួនពេញចិត្តពីផ្ទះឬពីគ្រប់ទីកន្លែងដែលពួកគេស្ថិតនៅប្រកបដោយភាពងាយស្រួលនិងសុវត្ថិភាព ក្រោមការបញ្ចុះតម្លៃចាប់ពី ៥០% ទៅ៩០% នៃតម្លៃដើម។ 

 

ជាមួយនឹងការនាំយកសៀវភៅប្រមាណ ២០លានក្បាល គ្របដណ្តប់ប្រមាណ៤ម៉ឺនចំណងជើង  អតិថិជនអាចធ្វើការជាវសៀវភៅដែលខ្លួនពេញចិត្តបានយ៉ាងងាយស្រួល។

 

អតិថិជនអាចស្វែងរកចំណងសៀវភៅដែលថ្មីនិងពេញនិយមក្រោមពាក្យ «លក់ដាច់បំផុត» ហើយចូលទៅកាន់ប្រភេទសៀវភៅដែលពួកគេចូលចិត្តនៅលើគេហទំព័រដើម។ ពួកគេក៏នឹងទទួលបានការផ្តល់ជូន ១៥%បន្ថែមទៀត ដោយគ្រាន់តែចុះឈ្មោះជាសមាជិក។ ក្រោយពីចុះឈ្មោះរួច ពួកគេនឹងអាចស្វែងរកសៀវភៅដែលពួកគេពេញចិត្តនៅក្នុងប៊ូតុងស្វែងរក ដោយបំពេញឈ្មោះអ្នកនិពន្ធ ចំណងជើងសៀវភៅ ឬលេខកូដសៀវភៅ ហើយជ្រើសរើសវាដាក់ក្នុងរទេះ រួចបង់លុយ។ ចំណុចពិសេសនោះគឺ ប្រសិនបើពួកគេចំណាយអស់យ៉ាងតិច៦០ដុល្លារ នោះពួកគេនឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ។ បន្ថែមពីនេះទៀតសម្រាប់ការជាវដែលមានតម្លៃតិចជាង៦០ដុល្លារ អតិថិជនក៏នឹងទទួលបានការដឹកជញ្ជូនក្រោមតម្លៃដ៏សមរម្យមួយ។

សែលកាតគឺជាដៃគូទូរគមនាគមន៍ផ្លូវការរបស់ពិព័រណ៍និងលក់សៀវភៅលើប្រព័ន្ធអនឡាញដ៏ធំបំផុតក្នុងពិភពលោក Big Bad Wolf ឆ្នាំ២០២១ នៅកម្ពុជា។

បណ្តាញសង្គម Big Bad Wolf ៖

Facebook: facebook.com/bbwbookskh 

Instagram: instagram.com/bbwbookskh 

Official Hashtag: #BBWPhnomPenh2021

 

 

អំពី BIG BAD WOLF៖

 

ក្រោមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន Andrew Yap និង Jaqueline Ng បានបង្កើតហាងលក់សៀវភៅ Big Bad Wolf ក្នុងឆ្នាំ២០០៩ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយផ្តល់នូវជម្រើសសៀវភៅជាច្រើនដែលនាំយកពីអ្នកចែកចាយអន្តរជាតិ។ ដោយសារតែការផ្តល់ជូននូវតម្លៃដ៏ពិសេស និងការដាក់លក់ដែលងាយស្រួលរកជាវ Big Bad Wolf បានក្លាយជាទីចាប់អារម្មណ៍និងកម្មវិធីថ្នាក់ជាតិ។ 

 

ជាមួយនឹងការផ្តល់ជូនយ៉ាងពិសេស ចាប់ពី ៧៥% រហូតដល់ ៩៥% នៃតម្លៃដើម Big Bad Wolf បានធ្វើការដាក់លក់សៀវភៅជាច្រើនប្រភេទ រួមមានសៀវភៅរឿងពិតនិងប្រឌិត សៀវភៅប្រឌិតសម្រាប់មនុស្សពេញវ័យ និងសៀវភៅកុមារជាដើម ក្នុងគោលបំណងលើកទឹកចិត្តឲ្យមនុស្សគ្រប់វ័យអាចទទួលបានបទពិសោធន៍ដ៏រីករាយនៃការអាន និងទទួលបានសៀវភៅដែលមានតម្លៃសមរម្យ។

 

ការលក់សៀវភៅនេះពង្រីកការលក់របស់ខ្លួនទៅប្រទេសជាច្រើនរួមមានប្រទេសកម្ពុជា ឥណ្ឌូណេស៊ី កូរ៉េ មីយ៉ានម៉ា ប៉ាគីស្ថាន ស្រីលង្កា សិង្ហបុរី ហ្វីលីពីន តៃវ៉ាន់ ថៃនិងសហព័ន្ធអារ៉ាប់រួម ដោយបន្តបេសកកម្មផ្តល់ជូនសៀវភៅដែលមានតម្លៃសមរម្យបំផុត៕

 

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

 

Rachel Roberts 

Mobile: +855 96 368 0826

Email: [email protected]

 

X
5s