អត្ថប្រយោជន៍ប្រេងដូងសម្រាប់សុខភាពសក់​



ប្រេងដូងត្រូវបានចាស់បុរាណខ្មែរយើងប្រើសម្រាប់លាបសក់តាំងតែពីយូរលង់ណាស់មកហើយ។ តើអ្នកដឹងទេថាហេតុអ្វីបានជាចាស់ពីដើមយកប្រេងដូងដើម្បីលាបសក់? តើមានអត្ថប្រយោជន៍អ្វីខ្លះ?

 

ទាំងនេះគឺជាអត្ថប្រយោជន៍របស់ប្រេងដូងដល់សុខភាពសក់៖

១) ជួយឲ្យសក់វែងក្រាស់និងមានសុខភាពល្អ

ការពិសោធន៍ត្រូវបានរកឃើញថាប្រេងដូងមានតួនាទីក្នុងការជួយឱ្យសក់ដុះលូតលាស់បានល្អ វាជួយការពារសក់ពីការដាច់ជំពាក់។ វីតាមីននិងជាតិអាស៊ីតខ្លាញ់ដែលមាននៅក្នុងប្រេងដូងជួយចិញ្ចឹមស្បែកក្បាលនិងជ្រាបចូលដល់ឬសសក់ ជួយការពារពីការជ្រុះសក់បានយ៉ាងមានប្រសិទ្ធភាព។ 

២) ការពារសុខភាពសរសៃសក់ពីការបំផ្លាញរបស់សាប៊ូដែលមានជាតិកាត់ខ្លាំង

ដោយសារនៅក្នុងប្រេងដូងគឺជាប្រភេទប្រេងធម្មជាតិ និងល្អបំផុតសម្រាប់សុខភាពសក់ ហើយជាតិប្រេងទាំងនោះ ក៏មានតួនាទីក្នុងការទប់ស្កាត់ ប្រឆាំងជាមួយនឹងសាប៊ូកក់សក់ដែលមានជាតិកាត់ខ្លាំងបណ្ដាលឲ្យខូចសរសៃសក់។ ដូច្នេះមុនពេលកក់សក់អ្នកអាចប្រើប្រេងដូងដើម្បីលាបឱ្យសព្វស្បែកក្បាលនិងសរសៃសក់រួចលាងទឹកចេញ សឹមប្រើសាប៊ូកក់សក់តាមក្រោយ។

៣) ការពារពីការបំផ្លាញពណ៌ធម្មជាតិរបស់សក់

ការប្រើប្រាស់សាប៊ូមិនល្អ សរសៃសក់ឬស្បែកក្បាលដែលត្រូវពន្លឺថ្ងៃច្រើនពេក ឬកៀបសក់ញឹកញាប់បណ្ដាលឲ្យសក់ប្ដូរពណ៌ឬក៏ប្រែទៅជាបាត់បង់សារធាតុចិញ្ចឹមក្នុងសរសៃសក់។ ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ប្រេងដូងអាចជួយការពារសក់ពីការប្រែពណ៌ខុសពីពណ៌ធម្មជាតិនៃសក់របស់អ្នក។ 

៤) ជួយកំចាត់ចៃតាមវិធីធម្មជាតិដោយមិនប្រើសារធាតុគីមី

ដឹងថាសម័យនេះហើយគេមិនសូវជាជួបបញ្ហាសត្វចៃនៅលើក្បាលទៀតទេ ក៏ប៉ុន្តែវាមិនមែនជារឿងមួយដែលល្អនោះទេប្រសិនបើអ្នកមានជ័យនៅលើក្បាលឬតោងនៅតាមសរសៃសក់។ ប្រសិនបើមានបញ្ហាបែបនេះ អ្នកអាចប្រើប្រេងដូងលាបពេញស្បែកក្បាល ពីគល់រហូតដល់ចុងសក់ និងបន្ថែមជាមួយនឹងទឹកខ្មេះប៉ោមបន្តិច។ អ្នកជំនាញផ្នែកសរសៃសក់និងស្បែកក្បាលបានផ្ដល់អនុសាសន៍ថា ធ្វើបែបនេះគឺជាជំហានដំបូងដែលអាចសម្លាប់សត្វចៃនៅលើក្បាលបាន និងគ្មានការប៉ះពាល់ដល់សរសៃសក់និងសុខភាពរបស់អ្នកឡើយ។

៥) ជួយព្យាបាលបញ្ហាគេងមិនលក់

សុខភាពស្បែកក្បាលនិងសសៃសក់អាចជះឥទ្ធិពលដល់ការគេងរបស់អ្នក។ ប្រសិនបើអ្នកទទួលទានដំណេកមិនសូវបានគ្រប់គ្រាន់ ឬមានអាការៈឈឺក្បាល អ្នកអាចយកប្រេងដូងទៅម៉ាស្សាថ្នមៗលើស្បែកក្បាលនិងសសៃសក់ វាអាចជួយសម្រួលដល់ការគេងរបស់អ្នក ព្រោះសារធាតុចិញ្ចឹមពីប្រេងដូងបានជ្រាបចូលទៅក្នុងស្បែកក្បាលនិងសសៃសក់និងផ្ដល់វីតាមីនទៅលើស្បែកក្បាលបានល្អ។

ចង់បានប្រេងដូងដែលល្អ មានគុណភាព និងជាផលិតផលខ្មែរពិតៗ សូមជ្រើសរើសប្រេងដូងធម្មជាតិរបស់ Dr. Oil។ សម្រាប់ព័ត៌មានលម្អិត ឬទំនាក់ទំនងជាវសូមទូរស័ព្ទមកលេខ៖ 092 69 22 27/ 015 53 68 84/ 012 433 088

បញ្ជាក់៖ ជាវចាប់​ពី​ ៥០ដុល្លារ​ឡើងទៅទទួល​បាន​ការ​ដឹកជញ្ជូន​ដោយ​ឥតគិត​ថ្លៃ

 

#KToil

#Droilcambodia

 

X
5s