មានអារម្មណ៍ថាធុញថប់ឬ? តោះស្ដាប់ការចែករំលែកពី DJ NANA លើប្រធានបទ «ការកែប្រែបញ្ហាទៅជាឱកាស ក្នុងសម័យកាលកូវីដ ១៩»​



នៅពេលមានការជាប់គាំងដោយការកូវីដ ១៩ មនុស្សគ្រប់គ្នា រួមទាំងអាជីវកម្មសុទ្ធតែត្រូវជួបបញ្ហាទាំងអស់។ ជាក់ស្តែងដូចជាពេលវេលានេះ គឺអ្នកដែលនៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅបាននិងកំពុងត្រូវបានជាប់បិទខ្ទប់ (Lockdown) នៅក្នុងផ្ទះ មិនអាចចេញដើរហើរទៅណាបានដោយសេរីតាមចិត្តទេ។ 

ការណ៍នេះ វាបានធ្វើឲ្យមានការប៉ះពាល់ដល់ផ្លូវអារម្មណ៍ ចំណូល និងកត្តាផ្សេងៗទៀត ទាំងសម្រាប់បុគ្គល និងអាជីវកម្ម។ ងាកត្រលប់មកវិញ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ តើយើងម្នាក់ៗត្រូវធ្វើអ្វីដើម្បីឲ្យពេលវេលានៃការនៅក្នុងផ្ទះពេលនេះ ក្លាយជាពេលវេលាល្អមួយសម្រាប់ខ្លួនឯង ធ្វើឲ្យយើងកាត់បន្ថយសម្ពាធបាន? បើគិតឲ្យដឹតដល់ទៅ នេះគឺជាពេលវេលាមួយល្អបំផុត ដែលយើងអាចធ្វើការអភិវឌ្ឍខ្លួនបាន រៀនសូត្របន្ថែមពីអ្វីដែលយើងចង់ដឹង ចង់បង្កើនសមត្ថភាព ក៏ដូចជារៀនពីអ្វីថ្មីៗ ដែលយើងមិនធ្លាប់ដឹងពីមុន។ 

ដោយមើលឃើញពីបញ្ហាទាំងអស់នេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំកម្មវិធីចែករំលែកមួយពី DJ NANA ក្នុងប្រធានបទ «ការកែប្រែបញ្ហាទៅជាឱកាស ក្នុងសម័យកាលកូវីដ ១៩» ដែលផ្តោតទៅលើ Branding និង Marketing ។ កម្មវីធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី ដល់ម៉ោង ១៦:០០នាទីរសៀល។

ប្រធានបទមួយនេះពិតជាសំខាន់ ហើយចង់ដឹងថា តើ DJ NANA មានអ្វីខ្លះមកចែករំលែកជូនប្រិយមិត្តទាំងអស់គ្នា កុំភ្លេចចូលរួមជាមួយគ្នា ក៏ដូចជាតាមដានការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេកផ្លូវការរបស់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា YEAC។

 

កម្មវិធីនេះ សហការឧបត្ថម្ភដោយទីភ្នាក់ងារជំនួយអាមារិក (USAID) តាមរយះអង្គការផេកប្រចាំនៅកម្ពុជា

 

សម្រាប់ព័ត៌មានលម្អិត៖ 096 334 8935 

 

X
5s