ក្លាយជាដៃគូសហការជាមួយ Kalip24 ឌីជីថល នាំអ្នកទៅរកភាពរីកចម្រើនអាជីវកម្ម​



កូវីដ ១៩ បានធ្វើឲ្យមនុស្សជាច្រើនបាត់បង់នូវផ្នែកខ្លះនៃចំណូលដោយសារបាត់បង់ការងារ និងផលរំខានលើការប្រកបអាជីវកម្មរកចំណូលប្រចាំថ្ងៃជាដើម។ នៅខណៈនេះមានមនុស្សជាច្រើនបានព្យាយាមស្វែងរកប្រភពចំណូលផ្សេងទៀត ដើម្បីធ្វើការផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃនិងការដោះស្រាយបញ្ហាចំពោះមុខ។ 

ការប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញ បានក្លាយជាជម្រើសមួយសម្រាប់មនុស្សជាច្រើននាពេលបច្ចុប្បន្ន មិនថាជាអ្នកប្រកបអាជីវកម្មរួចជាស្រេច ឬអ្នកដែលកំពុងបម្រើការងារនោះទេ។ និយាយដល់អាជីវកម្មតាមប្រព័ន្ធអនឡាញនេះ មនុស្សមួយចំនួនក៏បានជួបប្រទះនូវការលំបាកក្នុងការបញ្ជាទិញទំនិញពីក្រៅប្រទេស ព្រោះមិនទាន់មានបទពិសោធន៍ច្រើន មិនទាន់មានបណ្ដាញទំនាក់ទំនងលើការបញ្ជាទិញ ក៏ដូចជាបញ្ហាលើការដឹកជញ្ជូនជាដើម -ល- ដែលជាហេតុធ្វើឲ្យពួកគេអាចនឹងបាត់បង់ប្រាក់កាសមួយចំនួនលើការចំណាយ ខាតបង់ពេលវេលា។ 

ប៉ុន្តែសម្រាប់ពេលនេះ លោកអ្នកនឹងមិនចាំបាច់ព្រួយបារម្ភទៀតនោះទេ ការប្រកបរបរទទួលទានតាមប្រព័ន្ធអនឡាញរបស់អ្នក នឹងមានភាពល្អប្រសើរងាយស្រួលជាងមុនតាមរយៈការសហការលើការទិញទំនិញពីប្រទេសចិនតាមរយៈក្រុមហ៊ុន kalip24 ឌីជីថល។ kalip24 នឹងជួយលោកអ្នកក្នុងការតភ្ជាប់ជាមួយនឹងគេហទំព័រចិនធំៗមានដូចជា Taobao Tmall 1688 Pinduoduo និងផ្សេងទៀត។លោកអ្នកអាចក្លាយជាដៃគូសហការភ្នាក់ងារទិញទំនិញពីចិនជាមួយ kalip24 ឌីជីថលក៏បាន អាចដាក់លក់ទំនិញដោយខ្លួនឯងក៏បាន ដែល kalip24 ឌីជីថលមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ប្រព័ន្ធគ្រប់គ្រងអតិថិជន ប្រព័ន្ធគ្រប់គ្រងការបញ្ជាទិញទំនិញ ប្រព័ន្ធគ្រប់គ្រងបញ្ញើទំនិញ សេវាកម្មបកប្រែភាសា ចិន ខ្មែរ អង់គ្លេស និងប្រព័ន្ធគ្រប់គ្រងផ្សេងទៀតពាក់ព័ន្ធជាមួយនឹងអាជីវកម្ម។

អ្វីទាំងអស់នេះនឹងផ្ដល់ជូនលោកអ្នកនូវភាពងាយស្រួលក្នុងការប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញ តើលោកអ្នកនឹងចំណាយថវិកាបានត្រឹមត្រូវ មានសុវត្ថិភាពក្នុងការដាក់បញ្ជាទិញទំនិញនិងការដឹកជញ្ជូនទំនិញមកដល់ដៃលោកអ្នក រួមទាំងសេវាកម្មប្រឹក្សាយោបល់ពីអ្នកជំនាញក្រោមការបញ្ជាទិញទំនិញពីក្រៅប្រទេសនេះ។

ក្លាយជាដៃគូសហការជាមួយ kalip24 ឌីជីថលលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

•  បង្រៀនទិញ និងបង្រៀនពីរបៀបប្រើប្រាស់ App និង Website ដោយឥតគិតថ្លៃ

•  ជួយប្រឹក្សារយោបល់ក្នុងការធ្វើទីផ្សារ

•  មានតំណភ្ជាប់ជាមួយវេបសាយចិនធំៗដូចជា Taobao, Tmall, 1688, Pinduoduo…

•  មានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ 

•  មានប្រពន្ធ័គ្រប់គ្រងអតិថិជន

•  មានប្រព័ន្ធគ្រប់គ្រងការបញ្ជាទិញទំនិញ

•  មានប្រព័ន្ធគ្រប់គ្រងសេវាបញ្ញើទំនិញ

•  មានប្រព័ន្ធគ្រប់គ្រងព័ត៍មានលើវេបសាយ អេប និង មានប្រព័ន្ធគ្រប់គ្រងការធ្វើប្រម៉ូសិនផ្សេងៗទៀត

•  មានប្រព័ន្ធបកប្រែ(ភាសាចិន ខ្មែរ អង់គ្លេស)

•  អាចប្រើអក្សរ រូបភាព និង Linkស្វែងរកទំនិញបាន

•  ផ្ដល់ជូនឃ្លាំងស្ដុកទំនិញ និង បុគ្កលិកវិចខ្ចប់ទំនិញដោយឥតគិតថ្លៃ

•  មានអត្ថប្រយោជន៍ជាច្រើនទៀតជូនលោកអ្នក

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់គេហទំព័រ kalip24 Digital ឬចូចតាមរយៈតំណរភ្ជាប់នេះ https://forms.gle/FmHKa2tUzYnZFnv98

លោកអ្នកក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 096 209 7070/ 015489681ឬមកកាន់ការិយាល័យ kalip24 Digital ដែលមានអាស័យដ្ឋាន ផ្ទះលេខ P-31, ផ្លូវ Platinum, ផ្សារសុវណ្ណា ភូមិ៤ សង្កាត់ទំនប់ទឹក, ខណ្ឌចំការមន, រាជធានីភ្នំពេញ 

 

X
5s