Park Cafe: លោកអ្នកនៅអាចទទួលទានអាហារសុខភាពដូចធម្មតា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ !​



រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីបិទខ្ទប់ រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ សូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រួមគ្នាអនុវត្ត សេចក្ដីសម្រេចនេះ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។

ដោយស្មារតីគិតដល់អតិថិជន នឹងការទទួលរបស់អតិថិជនជាចំបងនៅភោជនីយដ្ឋានផាកកាហ្វេទាំងអស់ នឹងក្រុមការងារបានរៀបចំបំរុងទុកជាមុនសម្រាប់ហេតុដែលនឹងត្រូវកើតមានឡើងដូចខាងលើនេះ។ ដើម្បីបន្តបំរើជូនអាហារ កាហ្វេ ភេសជ្ជៈប្រកបដោយសុវត្តិភាព អនាម័យក្នុងស្ថានភាពជំងឺកូវិតដែលកំពុងរីករាលដាលយ៉ាងខ្លាំងជាសកលនេះ។ 

ហើយអ្វីដែលផាកកាហ្វេកំពុងតែធ្វើនេះគឺបង្កើនភាពងាយស្រួលជូនដល់អតិថិជនដោយគ្រាន់តែធ្វើការកុម្ម៉ង់អាហារ កាហ្វេ ភេសជ្ជៈ មក #ParkCafe ដូចធម្មតា ជាមួយការរៀបចំដោយយកចិត្តទុក ប្រកបដោយសុវត្ថិភាព អនាម័យខ្ពស់ លោកអ្នកអាចធ្វើការកុម្ម៉ង់ទុកជាមុនតាមរយៈកម្មវិធីលើទូរសព្ទដៃ(Park Cafe Mobile App) ឬ តាមរយៈលេខទូរសព្ទ 023 990 990 មកយកដល់សាខាក៏បាន ឬ អោយ #ParkCafe ដឹកទៅដល់ទីតាំងលោករបស់លោកអ្នក។ 

បើតាមអោយដឹងពីប្រធានផ្នែកប្រតិបត្តិការហាងផ្ទាល់គឺថា: បុគ្គលិកផ្នែកខាងសេវាកម្មដែលជួបផ្ទាល់ជាមួយអតិថិជន នឹងកំពុងតែឈរជើងប្រចាំការនៅគ្រប់សាខា #ParkCafe ដើម្បីផ្តល់បំរើជូន « ការវេខខ្ចប់ និងដឹកជូនដូចធម្មតា » គឺបានទទួលការចាក់វ៉ាក់សាំង COVID 19 តាមមធ្យោបាយរៀងៗខ្លួនរួចរាល់ហើយ នេះគឺជាភារៈកិច្ចដ៏សំខាន់មួយដែល #ParkCafe តំរូវ និងជំរុញអោយគ្រប់បុគ្គលិកត្រូវតែបំពេញដោយខានពុំ ដើម្បីការពារខ្លួនឯងផ្ទាល់, គ្រួសារ,  អតិថិជន នឹងប្រទេសជាតិទាំងមូលប្រកបដោយសុវត្ថិភាព 

ដោយនៅតែបន្តការអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត

 

សូមនៅផ្ទះដោយមានសុវត្ថិភាព នឹងចូលរួមចំនែកកាត់បន្ថយការរីករាលដាលនៃជំងឺ កូវីត១៩ ទាំងអស់គ្នា 

 

នៅផ្ទះគឺឈ្នះកូវីត១៩👌👌

 

---------------

 

- សម្រាប់សេវាដឹកជូនដល់ទីកន្លែង៖ 023 990 990

- ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi  

(ពិសេសសម្រាប់លោកអ្នក  Install App ថ្មីឥឡូវនេះ គឺទទួលបាននូវ Promotion Code ចំនួន $15 ប្រើចំនួន 5ដង សម្រាប់កុម៉្មង់តាម App Park Cafe )

X
5s