កម្មវិធី បណ្តុះបណ្តាលជាស៊េរីសម្រាប់សហគ្រិនស្ត្រី ស្តីពី “ភាពជាអ្នកដឹកនាំធុរកិច្ចពេញសមត្ថភាព”​



សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) មានមោទនភាព នាំមកជូននូវកម្មវិធី បណ្តុះបណ្តាលជាស៊េរីសម្រាប់សហគ្រិនស្ត្រី ស្តីពី «ភាពជាអ្នកដឹកនាំធុរកិច្ចពេញសមត្ថភាព» ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារជំនួយអាមេរិក (USAID)   តាមរយៈអង្គការផេកប្រចាំនៅកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលនេះ ផ្តួចផ្តើមឡើងដោយមានជំនួយស្មារតី និងផ្តល់ជាបច្ចេកទេសពីគណៈកម្មាធិការទី៨របស់សមាគមYEAC ស្តីពីសហគ្រិននារីវ័យក្មេង ដើម្បីផ្តល់ជូនសហគ្រិនស្ត្រី សម្រាប់កសាង   សមត្ថភាព ចំណេះដឹង និងជំនាញ អំពីភាពជាអ្នកដឹកនាំធុរកិច្ច និងវិធីសាស្ត្រក្នុងការគ្រប់គ្រងអាជីវកម្មដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅធ្វើឲ្យអាជីវកម្មរបស់ពួកគេឈានទៅមុខ អភិវឌ្ឍន៍ខ្លួនឯង និងប្រកបអាជីវកម្មតាមបែបឌីជីថល។

 

សន្ទុះចំនួនសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលក្នុងនោះសហគ្រិនជាស្ត្រីមានចំនួនរហូតដល់៦១ភាគរយ នេះបានគូសបញ្ជាក់យ៉ាងច្បាស់ថាស្ត្រីបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងសេដ្ឋកិច្ចជាតិ ដូច្នេះការវិនិយោគលើការកសាងសមត្ថភាពស្ត្រីពិតជាចាំបាច់បំផុត សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បេ្តជ្ញាចិត្តចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នេះ លើកកម្ពស់សមភាព      សមធម៌យេនឌ័រ និងជម្រុញឲ្យមានការចូលរួមដោយស្មើរមុខ ក្នុងន័យជម្រុញកាលានុវត្តភាពសេដ្ឋកិច្ច។ 

សមាគមសហគ្រិនវ័យក្មេងកម្ពុជា ផ្តល់ជូនវគ្គបណ្តុះបណ្តាលជាស៊េរីដោយឥតគិតថ្លៃសម្រាប់សហគ្រិនស្ត្រីចំនួន២៥រូប ដែលមានរយៈពេល៤ខែ រួមមានប្រធានបទដូចជា (១)ការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់ (២)អ្នកគ្រប់គ្រងប្រតិបត្តិការធុរកិច្ចស្តង់ដារ (៣)ការគ្រប់គ្រងហិរញ្ញវត្ថុស្តង់ដារសម្រាប់ម្ចាស់សហគ្រាស និង (៤) ការធ្វើទីផ្សារឌីជីថល។ វគ្គបណ្តុះបណ្តាលជាស៊េរីនេះ ត្រូវបានរៀបចំឡើងតាមរបៀបរៀន និងគោលបំណងផ្សេងៗគ្នា តាមរយៈការអនុវត្តផ្ទាល់ និងការផ្តល់វគ្គបណ្តុះបណ្តាលដោយគ្រូឧទេសដែលមានជំនាញ និងបទពិសោធន៍ជាក់ស្តែង។ សហគ្រិនស្ត្រីដែលចូលរួមក្នុងកម្មវិធី នឹងទទួលបានវិញ្ញាប័ត្របណ្ណបញ្ចាក់ការចូលរួម  និងមានឱកាសចូលរួមជាសមាជិកនៃគណៈកម្មាធិការទី៨របស់YEAC។

 

អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEACវ៉ាយអ៊ីអេស៊ី)

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រងនិងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មី របស់ សហគ្រាសធុនតូចនិងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេងមានសមាជិកចំនួន ៤០០ ដែលជាម្ចាស់អាជីវកម្មតូវនិងមធ្យម ដែលមានសាខាតាមខេត្តចំនួន ៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រនិងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់និងមានធិរកិច្ចច្រើន។ 

ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទ 012 771 051/096 334 8935

គាំទ្រដោយ៖

X
5s